វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 6 / 60
-
មណ្ឌលអាកាសក្ដៅ
មណ្ឌលបរិយាកាសបន្តពីមណ្ឌលអាកាសកណ្ដាលហើយមានរយៈកម្ពស់៨៥ដល់៥០០គីឡូម៉ែត្រ។នៅក្នុងមណ្ឌលនេះសីតុណ្ហភាពឡើងជាលំដាប់ទៅតាមរយៈកម្ពស់។
-
មណ្ឌលអាកាសក្រៅ
មណ្ឌលបរិយាកាសដែលខ្ពស់ជាងគេបំផុត ( បន្តពីមណ្ឌលអ៊ីយ៉ុង ) ចាប់ពី១០០០គីឡូម៉ែត្រឡើងទៅ។នៅក្នុងមណ្ឌលនេះមានអាតូមស្រាលៗដែលអណ្ដែតផុតពីទំនាញផែនដី។
-
មណ្ឌលអាកាសរចល់
ស្រទាប់បរិយាកាសព័ទ្ធជុំវិញផែនដីមានកម្រាស់៦ទៅ៨គីឡូម៉ែត្រនៅតំបន់ប៉ូលនិង១៦ដល់១៧គីឡូម៉ែត្រនៅតំបន់អេក្វាទ័រ។មណ្ឌលនេះមានលក្ខណៈសម្គាល់ដោយសីតុណ្ហភាពនិងសម្ពាធបរិយាកាសចុះពីរយៈកម្ពស់ទាបទៅរយៈកម្ពស់ខ្ពស់ហើយជាមណ្ឌលដែលកើតមានបាតុភូតឧតុភូតច្រើនបំផុត។
-
មណ្ឌលអាកាសស្ងប់
មណ្ឌលបរិយាកាសចន្លោះមណ្ឌលអាកាសរចល់និងមណ្ឌលអាកាសកណ្ដាលមានរយៈកម្ពស់ដល់៥០គីឡូម៉ែត្រ ( មានកម្រាស់ប្រមាណ៤០គីឡូម៉ែត្រ )។មណ្ឌលនេះខ្សត់ខ្យល់និងសំណើម។
-
មណ្ឌលអ៊ីយ៉ុង នាម
មណ្ឌលបរិយាកាសខ្ពស់លាតសន្ធឹងពីក្នុងមណ្ឌលអាកាសស្ងប់ឡើងទៅដល់រាប់រយគីឡូម៉ែត្រហើយសម្បូរទៅដោយអ៊ីយ៉ុងនិងអេឡិចត្រុង។
-
មណ្ឌុកកូល នាម
អម្បូរកង្កែប, ពពួកកង្កែប។
-
មណ្ឌុកដ នាម
( ម . ព . ល្បិចចៅក្រម )។
-
មណ្ឌុកសត្វ នាម
ថលជលិកពពួកហ៊ីងកង្កែបគីង្គក់ជាដើម
-
មតក នាម
បុគ្គលដែលស្លាប់ហើយ។
-
មតកបរិក្ខារ
គ្រឿងបរិក្ខារឬទ្រព្យរបស់បុគ្គលដែលស្លាប់ហើយ។
-
មតកបុគ្គល នាម
អ្នកស្លាប់ទៅ, បុគ្គលដែលធ្វើមរណកាលទៅហើយ។
-
មតកភណ្ឌ នាម
( ម . ព . មតកបរិក្ខារ )។
-
មតកភត្ត នាម
ភត្តដែលគេឧទ្ទិសឱ្យបុគ្គលស្លាប់ ( ខាងពុទ្ធសាសនាចំពោះភត្តដែលប្រគេនដល់ភិក្ខុសង្ឃហើយឧទ្ទិសចំណែកបុណ្យទៅបុគ្គលស្លាប់; ខាងលិទ្ធិដទៃចំពោះបាយសំណែន )។
-
មតកភាសា នាម
ភាសាស្លាប់ភាសាដែលគេលែងប្រើ។
-
មតករូប នាម
សព, សាកសព។
-
មតកសាសន៍ នាម
បណ្ដាំបុគ្គលស្លាប់ ( បណ្ដាំខ្មោច )។
-
មតកៈ នាម
( ម . ព . មតក )។
-
មតិ នាម
ប្រាជ្ញា; ការឈ្វេងយល់, គំនិត, យោបល់
-
មតិមតី នាម
( ម . ព . មតិមន្ត )។
-
មតិមន្ត នាម
អ្នកមានប្រាជ្ញា, អ្នកប្រាជ្ញ។
-
មតិមន្តី នាម
( ម . ព . មតិមន្ត )។
-
មតី គុណនាម
( ម . ព . មន្ត )។
-
មត់ កិរិយាសព្ទ
បញ្ចេះឱ្យដឹងជាមុនដោយត្រូវគំនិតគ្នា, សន្មតគ្នាដោយប្ដេជ្ញាយ៉ាងស្ងាត់
-
មត៌ក នាម
( ម . ព . មរតក )។
-
មត្តញ្ញុតា នាម
ភាពនៃបុគ្គលអ្នកដឹងប្រមាណ, ការស្គាល់ប្រមាណក្នុងកិច្ចការគ្រប់យ៉ាងមានការស្វែងរកទ្រព្យសម្បត្តិតាមសម្មាអាជីវៈនិងការបរិភោគអាហារជាដើម
-
មត្តញ្ញូ នាម
អ្នកស្គាល់ប្រមាណ, អ្នកចេះស្មាន, ចេះលៃលកឱ្យបានស្រួលក្នុងកិច្ចការគ្រប់យ៉ាង។
-
មត្តិកា នាម
ដីស្អិត, ដីល្អិតផង់ដែលលាយទឹកទៅស្អិត, ដីឥដ្ឋ។ដីដែលលាយទឹកឱ្យគ្រាន់តែសើមស្អិតហើយពូតជាដុំហាលថ្ងៃឱ្យស្ងួតទុកដុសជម្រះកាយក្នុងពេលងូតទឹក ( ប្រើតែក្នុងសម័យបុរាណព្រេងនាយដែលពុំទាន់មានសប៊ូ )
-
មត្តិកាភណ្ឌ នាម
ភណ្ឌៈដែលគេធ្វើដោយមត្តិកា។
-
មត្តិកាភាជន៍ នាម
ភាជន៍ដែលគេធ្វើដោយមត្តិកា ( ភាជន៍ដី ) មានក្អម, ឆ្នាំង, ថូ, ចានជាដើម។
-
មត្តេយ្យកា នាម
( ម . ព . មត្តេយ្យកៈ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។