វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 10 / 81
-
រដូវដំបូង នាម
ដំណើរធ្លាក់រដូវដំបូងរបស់ស្ត្រីក្រមុំ
-
រដូវតិច នាម
អាការៈធ្លាក់ឈាមរដូវក្នុងបរិមាណតិចតួចខុសធម្មតាដោយសារវិបត្តិលំនឹងអ័រម៉ូនវិបត្តិផ្លូវចិត្តកង្វះអាហារូបត្ថម្ភនិងជំងឺមួយចំនួនទៀត។
-
រដូវប្រាំង នាម
រដូវមួយក្នុងចំណោមរដូវទាំងពីរនៃតំបន់អាកាសធាតុត្រូពិកដែលមានកំណកអាកាសតិចនិងសីតុណ្ហភាពខ្ពស់ហើយតំបន់ណាដែលស្ថិតនៅកាន់តែឆ្ងាយពីអេក្វាទ័រថិរវេលារបស់រដូវនេះកាន់តែវែង។
-
រដូវលំបាក នាម
ការឈឺចុកចាប់ផ្នែកខាងក្រោមនៃពោះក្នុងរយៈពេលដែលស្រ្តីមានរដូវ
-
រដូវវស្សា នាម
រដូវមួយក្នុងចំណោមរដូវទាំងពីរនៃតំបន់អាកាសធាតុត្រូពិកដែលមានកំណកអាកាសច្រើននិងសីតុណ្ហភាពទាបហើយតំបន់ណាដែលស្ថិតនៅកាន់តែឆ្ងាយពីអេក្វាទ័រថិរវេលារបស់រដូវនេះកាន់តែខ្លី។
-
រដៀន គុណកិរិយាគុណនាម
ដែលប្រតោងគងលើគ្នាឬដែលប្រពលើគ្នាតូចខ្លះធំខ្លះ
-
រដេច គុណនាម
( ម . ព . រដាច់ )។
-
រដេមរដម គុណនាម
ដែលរវីតរវែតឬទ្រែមទ្រមមិនមាំមួនព្រោះពិការឬព្រោះកើតរោគមានដំបៅជាដើម
-
រដែ នាមប.
( ម . ព . រដឹក )។
-
រដែត គុណកិរិយា
ដែលអណ្ដែតឡើងទៅឯអាកាសខ្ពស់ត្រដែតរជយរៀងគ្នា
-
រដែមរដម គុណនាម
( ម . ព . រដេមរដម )។
-
រដែរដឹក គុណកិរិយា
( ម . ព . រដឹករដែ )។
-
រដោះ កិរិយាសព្ទ
ដោះផុតពីសេចក្ដីទុក្ខព្រួយ, រួចផុតពីការទាក់ទិន
-
រដ្ឋ នាម
ដែន, ប្រទេស; អ្នកនៅក្នុងដែន, រាស្ត្រ, ប្រជាជន
-
រដ្ឋកម្ម នាម
ការឬកិច្ចសម្រាប់ដែនឬសម្រាប់ប្រទេស, កិច្ចការរបស់រាស្ត្រ។
-
រដ្ឋការ នាម
ការងារឬកិច្ចការដែលត្រូវធ្វើសម្រាប់បម្រើរដ្ឋឬប្រទេសជាតិ។គេប្រើពាក្យនេះប្រើសម្រាប់ប្រទេសដែលគ្មានព្រះមហាក្សត្រគ្រងរាជ្យ។
-
រដ្ឋកិច្ច នាម
( ម . ព . រដ្ឋកម្ម )។
-
រដ្ឋក្រឹត្យ នាម
( ម . ព . រដ្ឋកម្ម )។
-
រដ្ឋចំណុះ នាម
រដ្ឋដែលមិនអាចប្រើអំណាចពេញលេញទៅលើកិច្ចការបរទេសនិងយោធាបានតែអាចទទួលបានពីរដ្ឋត្រួតត្រាមហាអំណាចអាណានិគមឬមហាអំណាចអាណាព្យាបាលនូវស្វ័យភាពផ្ទៃក្នុងមួយចំនួន
-
រដ្ឋធម្មនុញ្ញ នាម
ច្បាប់បញ្ញត្តសម្រាប់ប្រទេសនីមួយៗ, ច្បាប់ទុកជាគោលចារឹកក្នុងការគ្រប់គ្រងរដ្ឋនីមួយៗដែលសភាបានបញ្ញត្តតែងតាំងឡើង។
-
រដ្ឋធម្មនូញ្ញ នាម
( ម . ព . រដ្ឋធម្មនុញ្ញ )។
-
រដ្ឋធានី នាម
ទីក្រុងធំរបស់ប្រទេសនីមួយៗជាទីតាំងនៃរដ្ឋាភិបាលឬជាទីនៅនៃប្រមុខរបស់ប្រទេស។
-
រដ្ឋនាយក នាម
អ្នកត្រួតត្រាដែន, អ្នកគ្រប់គ្រងរក្សាប្រទេស ( តំណាងក្សត្រិយ៍ទ្រង់រាជ្យ ); ព្រះរាជា។
-
រដ្ឋបម្រើ នាម
អ្នកបម្រើការរបស់រដ្ឋ
-
រដ្ឋបាល នាម
អ្នករក្សាដែនឬប្រទេស; ក្រសួងរាជការកាន់កាប់កិច្ចការក្នុងប្រទេសជាគូគ្នានឹងតុលាការ។
-
រដ្ឋបាលន៍ នាម
ការរក្សាដែនឬប្រទេស។
-
រដ្ឋបុរស នាម
បុរសអ្នកទំនុកបម្រុងប្រទេស, បុរសអ្នកមានចំណេះចេះរក្សាប្រទេស។
-
រដ្ឋប្បវេណី នាម
បវេណីសម្រាប់ដែន; ឈ្មោះច្បាប់បញ្ញត្តអំពីដំណើរកិច្ចការនិងសណ្ដាប់ធ្នាប់របៀបរបបផ្សេងៗតាមបវេណីរបស់ប្រជាជនក្នុងប្រទេសដែលនៅក្នុងឱវាទនៃរាជបញ្ញត្តិ។
-
រដ្ឋប្រជាជាតិ នាម
ទម្រង់មួយនៃអង្គការនយោបាយដែលនៅក្នុងនោះសហគមន៍មនុស្សដែលមានប្រវត្តិសាស្រ្តប្រពៃណីភាសានិងពូជសាសន៍ដូចគ្នារស់នៅក្រោមរដ្ឋាភិបាលមួយពោលគឺការត្រួតគ្នារវាងរដ្ឋដែលជាអង្គការនយោបាយនិងប្រជាជាតិដែលផ្ដោតលើអត្តសញ្ញាណនៃសហគមន៍មនុស្ស។
-
រដ្ឋប្រសាន្តិភាព នាម
ការស្ងប់ដែលមានក្នុងដែន, សេចក្ដីសុខសាន្តរបស់ប្រជាជន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។