វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
យ ពាក្យដែលផ្ដើមដោយ "យ" មាន 487 ពាក្យ
ទំព័រ 3 / 17
-
យក្ខុម្មត្តកៈ
ឆ្កួតព្រោះខ្មោចចូល។
-
យក្រឹត នាម
ថ្លើម។
-
យក្ស នាម
( ម . ព . យក្ខ )។
-
យក្សា នាម
យក្សទាំងឡាយ, ពួកយក្ស។
-
យក្សិណី នាម
( ម . ព . យក្ខិនី )។
-
យក្សី នាម
( ម . ព . យក្ខិនី )។
-
យង់ គុណនាម
ស្រិល, ណិល, រលោង, រលើប, ឈ្វេង, ហ្វង់; ច្រើនប្រើផ្សំតែជាមួយនឹងពាក្យខ្មៅ, ថ្លា, រលីង
-
យង់ឃ្នង គុណនាម
ទ្រើសឃ្នង, ហៅហាន
-
យង់យល់ កិរិយាសព្ទ
ក្រឡេកទៅយល់, យល់ជាក់, ឃើញច្បាស់
-
យញ្ញ នាម
ការបូជា, ការសែនព្រេន; ការឱ្យទាន; តាមលទ្ធិព្រាហ្មណ៍សំដៅការបូជាឬសែនព្រេនផ្សេងៗមានពិឃាតសត្វអារសាច់បូជាភ្លើងជាដើម; តាមលទ្ធិពុទ្ធសាសនាសំដៅការឱ្យទានភោជនាហារជាដើមដល់អ្នកមានសីលឬដល់ពួកស្មូមពុំរើសមុខ
-
យញ្ញពិធី នាម
ពិធីធ្វើយញ្ញ, របៀបធ្វើយញ្ញ
-
យញ្ញសម្បទា នាម
គុណសម្បត្តិដែលធ្វើយញ្ញឱ្យមានផលច្រើនគឺការឱ្យទានដល់អ្នកមានសីលបរិសុទ្ធ។
-
យញ្ញៈ នាម
( ម . ព . យញ្ញ )។
-
យដ្ឋិ នាម
ឈើច្រត់, ដំបងវែង; ឈើសាវគឺលំពង់ឈើស្រលួតតូចៗវែងៗ។
-
យតិ នាម
អ្នកមានព្យាយាមទូន្មានចិត្តឱ្យស្ងប់រម្ងាប់, អ្នកប្រាជ្ញខាងផ្លូវពត់ចិត្ត, យោគី។
-
យតិភង្គ នាម
សង្កាត់ពាក្យមួយម៉ាត់ដែលផ្ដាច់ចេញដោយខ្លួនពីគ្នាត្រង់ចន្លោះឃ្លាគាថា, កាព្យ, ឃ្លោង, ខាងបាលីភាសាដូចជាទុហេតុកាមតាសត្តចត្តាឡីសតិហេតុកា; ខាងភាសាខ្មែរដូចជាច្បាប់នេះថ្លៃថ្លាគួរឱ្យអស់មហាជនផងត្រងត្រាប់ ...; សត្តនិងចត្តាឡីសត្រូវភ្ជាប់គ្នា, មហានិងជនក៏ត្រូវភ្ជាប់គ្នា, បែរជាដកដាច់ពីគ្នាតាមឃ្លារបស់កាព្យតែត្រូវប្រើគ្រឿងសញ្ញា (-) នេះជាសម្គាល់ឱ្យដឹងថាជាពាក្យភ្ជាប់គ្នា, យ៉ាងនេះហៅថាយតិភង្គ។
-
យថាកម្ម គុណកិរិយា
តាមកម្ម, តាមអំពើ
-
យថាកាម គុណកិរិយា
តាមប្រាថ្នា, តាមបំណង់
-
យថាក្រម គុណកិរិយា
តាមលំដាប់, តាមលំដាប់ហូរហែ, តាមរបៀបរៀបរៀង
-
យថាគ្រោះ នាម
គ្រោះកើតមានឡើងតាមហេតុតាមដំណើរ។
-
យថាឋាន នាម
ទីដដែល, កន្លែងដដែល, កន្លែងដើម
-
យថាទស្សន៍ នាម
គំនូរតាងបែបធរណីមាត្រអំពីសំណង់ឬសំណុំសំណង់តាមយថាហេតុក្នុងបរិបទរបស់វាដូចដែលវាបានប្រត្យក្សនឹងភ្នែករបស់អ្នកសង្កេត។
-
យថានុក្រម គុណកិរិយា
តាមលំដាប់លំដោយគឺតាមលំដាប់ចាស់ក្មេង, ធំតូច, ខ្ពស់ទាប
-
យថានុរូប គុណកិរិយា
តាមសមគួរ, តាមសមគួរដល់បែបភាពឬបែបបទ; តាមគួរដល់ការសមរម្យ
-
យថាផាសុក គុណកិរិយា
តាមសប្បាយ, តាមស្រួល
-
យថាភាព គុណកិរិយា
តាមសេចក្ដីពិតជាក់ស្ដែងតាមដំណើរដែលអាចកើតមានឡើងប្រាកដ
-
យថាភូត គុណកិរិយា
តាមសេចក្ដីពិត, តាមដំណើរដែលកើតមានឡើងប្រាកដ
-
យថាភូតកម្ម នាម
( ប . ព .) ការបញ្ជាក់អត្តសញ្ញាណអ្នកប្រើប្រាស់កុំព្យូទ័រក្នុងគោលបំណងសន្តិសុខដោយការផ្ទៀងផ្ទាត់ ( ឈ្មោះលេខសម្ងាត់កាតក្រយៅដៃសំឡេងភ្នែកមុខ ...)។
-
យថាភូតភាព នាម
លក្ខណៈឬសណ្ឋានដើមនៃសម្ភារៈប្លង់ទេពកោសល្យស្នាដៃបច្ចេកទេសស្ថាបត្យកម្មបច្ចេកទេសវិស្វកម្មនិងការរៀបចំនគរូបនីយកម្មដែលបង្កប់នៅក្នុងធនធានបេតិកភណ្ឌវប្បធម៌ទៅតាមដំណាក់កាលប្រវត្តិសាស្ត្រ
-
យថាលាភ គុណកិរិយា
តាមបាន, តាមការរកបាន
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។