វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 34 / 81
-
រលំ កិរិយាសព្ទ
ដួលដេកទាំងស្រុងទាំងជំហរ
-
រលំងារ កិរិយាសព្ទ
ធ្លាក់ងារឬខុសខូចងារ។
-
រលំរលាយ កិរិយាសព្ទ
ខូចវិនាសទ្រព្យធនឬយសស័ក្ដិ។
-
រលះ គុណកិរិយាគុណនាម
ដែលរូតរះប៉ាត់រញ៉ាត់ប្រញាប់ប្រញាល់
-
រលះរលាំង គុណកិរិយាគុណនាម
ដែលរូតរះរហើតរហាំងប្រញាប់ប្រញាល់ខ្លាំង
-
រល់ គុណនាម
ធំខ្លីក្រអុច
-
រវច គុណកិរិយា
ដែលបក់ឬកម្រើកខ្វើកៗខ្វិចៗរឿយៗ
-
រវម ឧទានសព្ទ
សូរសម្រែកវូមៗឬវ៉ូមៗច្រើនដង
-
រវល់ នាម
កិច្ច, ធុរៈ, នីមួយ
-
រវាង នាម
ចន្លោះ, ចន្លោះកាល; ចន្លោះកណ្ដាល, រយៈពីទីមួយទៅទីមួយ; សង្កាត់; វេលាឬឱកាសដែលកំពុងតែ
-
រវាត កិរិយាសព្ទគុណនាម
លាស, ឃ្លាត, កន្ធែកចេញ; រសាយថយកម្លាំង, ថយអំណាច
-
រវាន នាម
ក្រួសដែលក្ដាំងនៅក្នុងដីឬដីដែលមានក្រួសលាយ
-
រវាន់ កិរិយាសព្ទគុណកិរិយា
( ម . ព . រវ័ណ្ឌ )។
-
រវាម គុណនាម
ដែលចេញលំនាំក្រវាមៗឬលេចថ្គោលៗឡើងរសេមរសាម
-
រវាំង កិរិយាសព្ទ
មើលថែទាំ, រក្សា; គយគន់មើលម្ដងៗដោយមិនធ្វេស; ប្រុង, ប្រយ័ត្ន
-
រវាំងត្រចៀក កិរិយាសព្ទ
ប្រុងត្រចៀកស្ដាប់ឱ្យឮច្បាស់។
-
រវាំងព្រៃ នាម
សត្វបក្សីមួយប្រភេទច្រើននៅអាស្រ័យក្នុងព្រៃស្រោង
-
រវិ នាម
ព្រះអាទិត្យ។
-
រវិច គុណកិរិយា
ដែលបក់ឬកម្រើកខ្វើកៗខ្វិចៗរឿយៗ
-
រវិចរណ៍ នាម
ដំណើរព្រះអាទិត្យ។
-
រវិចរវាម កិរិយាសព្ទ
អើតងើតរលឹបរលឬរវាមជិតខាង
-
រវិន ប.
ពាក្យបរិវាររបស់ពាក្យរវ័ណ្ឌថារវិនរវ័ណ្ឌដែលពិការរប៉ិនរប៉ាន់
-
រវិនរវ័ណ្ឌ គុណនាម
( ម . ព . រវិននិងរវ័ណ្ឌ )។
-
រវិន្ទ នាម
ឈូក, ផ្កាឈូក
-
រវិបថ នាម
ផ្លូវព្រះអាទិត្យ។
-
រវិពង្ស
( ម . ព . រវិវង្ស )។
-
រវិពារ នាម
ថ្ងៃអាទិត្យ។
-
រវិយាត្រា
( ម . ព . រវិចរណ៍ )។
-
រវិរង្សី នាម
រស្មីព្រះអាទិត្យ។
-
រវិរស្មី
( ម . ព . រវិរង្សី )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។