វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 55 / 81
-
រាជុបដ្ឋាយិកា នាម
( ម . ព . រាជុបដ្ឋាក )។
-
រាជូបករណ៍ នាម
គ្រឿងប្រើប្រាស់សម្រាប់ព្រះរាជា, គ្រឿងប្រើប្រាស់ជិតព្រះអង្គ; ( ទង់រាជូបករណ៍ទង់សម្រាប់ព្រះរាជាទ្រង់ប្រើផ្ទាល់ព្រះអង្គ )។
-
រាជូបដ្ឋាក នាម
អ្នកគាល់បម្រើព្រះរាជា ( អ្នកបម្រើព្រះស្ងោយ, មហាតលិក ); បើស្រីជារាជូបដ្ឋាយិកាឬរាជោបដ្ឋាយិកា។
-
រាជូបដ្ឋាន នាម
ការបម្រើឬការចូលគាល់ព្រះរាជា។
-
រាជូបដ្ឋាយិកា នាម
( ម . ព . រាជុបដ្ឋាក )។
-
រាជូបត្ថម្ភ នាម
សេចក្ដីទំនុកបម្រុង, ផ្ចុងផ្ដើម, បណ្ដុះបណ្ដាលរបស់ព្រះរាជា។
-
រាជូបភោគ នាម
គ្រឿងឧបភោគរបស់ព្រះរាជា។
-
រាជេន្ទ្រ នាម
រាជាធិរាជ។
-
រាជោបករណ៍ នាម
( ម . ព . រាជូបករណ៍ )។
-
រាជោបដ្ឋាក នាម
( ម . ព . រាជូបដ្ឋាក )។
-
រាជោបដ្ឋាន នាម
( ម . ព . រាជូបដ្ឋាន )។
-
រាជោបត្ថម្ភ នាម
( ម . ព . រាជូបត្ថម្ភ )។
-
រាជោបភោគ នាម
( ម . ព . រាជូបភោគ )។
-
រាជោវាទ នាម
ដំបូន្មានរបស់ព្រះរាជា។
-
រាជោវាទានុសាសនី នាម
( ម . ព . រាជោវាទានុសាសន៍ )។
-
រាជោវាទានុសាសន៍ នាម
ពាក្យទូន្មាននិងពាក្យប្រៀនប្រដៅរបស់ព្រះរាជា។
-
រាជ្យ គុណនាម
ដែលជាប់ទាក់ទងដោយព្រះរាជា, ដែលជារបស់ព្រះរាជាឬដែលជារបស់សម្រាប់ផែនដី
-
រាជ្យខណ្ឌ នាម
( ម . ព . រាជខណ្ឌ )។
-
រាជ្យទ្រព្យ នាម
ទ្រព្យសម្រាប់រាជ្យ, របស់រាជការ។
-
រាជ្យភង្គ នាម
ការដណ្ដើមយករាជ្យ, ការជ្រែករាជ្យ។
-
រាជ្យសម្បត្តិ នាម
( ម . ព . រាជសម្បត្តិ )។
-
រាជ្យាង្គ នាម
អង្គនៃរាជ្យ, អង្គរបស់រាជការ; តាមបែបបទបុរាណថាមាន៩យ៉ាងគឺ១មានព្រះរាជាជាប្រធានរបស់ប្រទេស; ២មានមហាមាត្យអ្នកឈ្លាសវៃជាប្រធានសម្រេចកិច្ចរាជការ; ៣មានប្រទេសដទៃជាមិត្តស្និទ្ធជិត; ៤មានទ្រព្យបរិបូណ៌ល្មមដល់ការគ្រប់គ្រងប្រទេស; ៥មានអ្នកប្រាជ្ញច្រើន; ៦មានបន្ទាយមាំមួន; ៧មានសេនាទាហានសម្រាប់ការពាររក្សាប្រទេស; ៨មានប្រជាពលរដ្ឋស្លូតត្រង់; ៩មានរាជបុរោហិតនិងអ្នកប្រវត្តិសាស្ត្រដែលមានចំណេះវិជ្ជាស្ទាត់ប្រាកដ។
-
រាដៃ កិរិយាសព្ទ
លើកដៃបញ្ឈរម្រាមទាំង៥ឡើងឱ្យបាតដៃបែរទៅខាងមុខដោយការប្រកែកឬហាមឃាត់
-
រាដំណើរ កិរិយាសព្ទ
ប្រកែក, កែដោះដៃមិនព្រមឬលែងទទួលតាមផ្លូវតាមដំណើរ។
-
រាតត្បាត កិរិយាសព្ទ
រុករានយករបស់អំពីអ្នកនេះខ្លះអ្នកនោះខ្លះដោយទទូចឱ្យខាងតែបាន
-
រាតម្បាញ នាម
ឈើចងបន្តោងតង្ករតម្បាញ ( ហៅឈើរាក៏បាន )។
-
រាត់ កិរិយាសព្ទគុណកិរិយា
ទាញកន្ត្រាក់ផ្ដាច់ដោយបង្ខំ
-
រាត់រាយ កិរិយាសព្ទគុណកិរិយា
រាយរតាត់រតាយ, ខ្ចាត់ខ្ចាយពីសពាស
-
រាត្រី នាម
យប់, វេលាយប់។
-
រាត្រីកាល នាម
( ម . ព . រត្តិកាល )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។