វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
យ ពាក្យដែលផ្ដើមដោយ "យ" មាន 487 ពាក្យ
ទំព័រ 8 / 17
-
យារ កិរិយាសព្ទគុណនាមនាម
ដែលស្លុយ, ស្រុងចុះ, យុលចុះ, ដែលសំយាកចុះ; ជ្រុលចុះក្រោម
-
យារមុខ គុណនាម
ស្រុងស្លុយខាងមុខជាងខាងក្រោយ
-
យារស្យត គុណនាម
ដែលធ្លាក់រយីករយាក, ដែលស្លុយចុះ, ដែលស្រុងចុះ, ដែលសំយាកចុះក្រោមស្តតមើលទៅមិនសមរម្យ
-
យាវ នាម
ឈ្មោះវល្លិមួយប្រភេទដើមតូចៗសម្បុរបៃតងចាស់សាច់ស្វិតល្អួតប្រើការវេញខ្សែបាន, ស្លឹកខ្ចីប្រើជាបន្លែលាយផ្សំជាមួយនឹងបន្លែឯទៀតក៏បានខ្លះ
-
យាវកាលិក នាម
ដែលគួរប្រកបការបានតែត្រឹមពីព្រឹកទល់នឹងថ្ងៃត្រង់; ភោជនដែលពួកបព្វជិតឬឧបាសកអ្នកសមាទានឧបោសថសីលត្រូវបរិភោគបានតែត្រឹមពីព្រឹកទៅទល់នឹងថ្ងៃត្រង់ ( ព . វិ .)។
-
យាវជីវិក គុណនាមនាម
ដែលប្រព្រឹត្តទៅបានដរាបដល់អស់ជីវិត; ថ្នាំបំបាត់រោគដែលភិក្ខុពុទ្ធសាសនិកទទួលប្រគេនហើយទុកដាក់ដោយខ្លួនឯងឆាន់បានដរាបទាល់តែប្រើប្រាស់អស់ ( ព . វិ .)។
-
យាវជីវំ គុណកិរិយា
ដរាបដល់អស់ជីវិត, ទាល់អស់ជីវិត, រហូតមួយជីវិត
-
យាស ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យយាងថា
-
យាស់ នាម
ក្រាដែលរោមដំណាំឱ្យវិនាស
-
យាំង ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យយូរថា
-
យិតថោ នាម
( ម . ព . យីថោ )។
-
យិនស៊ិន នាម
ឈ្មោះរុក្ខជាតិម្យ៉ាងដែលផ្ដល់មើមសម្រាប់ប្រើជាឱសថនិងបំប៉នសុខភាព
-
យី ឧទានសព្ទ
សូរលាន់មាត់ដោយភ័យ; ស្លន់; ត្អូញ; បន្ទោស
-
យីកយោក គុណនាម
( ម . ព . យេកយោគ )។
-
យីកយោគ គុណនាម
( ម . ព . យេកយោគ )។
-
យីកេ នាម
ឈ្មោះល្បែងមហោស្រពមួយប្រភេទលេងស្រដៀងនឹងល្ខោនតែមានទះស្គរតូចខ្លះធំខ្លះបញ្ជើចជាមួយនឹងការច្រៀងរាំ, ស្គរទាំងអស់នោះមានរាងមូលខ្លីៗដាសតែម្ខាង ( ហៅលិកេក៏បាន )។
-
យីថោ នាម
ឈ្មោះឈើផ្កាមានសន្លឹកតូចជមវែងស្រួចៗមានជ័រសផ្កាជាចង្កោមសម្បុរក្រហមខ្ចីមានស្រទាប់ស្ទើរចាប់ច្រឡំនឹងផ្កាកុលាបក្លិនក្រអូបប្រហើរឆ្អិតតែផ្សាយមិនសូវបានឆ្ងាយ, បើកាត់ឱ្យជាប់ទាំងមែកត្រាំក្នុងទឹកដបទុកបានយូរថ្ងៃ, ហៅថាយីថោក្រហមឥឡូវក្នុងប្រទេសកម្ពុជាមានយីថោមួយប្រភេទផ្សេងមានដើមស្លឹកផ្កាដូចយីថោក្រហមដែរប៉ុន្តែផ្កាមានព័ណ៌ស, ហៅថាយីថោសផ្កាពុំសូវមានក្លិនទេ។មានមួយប្រភេទទៀតដើមធំមានជ័រសស្លឹកស្រួចៗដែរតែតូចៗខ្លីៗបន្តិចផ្កាសម្បុរលឿងឥតស្រទាប់រូបសណ្ឋានស្រដៀងនឹងផ្កាត្រកួនតែតូចជាងមានផ្លែសាច់ផុសៗ, ហៅថាយីថោលឿង។ ( ច្រើនហៅយិតថោជាង )។
-
យីស៊ុន នាម
ឈ្មោះឈើផ្កាមួយប្រភេទដើមស្លឹកផ្កាសណ្ឋានកុលាបតែឥតក្លិន, ផ្កាមានព័ណ៌ផ្សេងៗគឺក្រហមចាស់, ក្រហមប្រឿង ( អ្នកខ្លះហៅកុលាបឥតក្លិន ) ស, ស - ភាវ,។
-
យីហោ នាម
គ្រឿងសម្គាល់; នាមដែលតាំងជាសម្គាល់របស់ឈ្មួញ; កេរ្តិ៍ឈ្មោះក្នុងការជួញ
-
យីហ៊ុន នាម
ឈ្មោះថ្នាំគំនូរមួយប្រភេទជាម្សៅម៉ដ្ឋសម្បុរស។
-
យីហ៊ុប នាម
ឈ្មោះឈើផ្កាមួយប្រភេទផ្កាស្រដៀងនឹងមន្ទារតែតូចជាងស្រទាប់ខាងក្នុងសម្បុរសក្លិនក្រអូបឆ្អិត។
-
យីអើ ឧទានសព្ទ
សូរលាន់មាត់ដោយមានអស្ចារ្យប្លែកក្នុងចិត្ត, ដោយស្ងើច; ដោយឆ្ងល់
-
យីអើហ្ន៎ ឧទានសព្ទ
( ម . ព . យីអើ!)។
-
យីអ៊ុន នាម
ភ័ព្វសំណាង, រាសី
-
យីះ ឧទានសព្ទ
សូរលាន់មាត់ដោយភ្ញាក់, ស្លន់, ខឹង
-
យឹត កិរិយាសព្ទ
ទាញឱ្យដាបមកជិត
-
យឹតយោង កិរិយាសព្ទ
ស្រោចស្រង់សង្គ្រោះឱ្យបានរួចពីការក្រ, ឱ្យបានរួចពីសេចក្ដីក្រីក្រលំបាក
-
យឺត គុណកិរិយាគុណនាម
ដែលមិនរហ័ស, មិនរួសរាន់
-
យឺតមាត់ គុណនាម
ដែលយឺតក្រស្ដីនិយាយឬដែលនិយាយយឺតៗរង្វើលៗបាត់ម្ដងៗ។
-
យឺតមាត់យឺតក គុណនាម
( ម . ព . យឺតមាត់ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។