វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 35 / 60
-
មុខក្រសួង នាម
ក្រសួងដោយឡែកពីគ្នា។
-
មុខក្រាយ គុណនាម
( ព . ប្រ .) មុខដែលមានទ្រង់ទ្រាយប្រៀបប្រដូចនឹងសណ្ឋានមុខត្រីក្រាយ។
-
មុខក្រាស់
( សំនួន .) ដែលមានអំណត់ខ្លាំងអាចទ្រាំទ្រដូចជាការជេរស្ដីឬបន្តុះបង្អាប់ជាដើមបាន
-
មុខក្រូចសើច គុណនាម
( ព . ប្រ .) មុខដែលឡើងសាច់ពកតូចៗឃ្មឹលស្រដៀងនឹងសំបកផ្លែក្រូចសើច។
-
មុខក្រៀម គុណនាម
( ព . ប្រ .) មុខមិនស្រស់ឬមិនរីកព្រោះមានព្រួយ។
-
មុខខ្មោច
( ម . ព . មុខងាប់ )។
-
មុខគួរ កិរិយាសព្ទ
គួរតែ, សមតែ, ល្មមតែ; ពាក្យសម្រាប់ប្រើជាជំនួយកិរិយាសព្ទបានទាំងបីកាល ( អតីតកាល, បច្ចុប្បន្នកាល, អនាគតកាល )
-
មុខងប់
ចចេសងប់មិនងាកតាម។
-
មុខងាប់
( ព . ប្រ .) ដែលមានទឹកមុខដូចជាមុខបុគ្គលស្លាប់ ( ពាក្យជេរ, បង្អាប់ដោយមើលងាយ )
-
មុខងារ នាម
នាទីសម្រាប់ងារ។
-
មុខឆ្កែ
( ព . ប្រ .) ដែលជជ្រកមមករកគេដោយអាការអៀនខ្មាសដូចជាឆ្កែ
-
មុខជា កិរិយាសព្ទ
គង់ជា, គង់តែ; ពាក្យសម្រាប់ប្រើជាជំនួយកិរិយាសព្ទជាអនាគត
-
មុខជូរ
( ព . ប្រ .) មុខដែលចេញអាការជ្រួញជ្រេញហាក់ដូចជាកំពុងបរិភោគវត្ថុជូរខ្លាំង។
-
មុខជូររ៉ែត
( ព . ប្រ .) មុខជូរខ្លាំង, មុខជូរគ្រែត។
-
មុខជៈ នាម
( ម . ព . សូរមាត់ )។
-
មុខជ្រុង
មុខដែលស្គមឡើងឆ្អឹង។
-
មុខឈ្នាង នាម
ឈ្មោះស្មៅមួយប្រភេទដើមនិងស្លឹកស្រដៀងនឹងពួកឈើតូច, ស្លឹកស្រួចៗស្រដៀងនឹងប៉័ង្កបាត, គេច្រើនប្រើធ្វើជាថ្នាំចំហុយផ្សះដំបៅ។
-
មុខឈ្មង
មុខដែលមានទ្រង់ទ្រាយសមរម្យឥតឆ្គង, មុខស្រស់បំព្រង។
-
មុខដាច់ នាម
ដំបូលប្រាសាទ, វិហារ; សាលាត្រង់ថ្នាក់លើបំផុតឬថ្នាក់លើបន្ទាប់មានជហ្វាដាច់ដោយឡែកពីដំបូលត្រង់ថ្នាក់ក្រោម
-
មុខដាវមុខលំពែង
( ព . ប្រ .) ទទួលភារៈចេញមុខតតាំងជាជំនួសគេ
-
មុខតែ កិរិយាសព្ទ
( ម . ព . មុខជា )។
-
មុខតំណ នាម
កន្លែងឬស្នាមដែលត។
-
មុខថ្លោះ
( ព . ប្រ .) ប្រែឈាមមុខស្រុតចុះហាក់ដូចជាថ្លោះ ( ព្រោះភ័យឬព្រោះមានជំងឺ )។
-
មុខទឹក
ផ្លូវទឹក, ធ្នារទឹក។
-
មុខទំនិញ នាម
ប្រភេទផ្សេងៗនៃទំនិញ
-
មុខទ័ព
ទីចំពីខាងមុខកងទ័ពដែលកំពុងលើក។
-
មុខទ្វារ នាម
ទ្វារមាត់ ( ហៅថាមុខមគ្គក៏បាន )។
-
មុខបាឋ នាម
ការរៀនផ្ទាល់ពីមាត់គ្រូគឺការរៀនដោយមានគ្រូប្រាប់ផ្ទាល់ឥតមានគម្ពីរឬក្បួនច្បាប់អ្វីសម្រាប់អានទន្ទេញឱ្យចាំមាត់ទេ, ហៅថាការរៀនផ្ទាល់មាត់ក៏បាន
-
មុខបាទ នាម
មុខនិងជើងគឺដើមចុង, ដើមទង, ទងគន្លង
-
មុខពាប់
( ព . ប្រ .) មុខដែលចេញអាការដូចជាពាប់ចុះ ( ព្រោះភ័យឬព្រោះតូចចិត្តខ្លាំង )
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។