វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 4 / 81
-
រងព្រះសិរ នាម
( រ . ស .) ខ្នើយកើយ។
-
រងរ៉ាប់ នាម
ទទួលភារៈលើខ្លួន, ទទួលអះអាង។
-
រងល់ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យរងោកថារងោករងល់រងោកពាសពេញ។
-
រងស្បូវ នាម
បន្ទះក្ដារជួនកាលមានក្បាច់ជួនកាលមិនមានក្បាច់វែងមួយជួរដែលគេដាក់នៅចុងក្បឿងធ្លាក់មកដល់ខាងមុខបង្អស់។
-
រងអារម្មណ៍ កិរិយាសព្ទ
ទទួលអារម្មណ៍, ចាប់អារម្មណ៍។
-
រងា គុណនាម
ដែលមានសម្ផស្សត្រជាក់ខ្លាំងបណ្ដាលឱ្យជ្រួតជ្រាបព្រឺសាច់ព្រឺរោម
-
រងាក់ គុណកិរិយាគុណនាម
ដែលងក់ងើបៗបន្តិចៗដោយអាការលឿនគគាតឬដែលងើបៗដាក់ៗគ្រលែងបន្តិចៗ
-
រងាក់រងើក គុណកិរិយា
ដែលរបះរបើងងើកៗរឿយៗដោយរលាក់ឬដោយអង្រួន
-
រងាន់ គុណនាម
ដែលមានរសផ្អែមខ្លាំងបណ្ដាលឱ្យទ្រាន់លំបាកលេប
-
រងាប់ គុណកិរិយា
ស្កាល, អន់, ថយចុះ, ស្ងប់
-
រងាល គុណនាម
ដែលក្រហមទែងឡើងសម្បុរឈាមជាក់ស្តែង
-
រងាវ កិរិយាសព្ទគុណនាម
ប្រឹងពង់កអើតកម្ទរសំឡេង ( ចំពោះតែបក្សីឈ្មោលពួកខ្លះ )
-
រងាវកក នាម
ឈ្មោះបក្សីមួយប្រភេទសន្តានចចាតជាសត្វឆាបជ្រមុជខ្លួនក្នុងទឹកចាប់ត្រីជាអាហារ
-
រងាវតែក្នុងព្រៃ កិរិយាសព្ទ
( ព . ប្រ .) ហ៊ាននិយាយក្អេងក្អាងបានតែដោយលបលាក់។
-
រងីក ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យរងែកថារងីករងែករងែកក្រែពេក។
-
រងីរងើ កិរិយាសព្ទ
( ម . ព . រងេរងើ )។
-
រងុម នាម
សូរឮងុមៗរឿយៗ។
-
រងុំ នាម
( ម . ព . រងុម )។
-
រងូ នាម
ស្ករត្នោតដែលរំងាស់ខ្ចីភ្លើងធ្វើឱ្យរាវ, បើទុកក្នុងក្អមឱ្យយូរខែឡើងក្រាមទៅជាស្ករក្រាមរងូ
-
រងួយ គុណកិរិយា
ដែលមើលទៅឃើញរងោកមីរគ្រុយៗ
-
រងើក នាម
អង្កត់ឧសឬអង្កត់ធ្យូងដែលឆេះកាត់រង្គំឥតអណ្ដាត
-
រងើម គុណនាម
ដែលចេញខ្លាញ់ឡើងរលើប
-
រងៀក គុណនាម
ដែលទន់ល្វែត
-
រងៀម គុណកិរិយាគុណនាម
ដែលអស់កម្លាំងល្វឹងល្វើយទន់ត្របកភ្នែកបើកស្ទើរមិនរួច
-
រងេរងើ គុណកិរិយាគុណនាម
ដែលងេងើៗរឿយៗ; ដែលទញ់ទាល់វិលវល់ស្មារតីមមិងមមាំង។
-
រងែក គុណកិរិយា
ដែលដួលឬដេករណែលដោយទន់ខ្សោយថយកម្លាំង
-
រងៃ នាម
( ម . ព . ទឹករងៃក្នុងទឹក )។
-
រងោក គុណកិរិយាគុណនាម
ដែលមើលទៅឃើញច្រើនត្រៀប
-
រងំ គុណនាម
ដែលមានសូរសព្ទរណ្ដំគោរម្យគួរស្ដាប់
-
រង៉ាក់រង៉ើក គុណកិរិយា
ប៉ផ្ងាក់ប៉ផ្ងើកដោយរលាក់ខ្លាំង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។