វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 54 / 60
-
ម៉ោងជាង នាម
( ម . ព . ប្រមោយដំរី )។
-
ម៉ោងដប់ នាម
ឈ្មោះតិណជាតិវារដីមួយប្រភេទស្លឹកមូលល្អិតៗវែងស្រួចចុងផ្កាមានពណ៌លឿងក្រហមសផ្កាឈូកដែលរីកនៅម៉ោងដប់ព្រឹក
-
ម៉ោងបន្ថែម នាម
ចំនួនម៉ោងដែលលើសពីចំនួនម៉ោងកំណត់។
-
ម៉ោងបួន នាម
ឈ្មោះតិណជាតិមួយប្រភេទដើមត្រង់បែកមែកស្លឹករាងដូចបេះដូងផ្កាមានពណ៌ស្វាយសផ្កាឈូកលឿងរីកនៅម៉ោងប្រមាណបួនរសៀល
-
ម៉ោងផ្លូវការ នាម
ម៉ោងដែលត្រូវបានកំណត់ឱ្យប្រើនៅក្នុងប្រទេសមួយដោយធៀបនឹងម៉ោងសកល។
-
ម៉ោងសកល នាម
ម៉ោងដែលស្ថិតនៅក្នុងល្វែងម៉ោងគោលសម្រាប់ចាប់ផ្តើមរាប់ម៉ោងនៅលើសកលលោក។
-
ម៉ោងសាកល នាម
ម៉ោងដែលកំណត់នៅល្វែងម៉ោងសូន្យ
-
ម៉ៅ កិរិយាសព្ទប.
រួបរួមទាំងអស់, ទទួលដោយបូករួមទាំងស្រុង, ទទួលមុខការឈ្នួលរួបរួមសព្វគ្រប់, ជួលឱ្យធ្វើការដោយបូករួមមុខការត្រាតែហើយស្រេច
-
ម៉្រាង ឈ.
( ព . បុ .) ពុំសមបើ, ពុំគួរបើ; ម្ដេចឡើយក៏
-
ម៉្លា គុណកិរិយា
អម្បាលម៉ាន, អម្បាលណា, យ៉ាងណា, ណាស់ណា; ពាក្យសម្រាប់និយាយផ្ទញ់ឱ្យអ្នកដែលលើកខ្លួនឯងបង្អាប់អ្នកដទៃ
-
ម៏ កិរិយាសព្ទ
ពាក្យសាមញ្ញឬជាគ្រាមភាសាមានសូរបញ្ជាក់ខ្លីឬសូរបង្អូសជាជំនួសសម្ដីថាមកដូចជានិយាយថា
-
ម្កាក់ នាម
ឈ្មោះឈើមួយប្រភេទស្លឹកខ្ចីនិងផ្លែមានរសជូរឆ្ងាញ់; មានពីរប្រភេទគឺម្កាក់ព្រៃឬហៅត្រឹមតែម្កាក់ទទេ, ម្កាក់ស្រុកឬម្កាក់បារាំង; ទាំងពីរប្រភេទនេះស្លឹកខ្ចីនិងផ្លែប្រើជាអន្លក់ឬស្លម្ជូរបានតែម្កាក់ព្រៃមានរសជូរជាង។
-
ម្កាល គុណកិរិយា
( ព . សា .) មួយកាល
-
ម្ខាង នាមគុណនាម
មួយខាង
-
ម្ង៉ិកម៉្ងក់ គុណកិរិយាគុណនាម
ដែលធ្វើឫកមាយាង៉ិកង៉ក់
-
ម្ង៉ៃ នាម
( ព . សា .) មួយថ្ងៃ
-
ម្ង៉ៃនឹង ឈ.
( ព . សា .) បំណាច់នឹង, បើបានជា
-
ម្ចត់ គុណនាម
ដែលមានរសចត់ ( ប្រើចំពោះតែគ្រឿងជ្រលក់និងព័ណ៌ )
-
ម្ចាក់ គុណនាម
( ព . សា .) មួយចាក់។
-
ម្ចាន គុណនាម
( ព . សា .) មួយចានសម្រាប់និយាយផ្សំជាមួយនឹងពាក្យម្ចាក់ ( មួយចាក់ ) ថាម្ចាក់ម្ចាន
-
ម្ចាស់ នាម
អ្នកមានអំណាចកាន់កាប់អ្វីៗដែលជារបស់ខ្លួន, ឥស្សរជន
-
ម្ចាស់កម្មសិទ្ធ នាម
អ្នកដែលមានសិទ្ធកាន់កាប់អ្វីមួយជារបស់ខ្លួន
-
ម្ចាស់កម្មសិទ្ធិ នាម
អ្នកដែលមានសិទ្ធិកាន់កាប់អ្វីមួយជារបស់ខ្លួន
-
ម្ចាស់ខ្លួន នាម
សាមីខ្លួន, ខ្លួនរបស់ឯងឬខ្លួនរបស់គេ។
-
ម្ចាស់ជីវិត នាម
ព្រះរាជា ( ក្សត្រិយ៍ទ្រង់រាជ្យ ), ត្រូវប្រើពាក្យថាព្រះករុណាផ្សំខាងដើមជាដរាប
-
ម្ចាស់ជីវិតលើត្បូង
( ម . ព . ម្ចាស់ជីវិត )។
-
ម្ចាស់បំណុល នាម
( ម . ព . មេបំណុល )។
-
ម្ចាស់ផែនដី នាម
( ម . ព . ម្ចាស់ជីវិត )។
-
ម្ចាស់ស្រុក នាម
អ្នកដែលរស់នៅកន្លែងណាមួយតាំងពីកំណើតដោយមិនផ្លាស់ប្ដូរលំនៅ
-
ម្ចុប គុណនាម
( ព . សា .) មួយចុបសម្រាប់និយាយផ្សំជាមួយនឹងពាក្យម្ចាក់ ( មួយចាក់ ) ថាម្ចាក់ម្ចុប
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។