វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 62 / 81
-
រុក្ខមូលិក នាម
អ្នកកាន់ធុតង្គមួយប្រភេទតមមិននៅក្នុងទីប្រក់ទីបាំងត្រូវនៅអាស្រ័យតែក្នុងម្លប់ឈើ ( ព . ពុ .)។
-
រុក្ខរស នាម
រសដែលជាសារធាតុរបស់រុក្ខជាតិ។
-
រុក្ខរំពា នាម
រុក្ខជាតិដែលចាប់សត្វជាអាហារ
-
រុក្ខវប្បកម្ម នាម
ការដាំរុក្ខជាតិតាមបែបបច្ចេកទេសទំនើប។
-
រុក្ខវប្បករ នាម
អ្នកដំាដុះរុក្ខជាតិតាមបែបបច្ចេកទេសទំនើប។
-
រុក្ខវិថី នាម
ថ្នល់ទូលាយក្នុងទីក្រុងដែលមានដើមឈើរៀងជាជួរហូរហែអមតាមចិញ្ចើមផ្លូវ ( ប៉ុន្តែទីទៃពីមហាវិថីនិងវិថីឯទៀត )។
-
រុក្ខវិទូ នាម
អ្នកជំនាញខាងរុក្ខជាតិ។
-
រុក្ខវិទ្យា នាម
វិទ្យាសាស្ត្រសិក្សាអំពីរុក្ខជាតិ។
-
រុក្ខសាខា នាម
មែកឈើ។
-
រុក្ខសាស្ត្រ នាម
វិទ្យាសាស្ត្រសិក្សាអំពីរុក្ខជាតិ។
-
រុក្ខា នាម
ឈើទាំងឡាយ។សម្រាប់ប្រើក្នុងកាព្យ )
-
រុក្ខារក្ស នាម
អ្នកដែលមានតួនាទីមើលថែរក្សាគ្រប់គ្រងនិងអភិរក្សព្រៃឈើ។
-
រុក្ខាវយវៈ នាម
អវយវៈរបស់ឈើ ( មានមែក, សន្លឹកជាដើម )។
-
រុក្ខាស័យ គុណនាម
ដែលរស់នៅអាស្រ័យនឹងដើមឈើដូចជាពពួកបញ្ញើក្អែក។
-
រុក្ខោសថ នាម
រុក្ខជាតិប្រើជាឱសថ។
-
រុង គុណនាម
( ព . បុ .) ធំ; ដែលចម្រើន។
-
រុងរាំង កិរិយាសព្ទគុណកិរិយា
កំចោករោកខ្លាំង, កញ្ជ្រោកបោកបាចខ្លាំង, សម្ដែងអាការតូងតាងឬគ្រុងគ្រាំងឱ្យគេផ្អើលរចល់, ឱ្យកើតអផ្សុក
-
រុងរឿង គុណនាម
ភ្លឺត្រចះ, ត្រចង់, ស្រស់ប៉ប្រៃ; ឆើត, ឆើតឆាយ; ល្អប្រព្រៃ; ថ្កុំថ្កើង, ថ្កើងថ្កាន, ប្រសើរ, ថ្លៃថ្លា
-
រុងរោចន៍ គុណនាម
ដែលរុងរឿង; ភ្លឺផ្លេក, ពណ្ណរាយ
-
រុចិរ គុណនាម
រុងរឿង; ល្អ, សមរម្យ; ជាទីពេញចិត្ត; ពីរោះ, ... ( ព . កា .)។
-
រុចិរបុប្ផា គុណនាម
( ម . ព . រុចិរបុស្ប )។
-
រុចិរបុស្ប នាម
ផ្កាដែលមានព័ណ៌រុងរឿង។
-
រុចិរព័ណ៌ នាម
ព័ណ៌, សម្បុរដ៏រុងរឿង។
-
រុចិរភាសា គុណកិរិយា
សម្ដីពីរោះ។
-
រុចិរវណ្ណ នាម
( ម . ព . រុចិរព័ណ៌ )។
-
រុចិរវាចា នាម
( ម . ព . រុចិរភាសា )។
-
រុចិរសព្ទ នាម
សូរ, សំឡេងពីរោះ។
-
រុចិរាភា គុណនាម
ពន្លឺរុងរឿង។
-
រុចិរោភាស គុណនាម
( ម . ព . រុចិរាភា )។
-
រុចីរ គុណនាម
( ម . ព . រុចិរ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។