វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
យ ពាក្យដែលផ្ដើមដោយ "យ" មាន 487 ពាក្យ
ទំព័រ 13 / 17
-
យោគិនី នាម
( ម . ពយោគិន )។
-
យោគី នាម
( ម . ព . យោគិន )។
-
យោគៈ នាម
វិធីហាត់លត់ដំផ្នត់គំនិតនិងរាងកាយដែលមានប្រវត្តិដ៏យូរលង់ក្នុងទស្សនវិជ្ជាហិណ្ឌូបុរាណ។ការហាត់យោគៈមានភាពខុសគ្នាជាច្រើនផ្សេងៗគ្នារួមបញ្ចូលឥរិយាបថរាងកាយបច្ចេកទេសដកដង្ហើមនិងការធ្វើសមាធិផងដែរ។
-
យោគ្យភាព នាម
ភាវៈឬភាពនៃសេចក្ដីឈ្លាសវៃ; ការស្ទាត់ជំនាញ; ដំណើរអង់អាច; ការថ្នឹកប្រសប់; ការហាត់របស់ទាហានសេនា។
-
យោង កិរិយាសព្ទ
ភើចទាញពីខាងក្រោមមកខាងលើដោយចាប់កាន់ខ្សែឬពួរ
-
យោងខ្លួន កិរិយាសព្ទ
នាំខ្លួនឱ្យរួច, ធ្វើខ្លួនឱ្យបានសុខស្រួល។
-
យោងដំណើរ កិរិយាសព្ទ
ធ្វើដំណើរឬសេចក្ដីឱ្យអណ្ដែតឡើង, ឱ្យច្បាស់លាស់។
-
យោងតាម ធ.
ផ្អែកតាម, ផ្អែកលើ, អាស្រ័យលើ, អាស្រ័យតាម, យោងលើ, តាម
-
យោងមុខ កិរិយាសព្ទ
អន្ទងនាំផ្លូវពីមុខ, យោងមិនឱ្យឃ្លាតពីមុខ
-
យោងយឹត កិរិយាសព្ទ
ជួយឱ្យរួចពីទុក្ខភ័យ, ឱ្យបានរួចពីការក្រ; ជេរប្រទេចផ្ដាសាបូរបាច់ឱ្យវិនាស។
-
យោងលើ ធ.
( ម . ព . យោងតាម )។
-
យោងសេចក្ដី កិរិយាសព្ទ
( ម . ព . យោងដំណើរ )។
-
យោងអន្ទង កិរិយាសព្ទ
ដឹកនាំឱ្យបានរួចពីការក្រ, ណែនាំឱ្យកើតប្រយោជន៍។
-
យោងអាត្មា កិរិយាសព្ទ
( ម . ព . យោងខ្លួន )។
-
យោជនា នាម
ឈ្មោះគម្ពីរបាលីភាសាប្រាប់ដំណើរប្រយោគនិងសម្ពន្ធបាលីជាដើម។
-
យោជន៍ នាម
ឈ្មោះមាត្រាវាស់ឬរង្វាស់បុរាណសម្រាប់វាស់ប្រវែងភូមិភាគឬចម្ងាយផ្លូវចំនួន៤គាវុតគឺ៤០០សិន
-
យោធ នាម
អ្នកចម្បាំង, ទាហាន, តែខ្មែរច្រើនប្រើជាយោធា។ប្រើជាបទសមាស។
-
យោធកម្ម នាម
ការរបស់អ្នកច្បាំង, មុខការរបស់ទាហាន។
-
យោធក្រឹត្យ នាម
ក្រឹត្យរបស់អ្នកច្បាំង, ក្រឹត្យសម្រាប់ទាហាន។
-
យោធនិយម នាម
ឧត្តមានុភាពនៃកងទ័ព, ប្រព័ន្ធនយោបាយដែលពឹងផ្អែកលើកងទ័ព។ជួនកាលគេប្រើពាក្យយោធានិយម។
-
យោធបរិក្ខារ នាម
បរិក្ខាររបស់ទាហាន។
-
យោធពល នាម
កម្លាំងរបស់យោធា, កងកម្លាំងទាហាន, ពលទាហាន។
-
យោធព្យុហ នាម
( ម . ព . ព្យុហៈ )។
-
យោធព្យុហៈ នាម
( ម . ព . ព្យុហយោធា )។
-
យោធភូមិ នាម
បន្ទាយយោធា, ទីតាំងនៃកងទ័ព។
-
យោធវិជ្ជា នាម
ចំណេះសម្រាប់ទាហាន។
-
យោធវិទ្យា នាម
( ម . ព . យោធវិជ្ជា )។
-
យោធវិន័យ នាម
ច្បាប់សម្រាប់ទាហាន, ច្បាប់ប្រដៅទាហាន។
-
យោធសាស្ត្រ
ក្បួនសម្រាប់ទាហាន, ក្បួនចម្បាំង។
-
យោធា នាម
ទាហានទាំងឡាយ, ពួកទាហាន ( ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីជាឯកវចនៈក៏មាន )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។