វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 31 / 81
-
រលង កិរិយាសព្ទ
ដែលរំលង, កន្លង, លើស; ក្រៅពី, លើកលែងតែ
-
រលងតែ ធ.
( ម . ព . រលង )។
-
រលង់ គុណនាម
ដែលឡើងសម្បុរភ្លឺរលោងហាក់ដូចជានឹងស្រក់ទឹក
-
រលង់ទឹកភ្នែក គុណនាម
ដែលចេញទឹកភ្នែករលោងនៅតែក្នុងភ្នែកមិនស្រក់ឬមិនហូរចេញមកខាងក្រៅ
-
រលង់រលើប
( ម . ព . រលើបរលង់ )។
-
រលត់ កិរិយាសព្ទ
វិនាសបាត់ពន្លឺ, បាត់កម្ដៅ
-
រលត់វិញ្ញាណ
( ម . ព . បាត់វិញ្ញាណ )។
-
រលប់ កិរិយាសព្ទ
( ម . ព . រលុប )។
-
រលម គុណនាម
រលើបដោយមានទឹកដមឬប្រេង, ខ្លាញ់
-
រលរ គុណនាម
ដែលសើមរលើប, គគុល
-
រលស់ កិរិយាសព្ទ
ថយចំនួនតិចចុះ, នៅមានតិចជាងចំនួនដើម
-
រលា កិរិយាសព្ទគុណនាម
( ម . ព . លលាដ )។
-
រលាក កិរិយាសព្ទ
រលាត់, របក, ខ្លោចស្បែកដោយត្រូវចំហាយក្ដៅឬដោយត្រដុស, កកិត
-
រលាកមាត់ នាម
ជំងឺរលាកភ្នាសសើមក្នុងមាត់បង្កដោយបាក់តេរីវីរុសពពួកផ្សិត ...
-
រលាកមាត់ស្បូន នាម
( ម . ព . ស៊ែវីស៊ីត )។
-
រលាកសន្លាក់ នាម
ជំងឺរលាកនៅត្រង់សន្លាក់បណ្ដាលឱ្យឡើងក្រហមក្ដៅឈឺចាប់និងហើមដែលមានលក្ខណៈស្រួចស្រាល់ឬរ៉ាំរ៉ៃ
-
រលាកស្បូន នាម
( ម . ព . មេទ្រីត )។
-
រលាក់ កិរិយាសព្ទ
អង្រួនឱ្យក្រឡក, ឱ្យរញ្ជួយ, ឱ្យធ្លាក់ចុះ, ឱ្យរបូតចេញ
-
រលាក់រលើ
( ម . ព . រលាក់ )។
-
រលាក់រលែក កិរិយាសព្ទ
រលាក់ញែករលែកសំឡេងតាមដំណើរបទគ្វាម
-
រលាដូងតក់ នាម
រលាដូងក្ដៀបដែលគេយកមកប្រើធ្វើជានាឡិតូចសម្រាប់វាល់អង្ករជាដើមបន្ថែមលើនាឡិធំឱ្យមានកំណត់
-
រលាត កិរិយាសព្ទ
លាតចេញឯង, រលាផ្នត់ចេញមិននៅដូចដើម
-
រលាត់ កិរិយាសព្ទ
រខិតស្បែកឬសាច់; ដាច់ស្បែកឬសាច់សើៗ
-
រលាត់រលោច
( ម . ព . រលាត់ )។
-
រលាប គុណកិរិយាគុណនាម
ដែលសល់ឬដិតបន្តិចបន្តួចដូចគេលាប
-
រលាប្អៀរ នាម
ឈ្មោះស្រុកមួយក្នុងខែត្រកំពង់ឆ្នាំងអភិបាលស្រុករលាប្អៀរ។
-
រលាម គុណកិរិយាគុណនាម
( ម . ព . លលាម )។
-
រលាយ កិរិយាសព្ទនាម
ប្រែពីរឹង, ពីខន់, ខាប់ទៅជារាវឬពីកក, ពីគោកទៅជាទឹក
-
រលាយសាច់មួយ គុណនាម
ដែលជិតចូលសាច់គ្នាតែមួយ
-
រលាស់ កិរិយាសព្ទ
កម្ចាត់ចោលដោយកម្រើកខ្លាំង, ដោយគ្រញែងឱ្យរបេះរបូតចេញ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។