វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 36 / 81
-
រវ៉ូស ឧទានសព្ទ
ឮសូររវ៉ូសៗច្រើនដង។
-
រវ៉ើក គុណកិរិយា
ដែលដើរចរច្រប់ផ្ងើកចុះផ្ងើកឡើង
-
រវ៉េតរវ៉ត គុណនាម
( ម . ព . រវ៉ែតរវ៉ត )។
-
រវ៉េស ឧទានសព្ទ
( ម . ព . រវ៉េសរវ៉ូស )។
-
រវ៉េសរវ៉ស ឧទានសព្ទ
សូរឮវ៉េសវ៉សៗរឿយៗ
-
រវ៉េសរវ៉ាស ឧទានសព្ទ
សូរឮវ៉េសវ៉ាសៗរឿយៗ
-
រវ៉េសរវ៉ូស ឧទានសព្ទ
សូរឮវ៉េសវ៉ូសៗរឿយៗ
-
រវ៉ែតរវ៉ត គុណនាម
ដែលទន់ល្វឹតល្វែតឬល្វែតល្វត, ត្រែតត្រត
-
រវ៉ោច គុណកិរិយាគុណនាម
ដែលនិយាយប៉ោចៗឬប៉ប៉ោចឥតស្រាក
-
រវ៉ោប ឧទានសព្ទ
សូរឮវ៉ោបៗរឿយៗ
-
រវ័ណ្ឌ កិរិយាសព្ទ
វ័ណ្ឌចុះវ័ណ្ឌឡើង, ព័ទ្ធព័ន្ធពេញពាស
-
រស នាម
សម្ផស្សប្លែកៗដែលប៉ះពាល់ជិវ្ហាបសាទដឹងថាប្រៃ, ជូរ, ចត់, ល្វីង, ផ្អែមជាដើម
-
រសក កិរិយាសព្ទ
របកសំបក, របកស្បែកស្តើង, របកស្រទបជាដើម
-
រសកៈ នាម
អ្នកចម្អិនអាហារ, អ្នកពិសែស, ចុងភៅ។
-
រសគន្ធ នាម
ក្លិនរស ( ពាក្យកាព្យប្រើជារសគន្ធាក៏មាន )។
-
រសជាត
ជាតរបស់រស ( រសឆ្ងាញ់ពិសា )។
-
រសជាតិ នាម
ជាតិរបស់រស, រស់ឆ្ងាញ់ពិសាជាតិរបស់អាហារដែលមានជាតិផ្អែម, ប្រៃ, ល្វីង, ជូរ, ចត់ជាដើម
-
រសញ្ញា នាម
អណ្ដាត។
-
រសញ្ញូ នាម
អ្នកប្រាជ្ញខាងអក្សរសាស្ត្រ, ខាងតែងសេចក្ដី, ខាងកាព្យឃ្លោង។
-
រសតេជះ នាម
( ម . ព . រសតេជ័ស )។
-
រសតេជ័ស នាម
ឈាម។
-
រសធម៌ នាម
ដូចគ្នានឹងធម្មរស
-
រសធាតុ
បរទ។
-
រសនា នាម
( ម . ព . រសញ្ញា )។
-
រសនាថ
( ម . ព . រសធាតុ )។
-
រសនាយក នាម
ព្រះសិវៈ ( ព្រះឥសូរ )។
-
រសនាលិះ នាម
សុនខ។
-
រសផល នាម
ផ្លែឈើមានរស; ដើមដូង។
-
រសភង្គ នាម
ដំណើរខូចរស; ដំណើរទាស់អារម្មណ៍, ទាស់ចិត្ត; សេចក្ដីអផ្សុក។
-
រសរាជ
( ម . ព . រសនាថ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។