វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 54 / 81
-
រាជាគណៈ នាម
លោកទ្រទូង; ពាក្យហៅសមណសក្ដិទីទ្រទូងសម្រាប់បព្វជិតក្នុងកម្ពុជរដ្ឋ; បើធៀបនឹងឋានន្តរសក្ដិរបស់មន្ត្រីខាងអាណាចក្រត្រូវគ្នានឹងបណ្ដាសក្ដិទីឧកញ៉ា, ចួនកាលឡើងដល់ទីសម្ដេចក៏មាន; រាជាគណៈមាន៤សម្រាប់គឺសម្រាប់ឯក, ទោ, ត្រី, ចត្វា; សម្រាប់ឯកជារាជាគណៈរបស់ក្សត្រិយ៍ទ្រង់រាជ្យ, សម្រាប់ទោរបស់ក្សត្រិយ៍ឧភយោរាជ, សម្រាប់ត្រីរបស់សម្ដេចព្រះមហាឧបរាជ, សម្រាប់ចត្វារបស់សម្ដេចព្រះវររាជជននី ...។
-
រាជាណាចក្រ នាម
( ម . ព . រាជអាណាចក្រ )។
-
រាជាទ្យោន នាម
សួនឬកម្សាន្តមានដើមឈើខ្ពស់ៗមានទេសភាពគួរជាទីរីករាយជាទីមនោរម្យ។សំដៅទៅលើទីកម្សាន្តរបស់ព្រះរាជា។
-
រាជាធិការិកា នាម
( ម . ព . រាជាធិការី )។
-
រាជាធិការិនី នាម
( ម . ព . រាជាធិការី )។
-
រាជាធិការី នាម
អ្នកធ្វើការស្ដេច ( អ្នករាជការឬខ្ញុំរាជការ ) ហៅថារាជាធិក្រឹត្យក៏បាន។
-
រាជាធិក្រឹតា នាម
( ម . ព . រាជាធិការី )។
-
រាជាធិបតី នាម
ព្រះរាជាដែលជាធំជាងស្ដេចបទេសរាជ្យ ( ស្ដេចដែលមានប្រទេសឯទៀតជាចំណុះ )។
-
រាជាធិបតេយ្យ នាម
ប្រទេសឯករាជ្យដែលមានក្សត្រិយ៍ទ្រង់រាជ្យជាអធិបតី ( ប្រទេសដែលមានស្ដេចនៅលើច្បាប់ )។
-
រាជាធិរាជ នាម
( ម . ព . រាជាធិបតី )។
-
រាជានិយម នាម
របបដែលគាំទ្រគោលការណ៍ដឹកនាំដោយក្សត្រឬសន្តតិវង្សណាមួយនិងមានជំនឿចំពោះអំណាចធម្មានុរូបរបស់រដ្ឋបាលរាជាធិបតេយ្យឬក្សត្រ។
-
រាជានុជិត នាម
ព្រះរាជាដែលមានជ័យជម្នះរឿយៗឬជាឈ្មោះឋានន្តររបស់មន្ត្រី។
-
រាជានុញ្ញាត នាម
សេចក្ដីដែលព្រះរាជាទ្រង់យល់ព្រមហើយ។
-
រាជានុភាព នាម
អានុភាពនៃព្រះរាជា ( អំណាចស្ដេច )។
-
រាជាភិសេក នាម
ពិធីស្រោចទឹកក្លស់ទឹកស័ង្ខតាំងព្រះរាជាគឺតាំងឱ្យពេញទីជាក្សត្រិយ៍ទ្រង់រាជ្យ។
-
រាជាមាត្យ នាម
( ម . ព . រាជអមាត្យ )។
-
រាជាយតនចេតិយ នាម
( ម . ព . រាជាយតនៈ )។
-
រាជាយតនៈ នាម
ដើមកែស ( ហៅរាជាយតនព្រឹក្សក៏បាន )។
-
រាជាយស្ម័យយាន នាម
អយស្ម័យយានរបស់រាជការឬអយស្ម័យយានរបស់រាជរដ្ឋាភិបាល ( បើពេញចិត្តចង់ឱ្យភាសាជាតិចម្រើនល្អគួររៀនធ្វើទម្លាប់មាត់ហៅតាមនេះព្រោះមិនពិបាកថាពិបាកហៅប៉ុន្មានទេ )។
-
រាជាយុត្តកសភា នាម
ក្រុមឬទីធ្វើការរបស់ពួកស្មៀនព្រះរាជា។
-
រាជាយុត្តកាធិបតី នាម
អធិបតីរបស់ក្រុមព្រះរាជាយុត្តកៈ ( ចាងហ្វាងក្រុមស្មៀនហ្លួង )។
-
រាជាយុត្តកៈ នាម
ស្មៀនរបស់ព្រះរាជា។
-
រាជាវលី នាម
លំដាប់ឬវង្សស្ដេច។
-
រាជាសនៈ នាម
អាសនៈសម្រាប់ព្រះរាជា, រាជបល្ល័ង្ក។
-
រាជិនី នាម
ស្ដេចស្ត្រី; ព្រះអគ្គមហេសីនៃព្រះរាជា
-
រាជិនីកូល នាម
ត្រកូលរបស់ព្រះរាជិនី, ព្រះញាតិរបស់ព្រះអគ្គមហេសី; ត្រកូលដែលជាប់ពីវង្សព្រះរាជិនីមក។
-
រាជិនីត្រកូល នាម
( ម . ព . រាជិនីកូល )។
-
រាជិសី នាម
ស្ដេចទ្រង់រាជ្យដែលចេញទ្រង់ព្រះផ្នួសជាឥសី។
-
រាជី នាម
គ្រឿងចំណាំដាក់ជាជំនួសនិមិត្តសីមាដែលពុំប្រាកដឬដែលកំបាំងមើលពុំឃើញដើម្បីឱ្យដឹងទីកំណត់ព្រំដែន
-
រាជុបដ្ឋាក នាម
អ្នកគាល់បម្រើព្រះរាជា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។