វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 49 / 60
-
មោឃសញ្ញា នាម
សញ្ញាឬសន្យាឥតអំពើគឺសន្យាឥតប្រយោជន៍ទទេគ្មានផ្លូវសេចក្ដីនឹងសើរើឬប្ដឹងតវ៉ាបាន។
-
មោង នាម
ដំបងធំវែងមានគល់ទ្រមីង, ត្មោងធំវែង
-
មោទកភាព នាម
ភាពឬភាវៈជាអ្នករីករាយ, ភាវៈនៃសេចក្ដីត្រេកអរ, សេចក្ដីអរគុណ
-
មោទនភាព នាម
ភាពជាទីគួរឱ្យកោតស្ញប់ស្ញែងជាទីគួរឱ្យគោរពកោតសរសើរ
-
មោទនា នាម
ការរីករាយ, ការស្រស់ស្រាយសប្បាយចិត្ត, សេចក្ដីត្រេកអរ ( ម . ប្រ ., ច្រើនប្រើអនុមោទនាជាង )។
-
មោទនៈ គុណនាម
ដែលជាទីរីករាយត្រេកអរ, ដែលជាទីគាប់ចិត្ត
-
មោនភាព នាម
ភាវៈស្ងៀម, ដំណើរស្ងៀម ( មិនស្ដី )។
-
មោនេយ្យភាព នាម
ភាពឬភាវៈជាអ្នកប្រាជ្ញ, បែបបទឬសណ្ដាប់ធ្នាប់របស់អ្នកប្រាជ្ញ
-
មោរកលាប នាម
សំណុំឬបាច់កន្ទុយក្ងោក
-
មោរ៉ា នាម
ឈ្មោះថ្មកែវមួយប្រភេទមានសម្បុរឡាយ ( ជាពួកត្បូង ) ប្រើជាម៉ូរ៉ាក៏មាន ( តាមទម្លាប់ហៅ )។
-
មោលី នាម
ជុក, កំប៉ោយ; ផ្នួងសក់
-
មោហចិត្ត នាម
ចិត្តដែលលាយឡំដោយមោហៈ, ចិត្តងងឹតល្ងង់។
-
មោហន្ធ នាមគុណនាម
មោហៈដែលមានអាការដូចជាខ្វាក់ឬដូចជាមនុស្សខ្វាក់។ប្រើជាគុ . ក៏មាន
-
មោហន្ធការ នាម
មោហៈដែលដូចជាសេចក្ដីងងឹតឬដូចជាយប់, សេចក្ដីងងឹតសូន្យឈឹងពុំយល់ខុសត្រូវ
-
មោហប្រព័ន្ធន៍ នាម
ចំណងមោហៈ, មោហៈដែលចងឆ្វាក់; អ្នកដែលមានមោហៈចងឆ្វាក់។
-
មោហមូល នាម
មោហៈដែលជាឫសអកុសល។
-
មោហាគតិ នាម
ដំណើរលម្អៀងព្រោះមោហៈគឺសេចក្ដីលម្អៀងបំពាក់បំពានព្រោះការមិនយល់ខុសត្រូវ
-
មោហោ នាម
( ម . ព . មោហៈ )។
-
មោហៈ នាម
អវិជ្ជា, សេចក្ដីវង្វេង, សេចក្ដីល្ងង់ឬភ័ន្តស្មារតីមិនយល់ការណ៍ពិត, មិនស្គាល់ខុសត្រូវ
-
មោហ៍ នាម
( ម . ព . មោហៈ )។
-
មោហ៍បាំង នាម
សេចក្ដីងងឹតល្ងង់បិទរាំងប្រាជ្ញាមិនឱ្យយល់ការពិត។ពាក្យនេះខ្មែរយើងច្រើននិយាយអំពីកំហឹងខ្លាំងដែលទប់មិនទាន់ឬអំពីការប្រព្រឹត្តកន្លងបវេណីកន្លងច្បាប់ដោយភាន់ច្រឡំភ្លេចស្មារតីមិនយល់ការខុសត្រូវ។
-
មោះ គុណកិរិយានាម
ថា, ជា, ដែលជា, ដែលត្រូវថាជា។ពាក្យសម្រាប់ប្រើខៃសព្ទឬខៃសេចក្ដីប្រើជម្រាលឬផ្ទេរសព្ទផ្ទេរសេចក្ដីដែលជាវេវចនៈនឹងគ្នាឬដែលស្មើគ្នាឱ្យជ្រាលពីមួយទៅលើមួយ, ច្រើនតែដាក់ពាក្យថាមកផង, ដូចជា
-
មោះពុំគាប់
សេចក្ដីសៅហ្មងឬដំណើរឆ្គាំឆ្គងពុំគប្បីឬមិនសមគួរ។
-
មោះមន្ទិល
មន្ទិលសៅហ្មងមោះមៃឬមោះហ្មងការទាស់ហេតុទាស់ដំណើរ, សេចក្ដីហ្មងឆ្គង, សេចក្ដីខុសឆ្គង។
-
មោះមិនគាប់
( ម . ព . មោះពុំគាប់ )។
-
មោះមុត គុណនាម
ដែលក្លាហាន, អង់អាច, ដែលមានចិត្តមុតឥតញញើត
-
មោះហ្មង នាម
មោះមៃ
-
មៅ នាម
សំបកក្រចៅ
-
មំសភក្ខភាព នាម
ភាពល្មោភស៊ីសាច់។
-
មំសភក្ស គុណនាម
ដែលស៊ីសាច់ជាអាហារ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។