វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 45 / 81
-
រាគ នាម
តម្រេក, សេចក្ដីរីករាយ, ត្រេកត្រអាលចំពោះកាម
-
រាគគ្គិ នាម
ភ្លើងរាគៈ, រាគៈដែលទុកដូចជាភ្លើង
-
រាគចរិត នាម
អ្នកដែលមានចរិតក្រាស់ដោយរាគៈ។
-
រាគចិត្ត នាម
ចិត្តដែលប្រកបដោយរាគៈ។
-
រាគតណ្ហា នាម
ចំណង់ប្រកបដោយសេចក្ដីត្រេកត្រអាលក្នុងកាម។
-
រាគន្លង គុណកិរិយា
បែរចេញឬទាសចេញពីគន្លង។
-
រាគាទិក្កិលេស នាម
កិលេសមានរាគៈជាដើម។
-
រាគាភិភូត នាម
ដែលត្រូវរាគៈគ្របសង្កត់។
-
រាគៈ នាម
( ម . ព . រាគ )។
-
រាង កិរិយាសព្ទគុណនាមនាម
រាងរៅទ្រង់ទ្រាយរូបរាង
-
រាងកាយ នាម
សណ្ឋានទ្រង់ទ្រាយរូបកាយទាំងមូលរបស់មនុស្សសត្វ
-
រាងកាយទ្រុឌទ្រោម
( ព . ប្រ .) រាងកាយដែលចាស់គ្រាំគ្រាណាស់។
-
រាងចាល កិរិយាសព្ទ
ចាលចិត្តចាលគំនិតរាងលែងហ៊ានទៀត។
-
រាងដូចជា គុណកិរិយា
ដូចជា, ហាក់ដូចជា, បែបដូចជា
-
រាងមិនឈ្នះរាគ កិរិយាសព្ទ
( សុភាសិត ) តាំងចិត្តថារាងហើយប៉ុន្តែគង់មិនឈ្នះតម្រេក។
-
រាងរអា កិរិយាសព្ទ
រាងទ្រាន់ខ្លាំង។
-
រាងរៅ នាម
រូបរាង . រូបស្បាត
-
រាច កិរិយាសព្ទ
រាយស្មើ; ដក់ស្មើ; សាយរាយស្មើ
-
រាជ នាម
ព្រះរាជា ( ក្សត្រិយ៍ទ្រង់រាជ្យ ); ប្រែតាមរូបសព្ទថា " អ្នករុងរឿងដោយវិសេសព្រោះមានតេជះក្រៃលែង " ឬប្រែថា " អ្នកញ៉ាំងប្រជាពលរដ្ឋឱ្យរីករាយគឺគ្រប់គ្រងប្រជានិករឱ្យមានស្វាមីភក្ដិចំពោះព្រះអង្គព្រោះព្រះអង្គមានសង្គហវត្ថុ៤យ៉ាងគឺការឱ្យទេយ្យវត្ថុ, ការពោលវាចាគួរឱ្យចង់ឮចង់ស្ដាប់, ការប្រព្រឹត្តអំពើជាប្រយោជន៍, ការតាំងព្រះអង្គស្មើៗគឺប្រើឫកពាឱ្យល្មមពេញចិត្តប្រជារាស្ត្រ "។
-
រាជកកុធភណ្ឌ នាម
គ្រឿងប្រដាប់សម្រាប់រាជ្យ, មាន៥យ៉ាងគឺមកុដ, ព្រះខ័ឌ្គ ( ព្រះខ័ន ), ស្វេតឆត្រ, សុព័ណ៌បាទុក, វាលវីជនី; មានន័យមួយផ្សេងថាមកុដ, ព្រះខ័ឌ្គ ( ព្រះខ័ន ), សុព័ណ៌បាទុក, ព្រះទណ្ឌៈ, ចាមរ!។
-
រាជកញ្ញា នាម
ព្រះរាជបុត្រីជំទង់ឬក្រមុំ។
-
រាជកន្យា នាម
( ម . ព . រាជកញ្ញា )។
-
រាជកម្ម នាម
អំពើរបស់ព្រះរាជាគឺអំពើល្អឬអាក្រក់ដែលព្រះរាជាទ្រង់ធ្វើ។
-
រាជកវី នាម
កវីរបស់ព្រះរាជា។
-
រាជការ នាម
ការរបស់ព្រះរាជា; ការផែនដី, ការរក្សាប្រទេស ( រាជការ្យម . ប្រ . ច្រ . ប្រ . រាជការជាង )
-
រាជការ្យ នាម
( ម . ព . រាជការ )។
-
រាជកិច្ច នាម
កិច្ចឬក្រឹត្យរបស់ព្រះរាជា; កិច្ចការផែនដី ( ក្នុងកម្ពុជរដ្ឋសព្វថ្ងៃប្រើពាក្យនេះជាឈ្មោះសៀវភៅដែលប្រាប់អំពីដំណើរកិច្ចការរាជការផ្សេងៗ)
-
រាជកិច្ចានុកិច្ច នាម
កិច្ចតូចធំរបស់ព្រះរាជា; កិច្ចការផ្សេងៗក្នុងរាជាណាចក្រ។
-
រាជកីយ នាម
ដែលជាប់ទាក់ទង់ដោយព្រះរាជា, ដែលជារបស់ព្រះរាជា, ព្រះរាជទ្រព្យ។
-
រាជកីឡា នាម
ការក្រសាលសប្បាយផ្ទាល់ព្រះអង្គរបស់ព្រះរាជាឬការលេងដែលព្រះរាជាទ្រង់ទំនុកបម្រុង ( ច្រើនប្រើខាងល្បែងផ្ទាល់ប្រាណឬល្បែងហាត់ប្រាណដូចយ៉ាងចុះហែលទឹកលេង, ទាត់សី, ហាត់លោតជាដើម )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។