វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 17 / 81
-
រត្តិន្ទិព នាម
យប់និងថ្ងៃ, មួយយប់មួយថ្ងៃ
-
រត្តិភាគ នាម
ចំណែកនៃរាត្រីគឺពេលយប់ទាំងមូល, វេលាពេញមួយយប់
-
រត្តុប្បល នាម
ព្រលឹតក្រហម; លំចង់ក្រហម។
-
រត្នគ័ភ៌ នាម
( ម . ព . រតនគភ៌ )។
-
រត្នគ័ភ៌ា នាម
( ម . ព . រតនគញ្ភក្នុងរតនៈ )។
-
រត្នគ័រ្ភី នាម
( ម . ព . រតនគញ្ភក្នុងរតនៈ )។
-
រត្នត្រៃ នាម
( ម . ព . រតនត្រ័យ )។
-
រត្នត្រ័យ នាម
( ម . ព . រតនត្រ័យ )។
-
រត្នត្រ័យប្រណាម នាម
ការបង្អោនកាយវាចាចិត្តគោរពព្រះរត្នត្រ័យ។
-
រត្នប្រភា នាម
( ម . ព . រតនប្បភាក្នុងរតនៈ )។
-
រត្នពិចិត្រ នាម
( ម . ព . រតនវិចិត្រក្នុងរតនៈ )។
-
រត្នព័ស្តុ នាម
( ម . ព . រតនវត្ថុក្នុងរតនៈ )។
-
រត្នសុព័ណ៌ នាម
( ម . ព . រតនសុវណ្ណក្នុងរតនៈ )។
-
រត្នា នាម
ដូចគ្នានឹងរតនា ( ម . ព . រតនៈ )។
-
រត្នាករ នាម
ដូចគ្នានឹងរតនាករ, ... រតនាវលី។
-
រត្នាវលី នាម
( ម . ព . រត្នាករ )។
-
រត្នៈ នាម
( ម . ព . រតនៈ )។
-
រថ នាម
រទេះទឹមសេះ ( រទេះសេះ ) មានទ្រង់ទ្រាយផ្សេងៗទីទៃពីរទេះគោរទេះក្របី
-
រថការ នាម
អ្នកធ្វើរថ ( ជាងរថ )។
-
រថការី នាម
( ម . ព . រថ )។
-
រថកេតុ នាម
ទង់សម្រាប់រថ ( ទង់រថ )។
-
រថក្រោះ នាម
រថចម្បាំងយោធាដែលមានកង់ច្រវាក់ធំៗនិងបំពាក់ដោយកាំភ្លើងធំ។
-
រថចរិយា នាម
ការបង្ហាត់រថគឺការបង្ហាត់សេះឱ្យថ្នឹកអូសរថឬការហាត់បររថ; ដំណើរទៅដោយរថ។
-
រថចរ្យា នាម
( ម . ព . រថចរិយា )។
-
រថត្រីចក្រ នាម
រថធាក់មានកង់តូចបីខាងក្រោយមួយខាងមុខពីរជិះធាក់ពីក្រោយរុញឱ្យលឿនទៅមុខ។
-
រថធាក់ នាម
យានស្រាលមានកង់តូចពីរ, មានឈ្នាន់, ច្រវាក់ខ្សែពាន, ... សម្រាប់ជិះឱ្យលឿនទៅដោយកម្លាំងជើងធាក់។
-
រថធាក់ទ្វិចក្រ នាម
( ម . ព . រថធាក់ )។
-
រថធាក់រុញ នាម
រថធាក់មានកង់តូចបីកង់មួយពីក្រោយកង់ពីរពីមុខ, មានតួរងបន្ទុកពីខាងមុខទ្រង់ទ្រាយដូចជាហឹបឬមានសណ្ឋានជាទ្រុងសម្រាប់ដាក់នំប៉័ងលក់ឬដាក់ទំនិញឬក៏វត្ថុអ្វីផ្សេងៗ, មនុស្សម្នាក់ជិះធាក់រុញពីខាងក្រោយឱ្យលឿនទៅ។
-
រថធាក់អូស នាម
រថមានកង់តូចបីពីខាងមុខមួយពីខាងក្រោយពីរ, មានទូកធ្វើដោយដែកចាប់ភ្ជាប់ពីខាងក្រោយរហូតទៅខាងមុខ, មានកន្លែងរងបន្ទុកនៅខាងក្រោយសណ្ឋានស្រដៀងនឹងរថអូសតែទាបជាង, មនុស្សម្នាក់ជិះពីខាងមុខធាក់អូសឱ្យលឿនទៅ។
-
រថនាយក នាម
អ្នកត្រួតត្រាលើក្រុមរក្សារថ, អ្នកត្រួតពួករថ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។