វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 38 / 60
-
មុទ្ធាភិសិត្តរាជ នាម
( ម . ព . អភិសិត្តរាជ )។
-
មុទ្ធាភិសេក នាម
ការស្រោចទឹកលើមុទ្ធាគឺការស្រោចទឹកក្លស់ទឹកស័ង្ខលើព្រះសិរស៍នៃក្សត្រឱ្យពេញទីជាស្ដេចទ្រង់រាជ្យ
-
មុទ្រា នាម
ត្រា; ចិញ្ចៀន, ចិញ្ចៀនត្រា, ពុម្ព, ការបោះពុម្ព; គ្រឿងសម្គាល់។
-
មុធា គុណនាម
ដែលឥតគិតថ្លៃទទេងាយស្រួល។
-
មុធាគណនា នាម
ការគិតមាត់ទទេការគណនាដោយមិនមានសម្ភារៈជំនួយ។
-
មុធាភាព នាម
ភាពឥតគិតថ្លៃភាពងាយស្រួលភាពទទេ។
-
មុន គុណកិរិយានាម
ដែលកើត, មាន, ដល់, ផ្ដើម, ស្ថិតនៅជាដំបូងឬជាដើមគេ
-
មុនិ នាម
អ្នកប្រាជ្ញា។
-
មុនិកុញ្ជរ
អ្នកដែលជាចម្បងជាងអស់អ្នកប្រាជ្ញ, អ្នកប្រាជ្ញឆ្នើម។
-
មុនិនាថ
អ្នកដែលជាទីពឹងរបស់ពួកអ្នកប្រាជ្ញ។
-
មុនិន្ទ
អ្នកដែលជាធំជាងពួកអ្នកប្រាជ្ញ។
-
មុនិរាជ
ស្ដេចនៃពួកអ្នកប្រាជ្ញ ( ពាក្យទាំង៤នេះសុទ្ធតែជាវិសេសនាមរបស់ព្រះសព្វញ្ញុពុទ្ធ ); ខ្មែរច្រើនប្រើក្លាយជាមុនី, ជាមុនីកុញ្ជរ, មុនីនាថ, មុនីរាជ។
-
មុនី នាម
( ម . ព . មុនិ )។
-
មុម នាម
ជ្រុង, ជ្រុងជាយ
-
មុយៗ គុណនាម
ដែលមានបែបបទយឺតៗច្រើនស្ងៀមមិនសូវនិយាយស្ដី, ទុយមុយ
-
មុសា គុណនាមគុណកិរិយា
ដែលកុហក, មិនពិត, ខុស, ទទេ
-
មុសាវាទ នាម
ពាក្យកុហក។
-
មុសាវាទិនី នាម
( ម . ព . មុសាវាទី )។
-
មុសាវាទី គុណនាមនាម
អ្នកដែលហៃនិយាយកុហក
-
មុហុត្តវិជាតវាទី នាម
គ្រាន់តែប្រសូតមកភ្លាមក៏ចេះស្ដីភ្លាមបានតែប៉ុន្មានម៉ាត់ក៏លែងស្ដីកើតទៅវិញលុះដល់កាលកំណត់នៃវយវឌ្ឍនាការដែលចេះស្ដីទើបចេះស្ដីជានិច្ចទៅ។ពាក្យនេះជាវិសេសគុណសម្បត្តិនៃព្រះពោធិសត្វគឺអង្គព្រះសក្យមុនីសិទ្ធត្ថគោតមសម្ពុទ្ធកាលដែលព្រះអង្គអន្ទោលចាប់ព្រះជាតិក្នុងសំសារភព, មានត្រឹមតែ៣ជាតិប៉ុណ្ណោះទេដែលព្រះអង្គប្រសូតមកភ្លាមចេះស្ដីភ្លាមគឺកាលដែលព្រះអង្គចាប់ជាតិជាមហោសថបណ្ឌិតម្ដង, ជាព្រះវេស្សន្តរម្ដង, បច្ឆិមជាតិជាព្រះសិទ្ធត្ថៈគោតមម្ដង; ពោធិសត្វទាំង៣ជាតិនេះមានព្រះវិសេសនាមថាមុហុត្តវិជាតវាទី ( ព . ពុ .)។
-
មុំ នាម
( ម . ព . មុម )។
-
មុំកែង
មុំដែលបង្កើតដោយបន្ទាត់ពីរកែងគ្នាមានរង្វាស់ស្មើ៩០ដឺក្រេ។
-
មុំជាប់
មុំពីរដែលមានកំពូលនិងជ្រុងមួយរួមគ្នា។
-
មុំទល់កំពូល
មុំពីរបង្កើតដោយបន្ទាត់ពីរប្រសព្វគ្នាមានចំណុចកំពូលរួម។
-
មុំទាល
មុំមានរង្វាស់ចន្លោះពី៩០ដឺក្រេនិង១៨០ដឺក្រេ។
-
មុំបន្ថែម
មុំមួយក្នុងចំណោមមុំពីរដែលមានផលបូកស្មើ១៨០ដឺក្រេ។
-
មុំបំពេញ
មុំមួយក្នុងចំណោមមុំពីរដែលមានផលបូកស្មើ៩០ដឺក្រេ។
-
មុំផ្ចិត
មុំមានកំពូលនៅត្រង់ផ្ចិតនៃរង្វង់។
-
មុំរាប
មុំមានរង្វាស់ស្មើនឹង១៨០ដឺក្រេ។
-
មុំស្រួច
មុំមានរង្វាស់ចន្លោះពី០ដឺក្រេនិង៩០ដឺក្រេ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។