វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
យ ពាក្យដែលផ្ដើមដោយ "យ" មាន 487 ពាក្យ
ទំព័រ 10 / 17
-
យុត្តវាចា នាម
សម្ដីត្រឹមត្រូវ, ពាក្យដែលគួរនិយាយ។
-
យុត្តវាទ នាម
( ម . ព . យុត្តវាចា )។
-
យុត្តវាទិនី នាម
( ម . ព . យុត្តវាទី )។
-
យុត្តវាទី នាម
អ្នកដែលពោលពាក្យត្រឹមត្រូវ, អ្នកពោលពាក្យគួរដល់ការ។
-
យុត្តសង្គ្រាម នាម
ទ្រឹស្ដីដែលពាក់ព័ន្ធនឹងលក្ខខណ្ឌពីរពោលគឺបុព្វហេតុត្រឹមត្រូវដែលសំដៅយកការធ្វើសង្គ្រាមដើម្បីការពារព្រំដែនឆ្លើយតបទៅនឹងការឈ្លានពាននិងស្វែងរកសន្តិភាពនិងមធ្យោបាយត្រឹមត្រូវដែលសំដៅយកការប្រើប្រាស់អាវុធធម្មតាសម្រាប់ធ្វើសង្រ្គាមដោយជៀសវាងការប្រើប្រាស់អាវុធមហាប្រល័យដូចជាអាវុធបរមាណូអាវុធជីវសាស្ត្រនិងអាវុធគីមីជាដើម។
-
យុត្តាធិការ នាម
តុលាការឬស្ថាប័នទទួលបន្ទុកចាត់ការរឿងក្ដី។សាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់។
-
យុត្តាប៊ីត នាម
( ប . ព .) ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង១០២៤សិត្តាប៊ីត។ជាទូទៅក្នុងការនិយាយគេកំណត់យក១យុត្តាប៊ីតស្មើនឹង១០០០សិត្តាប៊ីតហើយអក្សរកាត់គឺ Yb ឬ Ybit។
-
យុត្តិកម្ម នាម
ការសម្ដែងឱ្យឃើញថាត្រឹមត្រូវតាមច្បាប់
-
យុត្តិការ គុណនាម
ដែលត្រឹមត្រូវដែលសមហេតុសមផល។
-
យុត្តិធម៌ នាម
ធម៌ដែលគួរកាន់; សេចក្ដីទៀងត្រង់; ការប្រព្រឹត្តត្រឹមត្រូវ
-
យុត្តិនិសេធ នាម
ការប្រកែកមិនព្រមជំនុំជម្រះរកយុត្តិធម៌ឱ្យគូក្ដី។
-
យុត្តិសាស្ត្រ នាម
សេចក្ដីសម្រេចរបស់តុលាការលើបញ្ហាច្បាប់ដែលគេយកធ្វើជាគំរូសម្រាប់អនុវត្តនៅក្នុងការសម្រេចសេចក្ដីលើករណីក្រោយៗទៀត។
-
យុត្តៈ គុណនាម
ដែលគួរ, ដែលត្រឹមត្រូវ, ដែលប្រកបដោយ, ដែលត្រូវទំនង, ត្រូវបែប ...។
-
យុថ្កា នាម
នាវូបករណ៍មួយប្រភេទដែលគេធ្វើដោយដែកឬដោយលោហជាតិធ្ងន់ៗសិតឱ្យមានសណ្ឋានជាចំពាស់ទាំងពីរខាងស្រដៀងនឹងស្នែងក្របីមានងៀង២ត្រង់ខាងចុងមានដងត្រង់ខាងចុងដងមានប្រហោងក្រវិលមូលសម្រាប់ស៊កប្រហកច្រវាក់ទម្លាក់ចុះទៅក្នុងដីទន់បោះចតនាវាធំៗឱ្យនៅនឹងកុំឱ្យរដករបូតឃ្លាតរសាត់ទៅកាន់ទីដទៃទុកដូចជាបង្គោលចងទប់នាវា
-
យុទ្ធ នាម
ចម្បាំង; សង្គ្រាម; ការចូលប្រឡូកគ្នា
-
យុទ្ធកោសល្យ នាម
ការប៉ិនប្រសប់ក្នុងការប្រយុទ្ធយុទ្ធសាស្ត្រយោធា ( ម . ព . យុទ្ធផង )។
-
យុទ្ធជន នាម
អ្នកតយុទ្ធអ្នកប្រយុទ្ធក្នុងសង្រ្គាម។បើស្រ្តីជាយុទ្ធនារី
-
យុទ្ធដ្ឋាន នាម
( ម . ព . ឧយ្យោធិក )។
-
យុទ្ធនា នាម
ចម្បាំង, សង្គ្រាម។
-
យុទ្ធនាការ នាម
អាការនៃចម្បាំង; ការច្បាំង។
-
យុទ្ធនាធិការ នាម
មុខការខាងចម្បាំង។
-
យុទ្ធនារី នាម
( ម . ព . យុទ្ធជន )។
-
យុទ្ធពិធី នាម
ពិធីចម្បាំង, កលឧបាយសង្គ្រាម។
-
យុទ្ធភណ្ឌ នាម
( ម . ព . យុទ្ធោបករណ៍ )។
-
យុទ្ធភូមិ នាម
សមរភូមិ, ទីចម្បាំង, ទីប្រទល់ទ័ព។
-
យុទ្ធរង្គ នាម
( ម . ព . យុទ្ធភូមិ )។
-
យុទ្ធវិធី នាម
( ម . ព . យុទ្ធពិធី )។
-
យុទ្ធវិនាស នាម
សេចក្ដីវិនាសព្រោះចម្បាំង; ដំណើរបាក់ទ័ព។
-
យុទ្ធវិន័យ នាម
ច្បាប់សម្រាប់ទូន្មានពួកទាហាន។
-
យុទ្ធវិស្រម នាម
ការផ្អាកសង្គ្រាមការឈប់សម្រាកប្រយុទ្ធបទឈប់បាញ់។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។