វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 59 / 60
-
ម្លូទេស នាម
ឈ្មោះតិណជាតិមួយប្រភេទ, ស្លឹកដែលបេះទុកឱ្យស្រពាប់មានក្លិនប្រហើរឈ្ងប់ស្រដៀងនឹងក្លិនស្លឹកតើយ, គេដាំយកស្លឹកប្រើជាគ្រឿងអប់សរសៃថ្នាំឬអប់ស្លឹកម្លូជាដើម។
-
ម្លូព្រៃ នាម
ឈ្មោះស្រុកមួយក្នុងកម្ពុជរដ្ឋនៅក្នុងអំណាចខែត្រកំពង់ធំ, សព្វថ្ងៃនេះនៅក្នុងខែត្រព្រះវិហារ។
-
ម្លូសម្រង់ នាម
ម្លូដែលជ្រើសរើសយកសុទ្ធតែស្លឹកល្អ។ម្លូសម្រាំង។
-
ម្លូអាល នាម
ស្លឹកម្លូដែលក្រៀមដោយអាល។
-
ម្ល៉ឹង គុណកិរិយា
យ៉ាងហ្នឹង, ដូច្នឹង។ពាក្យប្រាប់អាការនៃសេចក្ដីកំបាំងឱ្យឃើញជាក់ច្បាស់
-
ម្ល៉េះ គុណកិរិយា
យ៉ាងនេះ, ដូច្នេះ
-
ម្សាញ់ នាម
ឈ្មោះឆ្នាំទី៦ ( ពស់ )
-
ម្សិល គុណកិរិយា
ពាក្យប្រាប់វេលាក្នុងថ្ងៃមួយមុនថ្ងៃនេះ ( ថ្ងៃទី២មុនបន្ទាប់ថ្ងៃនេះ )
-
ម្សិលមិញ គុណកិរិយា
( ម . ព . ម្សិល )។
-
ម្សិលម៉្ងៃ គុណកិរិយា
ពាក្យប្រាប់វេលាក្នុងថ្ងៃមួយមុនថ្ងៃម្សិល ( ម្សិលមួយថ្ងៃគឺថ្ងៃទី៣មុនថ្ងៃនេះ )
-
ម្សិលម៉្ងៃមួយនាយ គុណកិរិយា
ពាក្យប្រាប់ពីវេលាក្នុងថ្ងៃមួយមុនថ្ងៃម្សិលម្ង៉ៃ ( ថ្ងៃទី៤មុនថ្ងៃនេះ )
-
ម្សិលម្ង៉ៃ គុណកិរិយា
ពាក្យប្រាប់ពីវេលាក្នុងថ្ងៃមួយមុនថ្ងៃម្សិល ( ម្សិលមួយថ្ងៃគឺថ្ងៃទី៣មុនថ្ងៃនេះ )
-
ម្សិលម្ង៉ៃមួយ គុណកិរិយា
ដូចម្សិលម៉្ងៃមួយនាយ
-
ម្សិលម្ង៉ៃមួយនាយ គុណកិរិយា
ពាក្យប្រាប់វេលាក្នុងថ្ងៃមួយមុនថ្ងៃម្សិលម្ង៉ៃ ( ថ្ងៃទី៤មុនថ្ងៃនេះ )
-
ម្សៀត នាម
ប្រយោជន៍, សេចក្ដីកើតការ
-
ម្សេវ នាម
( ម . ព . រំសេវ )។
-
ម្សៅ នាម
ផង់ដែលធ្វើពីអង្ករ, ពោត, សណ្ដែក, មើមដំឡូងជាដើម
-
ម្សៅស៊ុប នាម
( ម . ព . ប៊ីចេង )។
-
ម្ហបៗ គុណកិរិយា
ដែលបើកមាត់ហបៗរឿយៗ, ដែលហបខ្លាំង
-
ម្ហា ប.
ពាក្យបរិវាររបស់ពាក្យម្ហូបថាម្ហូបម្ហាម្ហូបផ្សេងៗនេះខ្លះនោះខ្លះឬសរសេរជាម្ហូបមហាម្ហូបច្រើនមុខ (?)។
-
ម្ហូប នាម
ភោជនមានសម្លជាដើមសម្រាប់ហូបគឺសម្រាប់បរិភោគផ្សំនឹងបាយឬបបរឬក៏ផ្សំជាមួយនឹងនំដែលប្រើជាជំនួសបាយ
-
ម្ហូបស្ដើង នាម
ម្ហូបតិច។
-
ម្ហើបៗ គុណកិរិយា
ដែលហើបៗរឿយៗ។
-
ម្ហេបម្ហប គុណកិរិយា
ដែលធ្វើមាត់ទុលហើបៗដោយមាត់ហបៗព្រោះខ្លាចឬព្រោះស្លន់ខ្លាំង
-
ម្ហេបៗ គុណកិរិយាគុណនាម
ដែលមានអាការហេបៗ
-
ម្ហេះៗ គុណនាម
ដែលមានក្លិនធុំស្អុយខ្មោះបន្តិចៗយ៉ាងស្រាល
-
ម្ហែបម្ហប គុណកិរិយា
( ម . ព . ម្ហេបម្ហប )។
-
ម្ហ៊ិះៗ គុណនាម
( ម . ព . ម្ហេះៗ)។
-
ម្ហ៊ែតៗ គុណនាម
ដែលមានរសជាតិព្រហែតៗ។
-
ម្អម នាម
តិណជាតិពួកមួយដុះក្នុងទឹករាក់ឬនៅដីសើមតាមទំនាបឬវាលស្រែដោយអន្លើៗ, មានក្លិនហាងឆួលលាយក្រអូបបន្តិចៗ, ផ្កាសម្បុរស្វាយ, ប្រើជាគ្រឿងបង់សម្លម្ជូរបែបខ្លះ, ប្រើបានទាំងស្រស់ទាំងក្រៀម, ដែលនៅស្រស់ប្រើជាអន្លក់ក៏បាន, ម្អមមានពីរប្រភេទគឺមួយប្រភេទដើមនិងស្លឹកខៀវ, មួយប្រភេទក្រហមចាស់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។