វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 8 / 60
-
មធ្យមសិក្សាបត្រ នាម
សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ( ប្រព័ន្ធអប់រំជំនាន់មុន )
-
មធ្យោបាយ នាម
ឧបាយជាកណ្ដាល, ដំណើរទំនងដ៏ល្មមសមគួរសម្រាប់ធ្វើកិច្ចការឱ្យបានសម្រេចតាមបំណង
-
មធ្យ័ត គុណនាម
ដែលស្ថិតនៅក្នុងស្ថានជាកណ្ដាល, ដែលតាំងនៅក្នុងកណ្ដាល, ជាកណ្ដាល, យ៉ាងកណ្ដាល
-
មន នាម
ឈ្មោះឈើដំណាំមួយប្រភេទគេដាំយកស្លឹកប្រើជាចំណីដង្កូវនាងធ្វើសូត្រ; មាន២ប្រភេទគឺមនតូចមនដើមតូចៗស្លឹកតូច; មនធំមនដើមធំស្លឹកធំៗដាំតែម្ដងរស់នៅបានយូរឆ្នាំ។
-
មនសិការ នាម
ការធ្វើទុកក្នុងចិត្ត, ការកំណត់ទុកក្នុងចិត្ត, ដំណើរយកចិត្តទុកដាក់
-
មនសិការោបាយ នាម
ឧបាយដែលកំណត់ក្នុងចិត្ត។
-
មនស្ការ នាម
ដំណើរតាំងចិត្ត, ការផ្គងចិត្ត
-
មនាបកថា នាម
សម្ដីជាទីពេញចិត្ត, សម្ដីពីរោះគួរឱ្យពេញចិត្ត; សម្ដីដែលបំភ្លឺឱ្យយល់ផ្លូវសុចរិត។
-
មនាបភណ្ឌ នាម
របស់ដែលជាទីពេញចិត្ត, ទ្រព្យសំឡាញ់។
-
មនាបវត្ថុ នាម
វត្ថុជាទីពេញចិត្ត។
-
មនាបវាចា នាម
( ម . ព . មនាបកថា )។
-
មនាបវាទ នាម
( ម . ព . មនាបកថា )។
-
មនាបសព្ទ នាម
សំឡេងជាទីពេញចិត្ត, សូរសព្ទពីរោះ។
-
មនាបៈ គុណនាម
ដែលជាទីពេញចិត្ត
-
មនិល នាម
( ម . ព . ម្និល )។
-
មនុ នាម
ព្រះនាមប្រថមក្សត្រិយ៍ក្នុងខាងដើមភទ្រកល្បគឺព្រះនាមក្សត្រិយ៍មួយអង្គដែលពួកមនុស្សព្រមគ្នាសន្មតឱ្យធ្វើជាស្ដេចមុនដំបូងបំផុតក្នុងខាងដើមនៃភទ្រកល្បនេះ, ហៅថាព្រះបាទមនុឬហៅថាមហាសម្មតរាជក៏បាន ( តាមលទ្ធិពុទ្ធសាសនា )។
-
មនុជទេស្សន៍ នាម
ការស្អប់មនុស្សជាតិការស្អប់ខ្ពើមសង្គមការមិនចូលចិត្តការមិនទុកចិត្តមនុស្សដូចគ្នាការរើសអើងមនុស្សដូចគ្នា។
-
មនុជទេស្សិក នាមគុណនាម
អ្នកឬជនដែលស្អប់ខ្ពើមនុស្សដូចគ្នា, ដែលស្អប់ខ្ពើមមនុស្សដូចគ្នា។
-
មនុជទេស្សី នាម
អ្នកឬជនដែលមិនទុកចិត្តមនុស្សដូចគ្នា។
-
មនុជប្រេម នាម
អ្នកមានសេចក្ដីសុខនឹងអ្នកដទៃជនដែលមានសេចក្ដីសុខចេះលើកតម្កើងមនុស្សផងគ្នា, អ្នកដែលស្រឡាញ់មនុស្សជាតិ។
-
មនុជប្រេមភាព នាម
ភាពរីករាយនឹងមនុស្សផងគ្នាភាពនៃសេចក្ដីស្រឡាញ់មនុស្សជាតិ។
-
មនុជប្រេមី នាម
សេចក្ដីត្រេកអរសេចក្ដីសោមនស្សនឹងមនុស្សដូចគ្នា។
-
មនុជាធិបតី នាម
អ្នកដែលជាម្ចាស់របស់ពួកមនុស្សគឺក្សត្រិយ៍ទ្រង់រាជ្យហៅថាមនុជិន្ទឬមនុជេន្ទ្រក៏បាន។
-
មនុជិន្ទ នាម
អ្នកដែលជាធំជាងពួកមនុស្ស ( ព្រះរាជា )។
-
មនុជេន្ទ្រ នាម
( ម . ព . មនុជិន្ទ )។
-
មនុញ្ញ គុណនាម
ដែលជាទីគាប់ចិត្ត, គាប់អធ្យាស្រ័យ, ល្អ, ប្រពៃ ...។
-
មនុញ្ញផល នាម
ផលជាទីគាប់ចិត្ត។
-
មនុញ្ញភាព នាម
ភាពជាទីពេញចិត្ត, សេចក្ដីពេញចិត្ត, ការត្រូវចំណុចចិត្ត។
-
មនុញ្ញភោជន នាម
ភោជនជាទីគាប់ចិត្ត, អាហារឆ្ងាញ់ពីសា។
-
មនុសារ នាម
( ម . ព . មនោសារ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។