វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 55 / 60
-
ម្ចូក គុណនាម
( ព . សា .) មួយចូកសម្រាប់និយាយផ្សំជាមួយនឹងពាក្យម្ចាក់ ( មួយចាក់ ) ថាម្ចាក់ម្ចូក
-
ម្ចែស គុណនាម
( ព . សា .) មួយចែសសម្រាប់និយាយផ្សំជាមួយនឹងពាក្យម្ចាក់ ( មួយចាក់ ) ថាម្ចាក់ម្ចែស
-
ម្ជុល នាម
គ្រឿងដេរធ្វើដោយដែកមានរូបមូលតូចចុងស្រួចត្រង់គល់មានប្រហោងសម្រាប់ដោតចេស, ប្រហោងនុះឯងហៅថាគូទម្ជុលឬច្បោះម្ជុល, បុរាណហៅថាតពោកអញ្ជុលឬត្រពោកម្ជុល។
-
ម្ជុលក្ដោង នាម
ម្ជុលធំសម្រាប់ដេរក្ដោងទូក។
-
ម្ជុលខ្ទាស់ នាម
ម្ជុលឥតគូទមានតែគល់ត្រមោងសម្រាប់ប្រើខ្ទាស់ជាដើម។
-
ម្ជូរ នាម
វត្ថុដែលមានរសជូរ, ស្លឹកឬផ្លែសម្រាប់ប្រើជាគ្រឿងជូរ
-
ម្ជូរគ្រាក់ នាម
ឈ្មោះសម្លូរមួយប្រភេទរបៀបស្លប្លែកៗគ្នាតាមតំបន់, តំបន់ខ្លះស្លរបៀបម្ជូរគ្រឿងដែរតែគេមិនប្រើម្ទេសក្រៀមទេរីឯរំដេងគេចិតជាចំណិតៗនិងប្រើប្រហុកចាស់ដៃជាងជាទូទៅគេមិនសូវដាក់ទឹកច្រើនទេសម្លខាប់
-
ម្ជូរគ្រឿង នាម
ឈ្មោះសម្លម្ជូរមួយប្រភេទដែលមានដាក់គ្រឿងផ្សំជាច្រើនមុខបុកបញ្ចូលគ្នា
-
ម្ជូរព្រៃ នាម
ឈ្មោះសម្លម្ជូរមួយប្រភេទដែលមានដាក់គ្រឿងផ្សំជាច្រើនមុខតែមិនបុកបញ្ចូលគ្នាទេ
-
ម្ជូរម្ចត់ នាម
វត្ថុជូរនិងវត្ថុចត់; ពាក្យសម្រាប់ហៅគ្រឿងជូរនិងចត់រួមគ្នា ( ព . សា .)។
-
ម្ញ៉ិកម្ញ៉ក់ គុណកិរិយាគុណនាម
ដែលធ្វើឫកឬអាការៈញ៉ិកញ៉ក់
-
ម្ញ៉ែម្ញ៉ គុណកិរិយា
ដែលបញ្ចេញវាចាលាយដោយសូរឮញ៉ែវែងៗហាក់ដូចជាត្រអៀនដោយអាការៈមាយាឬរំអុកឱ្យ
-
ម្ដង គុណកិរិយា
មួយដង
-
ម្ដងណា គុណកិរិយា
ដងណា, គ្រាណា, លើកណា។
-
ម្ដងណេះ គុណកិរិយា
( ម . ព . ម្ដងនេះ )។
-
ម្ដងនេះ គុណកិរិយា
ដងនេះ, គ្រានេះលើកនេះ។
-
ម្ដងម្កាល គុណកិរិយា
( ម . ព . ម្កាល )។
-
ម្ដងម្យាម គុណកិរិយា
ម្ដងម្យាមម្ដងម្កាល ( មួយដងមួយកាលគឺយូរៗមួយដង )
-
ម្ដងៗ គុណកិរិយា
មួយពេលៗ។
-
ម្ដា ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យម្ដេចថាម្ដេចម្ដាម្ដេចក៏ដោយ, ម្ដេចក្ដី។
-
ម្ដាយ នាម
មាតា, ម៉ែ។
-
ម្ដាយកូន នាម
ម៉ែកូន! ( ម . ព . ម៉ែ!)។
-
ម្ដាយក្មេក នាម
ម្ដាយរបស់ប្ដីឬរបស់ប្រពន្ធ។
-
ម្ដាយចិញ្ចឹម នាម
ស្ត្រីដែលចិញ្ចឹមរក្សាទុកស្មើម្ដាយ។
-
ម្ដាយចុង នាម
ម្ដាយក្រោយគឺប្រពន្ធចុងរបស់ឪពុក។
-
ម្ដាយដើម នាម
ទេវតាឬបិសាចស្រីដែលជាម្ដាយពីក្នុងជាតិមុន។
-
ម្ដាយទីទៃ នាម
បងប្អូនបង្កើតដែលមានឪពុកជាមួយម្ដាយផ្សេងគ្នាដោយបរិយាយថាឥតពីម្ដាយទៅឪពុកមានប្រពន្ធទៀតក៏មានកូនកូនទាំងនោះហៅថាបងប្អូនម្ដាយទីទៃ
-
ម្ដាយធម៌ នាម
ស្ត្រីមិនមែនញាតិដែលគេសុំធ្វើម្ដាយ។
-
ម្ដាយធំ នាម
ស្ត្រីដែលត្រូវជាបងរបស់មាតាឬរបស់បិតា
-
ម្ដាយធំជីដូនមួយ នាម
ស្ត្រីដែលត្រូវជាបងជីដូនមួយរបស់ឪពុកឬម្ដាយ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។