វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 4 / 60
-
មជ្ឈត្តភាព នាម
ភាពជាកណ្ដាល។
-
មជ្ឈត្តវិនិច្ឆ័យ នាម
សេចក្ដីសម្រេចមិនលម្អៀងដែលចេញដោយមជ្ឈត្តករ។
-
មជ្ឈត្តារម្មណ៍ នាម
អារម្មណ៍ជាកណ្ដាល។
-
មជ្ឈត្តិកៈ គុណនាម
ដែលលើកតម្កើងខ្លួនឯងខ្ពស់, ដែលគិតថាខ្លួនជាឆ្នើមក្នុងលោក។
-
មជ្ឈធាតុនិយម នាម
ដំណើរពិភាល់សង្ស័យមន្ទិលការចេះតែសង្ស័យច្រើនការគិតច្រើន។
-
មជ្ឈន្តិក នាម
ការនៅចំកណ្ដាលពាក់កណ្ដាលមធ្យម។
-
មជ្ឈន្តិកកាល នាម
ពេលថ្ងៃត្រង់
-
មជ្ឈន្តិកនិយម នាម
គំនិតឬគោលនយោបាយនៃក្រុមឬគណបក្សនិយមកណ្ដាលនៅក្នុងនយោបាយឬសាសនា, ទស្សនវិជ្ជានយោបាយដែលប្រកាន់នូវ ( គោល ) ជំហរនិង ( ផែនការ ) សកម្មភាពនៅជាកណ្ដាលដោយជៀសវាងឆ្វេងនិយមនិងស្ដាំនិយមជ្រុល។
-
មជ្ឈន្តិកភាព នាម
ភាពជាអាជ្ញាកណ្ដាលដំណើរសម្របសម្រួលជាកណ្ដាល។
-
មជ្ឈន្តិការិនី នាម
អ្នកសម្របសម្រួលជាស្ត្រី។
-
មជ្ឈន្តិការី នាម
អ្នកសម្របសម្រួលជាបុរស។
-
មជ្ឈន្តិកិរិនី នាម
( ម . ព . មជ្ឈន្តិកី )។
-
មជ្ឈន្តិកី នាម
អ្នកសម្របសម្រួលឬផ្សះផ្សាភាគីនានា
-
មជ្ឈន្តិកៈ គុណនាម
ជាកណ្ដាល, ល្មម, ដែលចេះប្រមាណ; ដែលមិនមានគំនិតជ្រុលហួសហេតុជាពិសេសនៅក្នុងវិស័យនយោបាយ, ដែលមានគំនិតនយោបាយមិនប្រកាន់ភាពជ្រុលហួសហេតុឬអភិរក្សនិយម
-
មជ្ឈភាព នាម
ភាពនៅកណ្ដាលនៃទីកន្លែងឬវត្ថុណាមួយ, ភាពជាកណ្ដាល
-
មជ្ឈមណ្ឌល នាម
មណ្ឌលកណ្ដាល
-
មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ នាម
កន្លែងសម្រាប់បណ្ដុះបណ្ដាលគរុសិស្សសម្រាប់បង្រៀននៅកម្រិតមធ្យមសិក្សាបឋមភូមិទៅតាមតំបន់
-
មជ្ឈមណ្ឌលបណ្ដុះបណ្ដាល នាម
កន្លែងសម្រាប់បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈផ្សេង
-
មជ្ឈមណ្ឌលហ្វឹកហាត់ នាម
កន្លែងសម្រាប់បង្ហាត់បង្វឹកឬហ្វឹកហ្វឺនការងារឱ្យស្ទាត់ច្បាស់លាស់លើជំនាញផ្សេងៗ
-
មជ្ឈមណ្ឌលហ្វឹកហ្វឹន នាម
( ម . ព . មជ្ឈមណ្ឌលហ្វឹកហាត់ )។
-
មជ្ឈមណ្ឌលអវកាស នាម
ទីកន្លែងសម្រាប់បម្រើសកម្មភាពទាក់ទងនឹងអវកាសដូចជាការបាញ់បង្ហោះយានអវកាសការស្រាវជ្រាវនិងការផលិតផ្នែកសំខាន់ៗនៃយានអវកាសជាដើម
-
មជ្ឈិម គុណនាម
យ៉ាងកណ្ដាល
-
មជ្ឈិមដ្ឋាន នាម
( ម . ព . មជ្ឈដ្ឋាន )។
-
មជ្ឈិមទោស នាម
ទោសយ៉ាងកណ្ដាល។
-
មជ្ឈិមនិកាយ នាម
ឈ្មោះគម្ពីរព្រះសុត្តន្តបិដកមួយពួកតបន្ទាប់ពីគម្ពីរទីឃនិកាយមក ( ព . ពុ .)។
-
មជ្ឈិមប្បដិបទា នាម
សេចក្ដីប្រតិប័ទជាកណ្ដាលគឺប្រតិបត្តិប័ទតាមដំណើរអដ្ឋង្គិកមគ្គជាចន្លោះកណ្ដាលនៃសេចក្ដីប្រតិប័ទតឹងពេកនិងធូរពេក; ហៅជាសំ . ថាមធ្យមប្រតិប័ទក៏បាន ( ព . ពុ .)។
-
មជ្ឈិមប្បទេស នាម
ប្រទេសភាគកណ្ដាលនៃជម្ពូទ្វីបគឺប្រទេសឥណ្ឌាសព្វថ្ងៃ ( ហៅមជ្ឈិមប្រទេសឬមធ្យមប្រទេសក៏បាន )។
-
មជ្ឈិមពុទ្ធវចនៈ នាម
ពុទ្ធវចនៈប៉ែកកណ្ដាលគឺពុទ្ធភាសិតដែលជាចន្លោះកណ្ដាលនៃបឋមពុទ្ធវចនៈនិងមច្ឆិមពុទ្ធវចនៈ ( ព . ពុ .)។
-
មជ្ឈិមពោធិកាល នាម
( ម . ព . ពុទ្ធកាលក្នុងពុទ្ធ )។
-
មជ្ឈិមភាគ នាម
ប៉ែកកណ្ដាល។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។