វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 24 / 81
-
របូត កិរិយាសព្ទ
រលូត, ឃ្លាតចេញដូចគេចាប់បូត
-
របូតដៃ កិរិយាសព្ទ
ឃ្លាតដៃផុតចេញពីចំណាប់។
-
របូតដៃជើង កិរិយាសព្ទ
( ព . ប្រ .) ( ស្លាប់ )
-
របូតមាត់ កិរិយាសព្ទ
រួចពីផ្លែសន្ទូច
-
របូតរបាញ កិរិយាសព្ទ
( ម . ព . របាញ )។
-
របូតរលូត នាម
ពាក្យសម្រាប់ពោលអបទេសឱ្យរបូតឆ្អឹងដែលស្លាក់ក្នុងបំពង់ក; តាមទំនៀម, គេតែងរកមនុស្សអ្នកធ្លាប់ប្រសប់ឬមនុស្សដែលសម្រាលច្រាសជើងឱ្យមកធ្វើទឹកមន្តឱ្យផឹកលាបកឬឱ្យមកស្ទាបបំពង់កអ្នកស្លាក់ឆ្អឹងថា
-
របូតសម្ដី កិរិយាសព្ទ
( ម . ព . របូតមាត់ )។
-
របួល នាម
ឆ្នាំងមានបាតទម្លុះរហុយដើម្បីឱ្យចូលចំហាយក្ដៅ, សម្រាប់ចំហុយម្ហូបចំណី
-
របួស គុណនាម
ដែលមានរបួស
-
របើក កិរិយាសព្ទ
ហើបបើកឡើងឯងឬហើបហាឡើងឯងឃ្លាតពីទីប្រក្រតី
-
របើករបាញ កិរិយាសព្ទ
( ម . ព . របាញ )។
-
របើរ នាម
អាហារនៅក្នុងក្រពះនៃបុគ្គលទើបធ្វើមរណកាលមិនទាន់យូរប៉ុន្មានដែលដល់ពេលកំណត់ក៏រើផ្សាយក្លិនស្អុយជូរចេញមកតាមមុខទ្វារធុំឆួលភាយៗម្ដងៗ
-
របើស នាម
សត្វឬរបស់អ្វីៗដែលបានដោយរើសហើយដាច់អាល័យពីម្ចាស់ដើមត្រូវបានជាសម្បត្តិសម្រាប់រាជការ
-
របើសក្រុង នាម
ទីតាំងដោយឡែកមួយរបស់ក្រុងសម្រាប់ទុកជាបណ្ដោះអាសន្ននូវរបស់របរឬសត្វដែលគ្មានសណ្ដាប់ធ្នាប់នៅទីសាធារណៈហើយដែលត្រូវបានសមត្ថកិច្ចរឹបអូសប្រមូលឬរើសបាន។
-
របៀង នាម
ជួរល្វែងវិហារត្រង់ប៉ែកអណ្ដាលល្វែងគ្រឹះនិងល្វែងបាំងសាច
-
របៀងឧស្សាហកម្ម នាម
ទីតាំងភូមិសាស្ត្រជាក់លាក់មួយដែលជាច្រកឬផ្លូវសម្រាប់តភ្ជាប់ទំនាក់ទំនងរវាងប្រទេសឬតំបន់នានាដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្ម។
-
របៀន នាម
ចំណេះដែលចេះមកពីរៀន
-
របៀប នាម
ការដែលរៀបឬដំណើររៀបរៀងឱ្យចុះបែប; បែប, បែបបទ, បែបផែន, បែបយ៉ាង, លំដាប់ដែលរៀបត្រូវបែប
-
របៀបរបប នាម
បែបបទឬសណ្ដាប់ធ្នាប់ដែលមានរបប។
-
របៀបរៀបរយ នាម
សណ្ដាប់ធ្នាប់ដ៏រាបសាត្រូវបែបគ្នាត្រូវរបបគ្នា។
-
របៀបរៀបរៀង នាម
របៀបដែលរៀងគ្នាតាមលំដាប់។
-
របៀបវារៈ នាម
គោលគំនិតសំខាន់ៗដែលរាយទៅតាមលំដាប់លំដោយដើម្បីយកមកពិភាក្សានៅក្នុងអង្គប្រជុំណាមួយ
-
របេកក្រុង នាម
ការរីកក្រុងបណ្ដាលមកពីលំហូរប្រជាជនចូលច្រើនពីជនបទឬកន្លែងផ្សេងទៀត
-
របេង នាម
ឈ្មោះរោគក្អករីងឬរោគស្គមរីងជារោគបណ្ដាលកកើតអំពីសួតជាដើមមានអាការតត្រំតត្រើយយ៉ាងរឹងត្អឹងកម្រពេទ្យមើលជាទាំងជារោគឆ្លងយ៉ាងកំបាំងផង
-
របេងកូនក្រាញ់ នាម
( ព . ប្រ .) កូនត្រីតូចៗមានកូនត្រីក្រាញ់ជាដើមដែលប្រទះទុក្ខវេទនាព្រោះទឹកក្នុងថ្លុក, ក្នុងជ្រលងជាដើមរីងនៅតិចតួចទាំងត្រូវកម្ដៅថ្ងៃខ្លាំងផង; ច្រើនមានតែក្នុងខែជេស្ឋឬខែអាសាឍដែលចួនកាល ( ក្នុងឆ្នាំខ្លះ ) ត្រូវខ្យល់ច្រករនាមអំពីទិសនីរតីបក់រំហួតរាំងគ្មានភ្លៀងរីងទឹក
-
របេញរបុញ គុណនាម
( ម . ព . របិញរបុញ )។
-
របេះ កិរិយាសព្ទ
រលេះចេញ, របូតចេញដូចគេចាប់បេះ
-
របេះដៃ កិរិយាសព្ទ
របូតដៃចេញពីចំណាប់។
-
របេះរបោច កិរិយាសព្ទ
របេះដូចគេចាប់បោច, របោចរបូតចេញ។
-
របែង នាម
កម្រងដែលរែង, ការដែលកើតពីរែង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។