វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 59 / 81
-
រាំងដំណើរ កិរិយាសព្ទ
បិទឬឃាត់ដំណើរ។
-
រាំងថ្ងៃខែ កិរិយាសព្ទ
( ម . ព . រាំង២)។
-
រាំងភ្លៀង នាម
( ម . ព . ប្រាំង )។
-
រាំងមុខ នាម
ឃាំងឬបាំងចំពីមុខ។
-
រាំងរដូវ នាម
( ព . ប្រ .) ឈប់មិនធ្លាក់រដូវ, គ្មានរដូវ ( នៃស្ត្រី )។។
-
រាំងរា កិរិយាសព្ទ
( ម . ព . រារាំង )។
-
រាំងរឹះ
( ម . ព . រឹះ )។
-
រាំងសាប នាម
ឈ្មោះឈើមួយប្រភេទសម្រាប់ប្រើជាថ្នាំបន្សាបរោគ។
-
រាំងស្ងួត គុណនាម
ដែលមានសំណើមមិនគ្រប់គ្រាន់និងស្ងួតហួតហែង
-
រាំងស្ទះ កិរិយាសព្ទ
បង្កឧបសគ្គ, ធ្វើឱ្យជាប់គាំង
-
រាំចាក់ត្លុក កិរិយាសព្ទ
រាំក្រមាច់ក្រមើម។
-
រាំច្រៀង កិរិយាសព្ទ
រាំផងច្រៀងផងឬទាំងច្រៀងទាំងរាំ។
-
រាំរៀល គុណកិរិយាគុណនាម
ដែលដើរចុះដើរឡើងក្រវែលមិនទៅណា
-
រាំរែក កិរិយាសព្ទ
រាំកាងដៃខ្លបៗដូចគេរែកឬស្រដៀងនឹងដងរែកដែលរលាស់ ( ព . សា .)។
-
រាំវង់ នាម
ឈ្មោះបទភ្លេងនិងចង្វាក់រាំមួយបែបមានដើមកំណើតនៅអាស៊ីអាគ្នេយ៍ដែលគេរាំជាវង់។
-
រិចិរបុប្ផា
( ម . ព . រុចិរបុស្ប )។
-
រិញៗ គុណកិរិយា
ដែលហូរតិចៗរាក់ៗ
-
រិត្តភាព នាម
ភាពឬភាវៈទទេ, ដំណើរឃែត, មិនកើតការ
-
រិបុញ្ជ័យ គុណនាម
ដែលឈ្នះសត្រូវ, ដែលមានជ័យ, ដែលធ្លាប់តែឈ្នះសត្រូវ; ការឈ្នះសត្រូវ។
-
រិម នាម
( ម . ព . រឹម )។
-
រិល នាម
( ម . ព . រឹល )។
-
រិស្ត នាម
បាប, សេចក្ដីលាមក, ដំណើរអាក្រក់; គ្រោះកាច
-
រិះ កិរិយាសព្ទ
គិតពិចារណា, គិតគ្នេរ, គិតច្រើន; គិតកាញ់ល្អិតល្អោចច្រើនពេក
-
រិះគន់ កិរិយាសព្ទ
គន់មើលដោយរិះគឺគន់មើលរិះរកទោសរកកំហុសគេឬរកដំណើរទាស់ឆ្គង។
-
រិះគិត កិរិយាសព្ទ
គិតហើយគិតទៀតរឿយៗ, ត្រិះរិះ។
-
រិះរក កិរិយាសព្ទ
ពិចារណារក, គិតគ្នេររក។
-
រិះរេ កិរិយាសព្ទ
គិតគ្នេរគ្នាន់លៃលកដោយរេគំនិតរកឱ្យបានងាយឱ្យបានស្រួល។
-
រី ឈ.
ពាក្យសម្រាប់ប្រើនាំមុខនាមនាមដែលជាប្រធានឬប្រើផ្ដើមសេចក្ដីក្នុងប្រយោគមួយៗ
-
រីក កិរិយាសព្ទ
បើក, លាត, លា, ស្រទាប់ឬត្របក; បែកញែកកំពាងមិនក្ដោប
-
រីកចម្រើន កិរិយាសព្ទគុណនាម
កើនឡើងលើសមុនលូតលាស់ជឿនលឿន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។