វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 49 / 81
-
រាជបន្ទូលលេខា នាម
សំបុត្រសម្ដេចព្រះឧភយោរាជឬសម្ដេចព្រះមហាឧបរាជប្រើតាមធម្មតា។
-
រាជបព្វជិត នាម
ព្រះរាជាដែលលះរាជសម្បត្តិចេញទ្រង់ព្រះផ្នួសបានជាអ្នកបួសហើយ។
-
រាជបម្រើ នាម
អ្នកដែលព្រះរាជាទ្រង់ត្រាស់ប្រើ។
-
រាជបរិច្ចាគ នាម
ការចំណាយព្រះរាជទ្រព្យ។
-
រាជបរិពារ នាម
បរិពារឬបរិវាររបស់ព្រះរាជា។
-
រាជបរិវត្តន៍ នាម
ការផ្លាស់រាជ្យ។
-
រាជបរិវារ នាម
( ម . ព . រាជបរិពារ )។
-
រាជបរិសទ្យ នាម
( ម . ព . រាជបរិស័ទ )។
-
រាជបរិស័ទ នាម
បរិស័ទរបស់ព្រះរាជា។
-
រាជបល្ល័ង្ក នាម
បល្ល័ង្ករាជ្យ ( បល្ល័ង្កក្រោមស្វេតឆត្រ )។
-
រាជបិតា នាម
បិតារបស់ព្រះរាជា ( ច្រើនហៅថាព្រះវររាជបិតាឬព្រះវរបិតា )។
-
រាជបុត្រ នាម
បុត្រប្រុសរបស់ព្រះរាជា ( ព្រះអង្គម្ចាស់ក្សត្រា )។
-
រាជបុត្រា នាម
( ម . ព . រាជបុត្រ )។
-
រាជបុត្រី នាម
កូនស្រីរបស់ព្រះរាជា ( ព្រះអង្គម្ចាស់ក្សត្រី )។
-
រាជបុរស នាម
បុរសរបស់ព្រះរាជា ( ខ្ញុំរាជការ )។
-
រាជបុរី នាម
ក្រុងដែលស្ដេចគង់នៅ ( ក្រុងហ្លួង )។
-
រាជបុរោហិត នាម
បុរោហិតរបស់ព្រះរាជា។
-
រាជបំណង នាម
សេចក្ដីប៉ងរបស់ហ្លួង។
-
រាជបំណន់ នាម
បំណន់ហ្លួង។
-
រាជប្បញ្ញត្តិ នាម
បញ្ញត្តិរបស់ព្រះរាជា ( សេចក្ដីដែលម្ចាស់ផែនដីតាំងទុកឱ្យប្រជាពលរដ្ឋប្រតិបត្តិតាម )។
-
រាជប្បវេណី នាម
ទំនៀមរបស់ស្ដេចតៗមក។
-
រាជប្រកាស នាម
( ម . ព . ប្រកាស )។
-
រាជប្រពៃណី នាម
( ម . ព . រាជប្បវេណី )។
-
រាជប្រវត្តិ នាម
ពង្សាវតារក្សត្រិយ៍, របាក្សត្រិយ៍។
-
រាជពង្សាវតារ នាម
( ម . ព . រាជប្រវត្តិ )។
-
រាជពន្ធុ នាម
ផៅពង្សស្ដេច។
-
រាជពល នាម
កម្លាំងស្ដេច; រេហ៍ពលរបស់ព្រះរាជា។
-
រាជពលានុភាព នាម
អានុភាពនៃរាជពល។
-
រាជពលី នាម
( ម . ព . ពលី )។
-
រាជពាហនៈ នាម
ពាហនៈរបស់ព្រះរាជា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។