វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 39 / 81
-
រស្សសញ្ញា នាម
គ្រឿងសម្គាល់ឱ្យដឹងថាមានសំឡេងខ្លី។ពាក្យនេះវេយ្យាករណបណ្ឌិតខ្មែរសន្មតជាឈ្មោះវណ្ណយុត្តមួយប្រភេទមានសណ្ឋានកំបុតខ្លីនេះ ( ់ ) សម្រាប់ប្រើបំបែរសំឡេងវែងឱ្យខ្លីកំបុតធ្ងន់, ប្រើដាក់បានចំពោះតែពីលើតួអក្សរប្រកបរបស់ពាក្យខ្មែរដែលជាស្រៈអ, អាពីរនេះដូចជាអត់, កក់, ចប់, ដល់; អាក់, កាន់, ចង្កាក់, ស្គាល់ជាដើម ( ហៅថាសង្កត់ឬបន្តក់ក៏បាន; សៀមហៅម៉ៃឯកអ . ថ . ម៉ៃអេក " ឈើមួយ " សម្រាប់ប្រើបំបែកសំនៀងដោយវិធីផ្សេងពីខ្មែរ។
-
រស្សសព្ទ នាម
សំឡេងខ្លី, សូរឮខ្លី។
-
រស្សសរ គុណនាមនាម
( ម . ព . រស្ស )។
-
រស្សសរៈ នាម
ស្រៈមានសំឡេងខ្លី ( ព . វ .)។
-
រស្សាវុធ នាម
អាវុធខ្លី, ដូចយ៉ាងដំបងខ្លីជាដើម។
-
រស្សៈ គុណនាមនាម
( ម . ព . រស្ស )។
-
រហ គុណនាម
( ម . ព . ល្ហ )។
-
រហក ប.
( ម . ព . ល្ហក )។
-
រហក់ គុណនាម
( ម . ព . ល្ហក់ )។
-
រហង់ គុណនាម
ដែលដុះច្រូងរៀងរាយល្អចាប់ចិត្តគួរចង់មើល
-
រហទដ្ឋាន នាម
អន្លង់ទឹកជ្រៅ; អន្លង់មហាសមុទ្រ; បឹងជ្រៅ ( ហៅរហទប្បទេសក៏បាន )។
-
រហទប្បទេស នាម
( ម . ព . រហទដ្ឋាន )។
-
រហនកិច្ច នាម
( ម . ព . វហនកម្ម )។
-
រហប គុណកិរិយា
ដែលហើបហាមាត់សួរឬសូមម្ហបៗច្រើនគ្នា
-
រហស្ថាន នាម
ទីស្ងាត់, ទីដែលមិនមានមនុស្សនៅ
-
រហស្ស នាម
សេចក្ដីស្ងាត់, ការសម្ងាត់, ការកំបាំង, ការលាក់លៀម។
-
រហស្សកម្ម នាម
អំពើកំបាំង, ការសម្ងាត់, អំពើដែលបិទបាំងមិនឱ្យអ្នកណាដឹង។
-
រហស្សការណ៍ នាម
ហេតុឬដំណើរកំបាំង។
-
រហស្សគុណ នាម
គុណដ៏កំបាំងគឺគុណដែលមានប្រាកដតែឥតអ្នកណាដឹងឬដែលមានគេបំបិទបំបាំងមិនឱ្យលេចឮ។
-
រហស្សង្គ នាម
អវយវៈកំបាំង ( អង្គជាត, គុយ្ហប្បទេស )។
-
រហស្សចិន្តា នាម
គំនិតស្ងាត់។
-
រហស្សទោស នាម
ទោសកំបាំង; ទោសដែលលាក់បំបិទមិនឱ្យគេដឹង។
-
រហស្សនាម នាម
ឈ្មោះកំបាំងឈ្មោះដែលគេប្រើជំនួសឈ្មោះពិតប្រាកដ
-
រហស្សភាព នាម
ភាវៈស្ងាត់, ដំណើរសម្ងាត់។
-
រហស្សភេទ នាម
ដំណើរបែកខ្ចាយការសម្ងាត់។
-
រហស្សមន្តិនី នាម
( ម . ព . រហស្សមន្តី )។
-
រហស្សមន្តី នាម
អ្នកមានគំនិតស្ងាត់គឺអ្នកដែលលបគិតការសម្ងាត់។
-
រហស្សមិត្ត នាម
មិត្រទំនុកទុកចិត្ត, មិត្រស្និទ្ធ។
-
រហស្សមិត្រ នាម
( ម . ព . រហស្សមិត្ត )។
-
រហស្សវិទ្យាសាស្ត្រ នាម
វិជ្ជាខាងរហស្សកម្ម។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។