វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 44 / 60
-
មេគណ នាម
មេគណៈគឺមេរបស់ពួក; ឋានន្តរសម្រាប់បព្វជិតខែត្រក្រៅដែលមានព្រះរាជប្រកាសតាំងច្រើនតែជាទីព្រះគ្រូនេះព្រះគ្រូនោះឬជាទីរាជាគណៈក៏មានខ្លះ, មាននាទីជាអ្នកត្រួតត្រាមើលការខុសត្រូវរបស់សង្ឃក្នុងខែត្រមួយៗក្នុងកម្ពុជរដ្ឋ
-
មេគណក្រុង នាម
មេគណក្នុងក្រុង។
-
មេគណៈ នាម
( ម . ព . មេគណ )។
-
មេគយ នាម
អធិបតីក្នុងរាជការគយ។
-
មេគុណជីនី នាម
រង្វាស់ស្ថិតិម្យ៉ាងដោយរាប់ពីលេខ០ដល់លេខ១ដើម្បីឱ្យដឹងអំពីអសមធម៌ក្នុងសង្គមនិងរបាយទ្រព្យសម្បត្តិក្នុងចំណោមប្រជាជនមួយក្រុម។លេខ០មានន័យថាមានសមធម៌ទាំងស្រុងរីឯលេខ១មានន័យថាអសមធម៌ទាំងស្រុង។
-
មេគ្រួ នាម
ប្រធានឬមេផ្ទះក្នុងគ្រួសាររបស់កុលសម្ព័ន្ធខ្មែរលើ។
-
មេគ្រួសារ នាម
អ្នកដែលទទួលខុសត្រូវក្នុងគ្រួសារមួយ, អ្នកដែលជាធំជាងគេក្នុងគ្រួសារជាបង្គោលនៃគ្រួសារជាតំណាងគ្រួសារផ្នែករដ្ឋបាលមានតួនាទីទទួលបន្ទុកខាងផ្លូវច្បាប់រាល់កិច្ចការនានាក្នុងគ្រួសារ។
-
មេគ្រែ នាម
ឈើបួនកំណាត់ដែលផ្គុំភ្ជាប់នឹងគ្រែ។
-
មេឃ នាម
ចំហាយដែលកើតជាទឹកអណ្ដែតឯអាកាស, ពពក
-
មេឃច្ឆាយ នាម
ស្រមោលមេឃ។
-
មេឃទ្វារ នាម
ចន្លោះពពក, ផ្ទៃមេឃ ( ព . កា .)។
-
មេឃនាទ នាម
សូរផ្គរលាន់។
-
មេឃបុប្ផា នាម
ផ្ការបស់មេឃគឺភ្លៀង ( ព . កា .)។
-
មេឃបុស្ប នាម
( ម . ព . មេឃបុប្ផា )។
-
មេឃមណ្ឌល នាម
មណ្ឌលមេឃ ( ជើងមេឃ )។
-
មេឃមាត្រ នាម
ឧបករណ៍សម្រាប់វាស់ស្ទង់សំណើមនៅក្នុងខ្យល់ដីលំហអាកាស។
-
មេឃមាត្រវិធី នាម
វិធីវាស់ស្ទង់សំណើមនៅក្នុងខ្យល់ដីលំហអាកាស។
-
មេឃវណ្ណ នាម
ព័ណ៌មេឃ, សម្បុរផ្ទៃមេឃ ( សំដៅមេឃប្រក្រតីដែលមានព័ណ៌ខៀវ )។
-
មេឃសព្ទ នាម
សូរមេឃគ្រហឹម, ផ្គរលាន់។
-
មេឃស្វាង
មេឃស្រឡះ។
-
មេឃុំ នាម
មេឃុំខាំង; មេស្រុក, សព្វថ្ងៃនេះហៅចៅសង្កាត់, នាយសង្កាត់។
-
មេចង្ហាន់ នាម
ស្ត្រីអ្នកផ្គត់ផ្គង់ចង្ហាន់។
-
មេចោរ នាម
ចោរដែលជាប្រធានលើអស់ចោរក្នុងពួកណាមួយ។
-
មេឆា នាម
( ម . ព . មច្ឆា )។
-
មេជាង នាម
អ្នកដែលជាមេលើកិច្ចការអ្វីមួយហើយមានជំនាញច្បាស់លាស់
-
មេជី នាម
( ព . បុ .) មេបា; ចាស់ព្រឹទ្ធាចារ្យត្រកូលរៀមច្បង
-
មេជើង នាម
មេម្រាមជើងគឺម្រាមជើងដែលធំជាងគេ។
-
មេជ័រ នាម
ឈ្មោះសត្វល្អិតមួយប្រភេទរូបរាងសណ្ឋានស្រដៀងនឹងគោម៉រស់នៅអាស្រ័យតែនឹងជ័រត្រាចឬជ័រឈើទាលខ្លួនប្រឡាក់ជ័រស្រមកជានិច្ច។
-
មេដាយ នាម
គ្រឿងឥស្សរិយាភរណៈមានរូបសណ្ឋានផ្សេងៗធ្វើដោយលោហជាតិឬរតនវត្ថុសម្រាប់រាជការអាណាចក្រគ្រប់ប្រទេសឱ្យជាកិត្តិយសដល់ឥស្សរជន, ដល់អ្នកដែលមានគុណបំណាច់ចំពោះផែនដី, ដល់អ្នកដែលមានចំណេះវិជ្ជា, ដល់អ្នកដែលមានកេរ្តិ៍ឈ្មោះល្អ
-
មេដែក នាម
ដែកមួយប្រភេទដែលស្រូបដែកដទៃបាន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។