វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
យ ពាក្យដែលផ្ដើមដោយ "យ" មាន 487 ពាក្យ
ទំព័រ 14 / 17
-
យោធាធិការ នាម
ការគ្រប់គ្រងពួកទាហាន, ក្រសួងចម្បាំង។
-
យោធាធិការី នាម
អ្នកគ្រប់គ្រងពួកទាហាន, អ្នកត្រួតទាហាន, នាយទាហាន។
-
យោធាធិបតី នាម
អធិបតីរបស់ពួកទាហាន, មេទ័ព។
-
យោធាប្រតិព័ទ្ធ គុណនាម
ដែលមានលំនាំជាកងទ័ពដែលជាកងកម្លំាងជំនួយដែលជាកងអន្តរាគមន៍។
-
យោធិន នាម
អ្នកច្បាំង, ទាហាន។
-
យោធូបនីយកម្ម នាម
កំណែនទ័ព; ចល័តទ័ព។
-
យោន នាម
ជាតិមនុស្សអ្នកយោនប្រទេស, ជាតិព្រះបាទមិលិន្ទដែលមានតំណាលក្នុងគម្ពីរមិលិន្ទប្បញ្ហាខាងព្រះពុទ្ធសាសនា ( មនុស្សជាតិក្រិក )។ខ្មែរបុរាណហៅពួកលាវប៉ែកខាងលិចថាយោនឬយោនកដែរ។
-
យោនក នាម
( ម . ព . យោន )។
-
យោនកប្រទេស នាម
( ម . ព . យោនប្រទេស )។
-
យោនប្រទេស នាម
ប្រទេសក្រិក; ប្រទេសលាវប៉ែកខាងលិចក៏ថា។
-
យោនយកកំណើត កិរិយាសព្ទ
អន្ទោលចាប់កំណើត, ចាប់ជាតិ
-
យោនយាន គុណនាម
ដែលព្យួររយាន, ដែលរណែងរណោងតែរៀបរយដោយលំដាប់គ្នាមិនទាស់ភ្នែក
-
យោនិសោមនសិការ នាម
ការពិចារណាដោយឧបាយ, ដោយគំនិតទៀងទាត់; ដំណើរយកចិត្តទុកដាក់; សេចក្ដីគិតត្រូវទំនង
-
យោនី នាម
អង្គជាតរបស់ស្ត្រីឬសត្វញី; កំណើតសត្វ។
-
យោបល់ នាម
សេចក្ដីយល់ឃើញ, ដំណើរគិតយល់, គំនិតឆ្លុះយល់
-
យោបំ នាម
សូររំពងសំឡេងយំខ្លាំង, ទំនួញ, សូរទំនួញឮកងរំពង
-
យោព្វនម័ទ នាម
សេចក្ដីស្រវឹងក្នុងចិត្តរបស់កំលោះឬក្រមុំគឺសេចក្ដីភ្លើនចិត្តដោយអាងថាខ្លួនអញនៅកំលោះឬនៅក្រមុំ ( មិនយល់ថាខ្លួននឹងមានសេចក្ដីប្រែប្រួល ); សេចក្ដីស្រវឹងដោយយល់ថាខ្លួនអញមិនទាន់ចាស់នៅឡើយទេ ( សម្រាប់អ្នកដែលមានវ័យចាស់ហើយកំបាំងគំនិតមិនឃើញជរាធម៌គឺមិនយល់ថាខ្លួនចាស់ហើយ )។
-
យោព្វនៈ នាម
វ័យក្មេង, វ័យកំលោះក្រមុំ។
-
យោមរាជ នាម
ឋានន្តរគឺងារសម្រាប់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
-
យោល កិរិយាសព្ទ
យោគចុះយោគឡើងលឿនទៅលឿនមក
-
យោសា នាម
ស្ត្រី ( សម្រាប់ប្រើក្នុងកាព្យតាមសេចក្ដីត្រូវការរបស់កវី )។
-
យោសោ គុណនាម
ដែលប្រកបដោយព្យាបាទ, គុំកួន, ឥតមេត្តាប្រណី; ដែលធ្វើអ្វីៗតាមតែប្រទះ, ខ្ជីខ្ជា
-
យៅ នាម
ជ័រស្លស្អិតសម្រាប់លាបលន
-
យៅវជន នាម
ជនកំលោះឬក្រមុំ។
-
យៅវនម័ទ នាម
( ម . ព . យោព្វនម័ទ )។
-
យៅវភាគ នាម
ចំណែកនៃវ័យកំលោះឬក្រមុំ, អ្នកដែលមានចំណែកវ័យកំពុងកំលោះឬក្រមុំ។
-
យៅវភាព នាម
ភាពឬភាវៈកំលោះឬក្រមុំ។
-
យៅវមាល្យ នាម
កម្រងផ្កានោប, កម្រងផ្កាក្រពុំ។
-
យៅវយោគ នាម
ដែលប្រកបដោយវ័យកំលោះឬក្រមុំ ( ដែលកំពុងពេញកំលោះឬពេញក្រមុំ )។
-
យៅវរាជ នាម
ស្តេចកំលោះ; ព្រះរាជបុត្រកំលោះជារាជទាយាទ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។