វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 52 / 60
-
ម៉ាស៊ីនទទួលប្រាក់បញ្ញើ នាម
ម៉ាស៊ីនអេឡិចត្រូនិកស្វ័យប្រវត្តដែលអនុញ្ញាតឱ្យអតិថិជនដាក់ប្រាក់បញ្ញើចូលក្នុងគណនីបានគ្រប់ពេលវេលាដោយការប្រើប្រាស់បណ្ណអេធីអឹម ( កាតអេធីអឹម ) និងលេខសម្ងាត់ផ្ទាល់ខ្លួន។គេហៅត្រឹមម៉ាស៊ីនដាក់ប្រាក់ក៏បាន។
-
ម៉ាស៊ីនទឹកក្ដៅ នាម
ឧបករណ៍អគ្គិសនីមួយប្រភេទប្រើសម្រាប់កម្ដៅទឹកងូតឱ្យក្ដៅឧណ្ហៗ
-
ម៉ាស៊ីនបូមធូលី នាម
ឧបករណ៍អគ្គិសនីមួយប្រភេទប្រើសម្រាប់បូមធូលី
-
ម៉ាស៊ីនបោកខោអាវ នាម
ឧបករណ៍អេឡិចត្រូនិកមួយប្រភេទប្រើសម្រាប់បោកគក់
-
ម៉ាស៊ីនបោកស្រូវ នាម
គ្រឿងយន្តមួយប្រភេទប្រើសម្រាប់បោកស្រូវដែលចងជាកណ្ដាប់ក្រោយពេលច្រូតកាត់រួច
-
ម៉ាស៊ីនប្រតិបត្តិការធនាគារស្វ័យប្រវត្ត នាម
( ម . ព . ម៉ាស៊ីនអេធីអឹម )។
-
ម៉ាស៊ីនភ្លើង នាម
ម៉ាស៊ីនសម្រាប់បង្កើតចរន្តអគ្គិសនី
-
ម៉ាស៊ីនលាងចាន នាម
ឧបករណ៍អេឡិចត្រូនិកមួយប្រភេទប្រើសម្រាប់លាងភាជន៍ដោយប្រើទឹកក្ដៅដែលផលិតក្នុងនោះផងដែរ
-
ម៉ាស៊ីនអេធីអឹម នាម
ម៉ាស៊ីនអេឡិចត្រូនិកស្វ័យប្រវត្តដែលអតិថិជនអាចធ្វើប្រតិបត្តិការដកប្រាក់ដាក់ប្រាក់ផ្ទេរប្រាក់ទូទាត់។ល។បានគ្រប់ពេលវេលាដោយការប្រើប្រាស់បណ្ណអេធីអឹម ( កាតអេធីអឹម ) និងលេខសម្ងាត់ផ្ទាល់ខ្លួន។គេហៅត្រឹមម៉ាស៊ីនដកប្រាក់ក៏បាន។
-
ម៉ាស់ នាម
របាំងមុខដែលគេពាក់ដើម្បីក្លែងខ្លួនថែរក្សាសម្ផស្សឬសម្រាប់បង្ការធូលីមេរោគផ្សែងឬក្លិនជាដើម
-
ម៉ាស្សា កិរិយាសព្ទ
នួតធ្វើសម្ពាហកម្មធ្វើសរសៃ
-
ម៉ាំ នាម
ផ្អក
-
ម៉ាំង គុណកិរិយា
និយាយម៉ាំងៗគឺនិយាយខ្ជាំងៗ។
-
ម៉ាំងសុង នាម
ចង្កៀងបញ្ឈររាងមូលមួយប្រភេទមានស្នប់សម្រាប់សប់ប្រេងពីធុងឱ្យទៅប៉ះនឹងប្រឆេះសម្រាប់អុជបំភ្លឺ
-
ម៉ិតប្រាយ នាម
( ម . ព . ម៉េតប្រាយ )។
-
ម៉ិម កិរិយាសព្ទ
( ម . ព . ញ៉ិម )។
-
ម៉ិមៗ ឧទានសព្ទ
សូរសំឡេងមៀមយំ។
-
ម៉ឹក នាម
ឈ្មោះល្បែងម្យ៉ាងសម្រាប់កុមារៗគឺពួកគេបោះកាក់និងលោតជើងមួយនៅលើក្រឡាគូសនៅលើដីតាមលំដាប់លំដោយ
-
ម៉ឹង ឈ.
អេះ, ហ្ន៎ះ។ពាក្យដែលច្រើននិយាយផ្សំនឹងពាក្យម្ល៉ឹង, ម៉្លោះថា
-
ម៉ឹងៗ ឧទានសព្ទ
សូរសំឡេងរគាំងតូច។
-
ម៉ឹប ឧទានសព្ទ
សូរឮដោយវាយវាត់ច្បិច ( ប្រើជាមឹបក៏មានតាមសូរដែលឮ )។
-
ម៉ឹម កិរិយាសព្ទ
( ម . ព . ញ៉ិម )។
-
ម៉ឹមៗ កិរិយាសព្ទ
( ម . ព . ម៉ិមៗ)។
-
ម៉ឺង គុណនាមឧទានសព្ទ
សូរឮដោយគោះឬវាយអ្វីៗដែលរឹងឬស្រួយ, តឹង។
-
ម៉ឺងម៉ាត់ គុណកិរិយា
ដែលតឹងតែង, ប្រាកដប្រជា
-
ម៉ឺងៗ ឧទានសព្ទ
( ម . ព . ម៉ឹងៗ)។
-
ម៉ឺន គុណនាមនាម
ចំនួនសំខ្យាដប់ពាន់ (១០. ០០០)។
-
ម៉ឺនុយ នាម
( ម . ព . អាហារប័ណ្ណក្នុងអាហារ )។
-
ម៉ុង នាម
ផ្នូរសពគឺផ្នូរដែលបញ្ចុះសពចិនឬយួន។
-
ម៉ុងសាយ នាម
ក្រុមរបាំប្រពៃណីចិនរួមសម្ដែងដោយសិល្បករពាក់ក្រណាត់ច្នៃជារូបនាគហក់លោតធ្វើត្រាប់តាមកាយវិការសត្វសាហាវពិតៗកំដរដោយអ្នកវាយស្គរវាយឆាប់លាន់ទ្រហឹងអឺងអាប់។របាំនេះមានគោលបំណងបណ្ដេញឬកម្ចាត់ភាវៈអាក្រក់ឧបទ្រពចង្រៃផងទាំងពួងដើម្បីនាំមកនូវសិរីសួស្ដីដល់ក្រុមគ្រួសារម្ចាស់ផង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។