វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 42 / 60
-
មួយវិញទៀត គុណកិរិយា
មួយតពីមួយដែលបាននិយាយរួចហើយនោះទៅទៀត
-
មួយវិញសោត គុណកិរិយា
ក្រៅពីនេះសោត, មួយវិញទៀត។
-
មួយសណ្ដោងជាល
( ព . ប្រ .) មួយត្រក, មួយហ្វូង, មួយពួក, ដែលជាប់រសោងតាមគ្នា
-
មួយសតវត្សរ៍
ដប់ទសវត្សរ៍ ( កំលុងមួយរយឆ្នាំហៅថាមួយសតវត្សរ៍ ),។
-
មួយសោត គុណកិរិយា
មួយទៀត, មួយផ្សេងទៅទៀត
-
មួយឡែកពីឡែក គុណកិរិយា
មួយប៉ែកពីរប៉ែកទីទៃពីគ្នា។
-
មួយអន្លើ ធ.
ព្រមទាំង, ជាមួយ, ជាមួយនឹង ( ត្រូវប្រើពាក្យដោយភ្ជាប់ខាងចុងផងជាដរាប )
-
មួយអន្លើដោយ ធ.
ព្រមដោយ, ព្រមទាំង, ជាមួយនឹង
-
មួរ នាម
ស្រូវដែលដុះពីគ្រាប់ជ្រុះក្នុងស្រែតាំងពីខែចម្រូត
-
មួល កិរិយាសព្ទនាម
បង្វិលត្របាញ់ឱ្យរមួលធ្វើឱ្យរមួល
-
មួលបង្កាច់ កិរិយាសព្ទ
និយាយបង្ខូចនិយាយបំផ្លើសចោទប្រកាន់ដោយគ្មានមូលដ្ឋាន
-
មួលមិច កិរិយាសព្ទ
( ម . ព . មិចមួល )។
-
មួលសម្ដី កិរិយាសព្ទ
( ព . ប្រ .) បង់ឃ្លាតឬបង្កាច់សម្ដីគេឱ្យខុសចាកដំណើរដើម។
-
មួហ្មង កិរិយាសព្ទ
( ម . ព . មួ )។
-
មើ កិរិយាសព្ទ
មើល។ពាក្យសាមញ្ញសម្រាប់និយាយតាមធម្មតារបស់សាធារណជន
-
មើកៗ គុណកិរិយាគុណនាម
ដែលយឺតៗ, រំងើកៗ, ភ្លើកៗ
-
មើម នាម
ឫសដែលកើតជាពកមានសាច់និងសំបកក្រាស់ឬស្ដើង
-
មើល កិរិយាសព្ទ
គន់នឹងភ្នែកឆ្ពោះសំដៅត្រង់អ្វីៗ
-
មើលងាយ កិរិយាសព្ទ
មើលឃើញថាងាយ, មើលយល់ថាងាយគឺមើលទៅឃើញថាងាយស្ដីងាយថាងាយធ្វើជាដើម ( មាក់ងាយ )
-
មើលងាយមើលថោក
មើលឃើញថាងាយឃើញថាថោកគឺឃើញថាមិនក្រមិនមានតម្លៃ ( មាក់ងាយមាក់ថោក )។
-
មើលថ្ងៃខែ កិរិយាសព្ទ
( ម . ព . ដេញថ្ងៃខែ )។
-
មើលបំណាំ កិរិយាសព្ទ
មើលឃើញតែបណ្ដោយឱ្យធ្វើឱ្យប្រព្រឹត្តតាមទំនើងមិនយកចិត្តទុកដាក់មិនស្ដីថាមិនជួយខ្នះខ្នែងដោយតាំងចិត្តថាតាមតែដូចម្ដេចក៏ដោយចុះ។
-
មើលផ្លូវ កិរិយាសព្ទ
( ព . ប្រ .) រង់ចាំអ្នកដែលបានចេញទៅថានឹងវិលមកវិញ
-
មើលមុខមើលក្រោយ គុណនាម
( សំនួន .) ពិចារណាឱ្យបានដិតដល់
-
មើលរំលង កិរិយាសព្ទ
( ព . ប្រ .) មើលមិនឃើញ, មិនកត់សម្គាល់, មិនយកចិត្តទុកដាក់នឹងអ្វីឬហេតុការណ៍ណាមួយ
-
មើលរ៉ា កិរិយាសព្ទ
មើលចុះ
-
មើលស្មាសិនសឹមឱ្យអម្រែក
( ព . ទ . បុ .) ត្រូវពិនិត្យមើលឱ្យច្បាស់សិនសឹមដាក់ការឱ្យធ្វើ។
-
មើលស្រាល កិរិយាសព្ទ
( ព . ប្រ .) ផ្ដល់តម្លៃតិចតួចឬមិនឱ្យតម្លៃសោះ; ចាត់ទុកអ្វីមួយថាមិនសំខាន់មិនមានបញ្ហាជាដើម
-
មើល៍ កិរិយាសព្ទ
( ម . ព . មើល )។
-
មឿង នាម
ខែត្រ, ទីរួមខែត្រ, ក្រុងតូច, ស្រុក, ប្រទេស។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។