វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 60 / 81
-
រីកចិត្ត គុណនាម
( ព . ប្រ .) ស្រស់ចិត្ត។
-
រីកថ្លើម គុណនាម
ធំចិត្ត, ឡើងចិត្ត, ព្រហើន។
-
រីកមុខ គុណនាម
ស្រស់មុខ។
-
រីករាយ កិរិយាសព្ទ
ស្រស់ស្រាយ; សប្បាយចិត្ត, ស្រើបស្រួលចិត្ត
-
រីង កិរិយាសព្ទ
ហួត, ខះ
-
រីងរៃ គុណនាម
ស្គមរីងរ៉ាំរ៉ៃប៉ផ្ដឺតប៉ផ្ដក់
-
រីងស្ងួត គុណកិរិយា
រីងត្រាតែស្ងួត
-
រីត កិរិយាសព្ទ
គ្រលីតឱ្យរាបសាច់
-
រីតិ នាម
ទំនៀម, សណ្ដាប់; បែប
-
រីតិ៍ នាម
( ម . ព . រីតិ )។
-
រីនឹង ឈ.
ទោះនឹង, បើនឹង
-
រីឯ ឈ.
ចំណែកឯ, ចំណែកខាង
-
រឹង គុណនាម
ទីទៃពីទន់គឺដែលក្រទាំង, មិនទ្រុឌ, មិនជត, មិនពាប់, មិនពៀច, មិនរវ៉ែតរវ៉ត, មិនរង៉ិករង៉ក់។ល។
-
រឹងខ្លួន
អៀនខ្លួនមិនហ៊ានចូលទៅរកព្រោះមានសេចក្ដីឆ្គង។
-
រឹងឆ្កឺត គុណនាម
រឹងឆ្កឹងក្រអឺត។
-
រឹងដូចសាក្យ
( ព . ទ . បុ .) រឹងត្អឹងដោយប្រកាន់ជាតិប្រកាន់ត្រកូលដូចជាជនពួកសាក្យ។
-
រឹងត្អឹង គុណនាម
ដែលរឹងតម្អឹងមិនព្រមតាម
-
រឹងទទឹង
ទទឹងទាស់ដោយរឹងមិនព្រមតាម។
-
រឹងប៉ឹង គុណកិរិយាគុណនាម
រឹងមាំ, ម៉ឺងម៉ាត់, ពេញកម្លាំង
-
រឹងមាត់ គុណកិរិយាគុណនាម
ងាស់មាត់និយាយមិនរហ័សឬមិនច្បាស់; ងាស់មាត់មិនហ៊ានហើបហានិយាយព្រោះញញើតចិត្តគេ។
-
រឹងមើលតែសាក្យ
( ម . ព . រឹងដូចសាក្យ )។
-
រឹងរឹត គុណកិរិយា
រឹតតែ, កាន់តែ, កាន់តែខ្លាំងឡើង
-
រឹងរឹតតែ គុណកិរិយា
( ម . ព . រឹងរឹត )។
-
រឹងរូស គុណនាម
រឹងគគ្រីសគគ្រូស, រឹងមិនព្រមចុះរុះ, មិនព្រមទន់តាម
-
រឹត កិរិយាសព្ទគុណកិរិយានាម
កាន់តែ, ចេះតែ
-
រឹតខ្សែអុកពាក់ខ្សែហាង
រឹតខ្សែទ្រូងពាក់ខ្សែកន្ទុយ ( ច្រើនប្រើក្នុងសាស្ត្រាទេសន៍បុរាណឬប្រើក្នុងពាក្យកាព្យបុរាណ )។
-
រឹតដៃ គុណនាម
ខ្លាំងដៃ, រឹតឡើង
-
រឹតតែ គុណកិរិយា
( ម . ព . រឹត )។
-
រឹតតែរឹត គុណកិរិយា
កាន់តែរឹតឡើង។
-
រឹតត្បិត កិរិយាសព្ទ
ប្រិតប្រៀប, ប្រិតខ្លាំង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។