វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 34 / 60
-
មីក្រូហិរញ្ញវត្ថុ នាម
សេវាហិរញ្ញវត្ថុខ្នាតតូចមួយចំនួនដែលផ្ដល់ចំពោះគ្រួសារក្រីក្រនិងមានប្រាក់ចំណូលទាបនិងចំពោះសហគ្រាសធុនតូចនិងមធ្យមផងដែរ
-
មីង នាម
ពាក្យសម្រាប់កូនរបស់បងហៅស្ត្រីជាប្អូនរបស់មាតាឬរបស់បិតា ( ម្ដាយមីង )។
-
មីងជីដូនមួយ នាម
ស្ត្រីដែលត្រូវជាប្អូនជីដូនមួយរបស់ឪពុកឬម្ដាយ។អាចនិយាយថាម្ដាយមីងជីដូនមួយ។
-
មីងជីទួតមួយ នាម
ស្ត្រីដែលត្រូវជាប្អូនជីទួតមួយរបស់ឪពុកឬម្ដាយ
-
មីងព្រួល នាម
ឈ្មោះស្វាយមួយប្រភេទ
-
មីញ៉ូតូនី នាម
ការកន្ត្រាក់សាច់ដុំឬប្រព័ន្ធសាច់ដុំដោយកម្លាំងសាច់ដុំផ្ទាល់ឬដោយរំញោចពីខាងក្រៅបណ្ដាលឱ្យសាច់ដុំនោះឡើងរឹងមួយរយៈពេលខ្លី។
-
មីញ៉ូប គុណនាម
ដែលមើលឆ្ងាយមិនឃើញច្បាស់, ងងឹតឆ្ងាយ
-
មីញ៉ូសាកូម នាម
មហារីកសាច់ដុំទាំងពីរប្រភេទគឺសាច់ដុំឆ្នូត (mucle strié) និងសាច់ដុំរលីង (muscle lisse) ដែលមានលក្ខណៈកាចសាហាវដោយសារការរីករាលដាលកោសិកាមហារីកលឿនតាមរយៈចរន្តឈាមនិងចរន្តឡាំហ្វ៍។
-
មីតូកុងឌ្រី នាម
ធាតុកោសិកាមានរាងជាកូនដំបងតូចៗមានភ្នាសពីរជាន់គឺភ្នាសក្រៅនិងភ្នាសក្នុងផ្ទុកអាដេអិនដែលមានសែនសម្រាប់សំយោគប្រូតេអ៊ីន។
-
មីតូស នាម
លំនាំដែលណ្វៃយ៉ូនៃកោសិកាមួយត្រូវបានបែងចែកជាណ្វៃយ៉ូកូនពីរ។
-
មីន នាម
ត្រី; ឈ្មោះខែទី១២នៃសុរិយគតិ, មាន៣១ថ្ងៃ, ត្រូវគ្នានឹងខែម៉ារ្ស ( ខែទី៣) បារាំងសែស
-
មីនរាសី នាម
( ម . ព . មីន )។
-
មីនា នាម
ឈ្មោះខែទី៣តាមសុរិយគតិមានរាសីរូបត្រី។
-
មីនៈ នាម
( ម . ព . មីន )។
-
មីរ គុណនាម
ច្រើន, តាន់តាប់, កកកុញ, ត្រៀបត្រា; ផេរ
-
មីសួ នាម
ម្សៅពោតដែលរោយជាសរសៃនំបញ្ចុកហើយហាលថ្ងៃឱ្យស្ងួតមានរសប្រៃបន្តិចៗមានសម្បុរសស្រអាប់ជាងតាំងហ៊ុនសម្រាប់ប្រើជាម្ហូបក្រៀម ... ឬប្រើប្រកបធ្វើជាបង្អែមក៏បាន។
-
មីស៊ីល នាម
អាវុធទំនើបដែលតួខ្លួនមានរាងជាបំពង់ក្បាលជមមូលដែលអាចបាញ់ក្នុងរយៈចម្ងាយឆ្ងាយហើយមានកម្លាំងបំផ្ទុះខ្លាំងមហិមា
-
មឹក នាម
ឈ្មោះត្រីសមុទ្រមួយប្រភេទរាងសំប៉ែតមានពុកមាត់ច្រើនអាចម៍វាមានសម្បុរខ្មៅរលើបធ្វើជាទឹកខ្មៅសរសេរបាន; ត្រីនេះចិនហៅយៀវហ៊ ឺ, ខ្មែរហៅក្លាយជាយូហ៊ ឺ; សៀមសរសេរហ្មឹក " ទឹកខ្មៅ; ត្រីមឹក "; ខ្មែរស្រុកខ្លះហៅទឹកខ្មៅថាទឹកមឹកក៏មាន, ហៅជាប់តាមទម្លាប់ពីក្នុងសម័យបុរាណដែលអ្នកខ្លះយកអាចម៍ត្រីមឹកមករម្ងាស់ធ្វើជាទឹកខ្មៅ។
-
មឹង សព្វនាម
ចៅ, ឯង។ខ្មែរប្រើជាពាក្យទ្រគោះឬមើលងាយ, ច្រើននិយាយឯងមឹង, ដូចជាថា
-
មឹត កិរិយាសព្ទ
រត់ខ្លាំងពេញទំហឹង។ ( ព . ប្រ .) ប្រឹងពេញទំហឹង
-
មឹតពត់ កិរិយាសព្ទ
ពត់ខ្លួនអែនអនគឺរេពត់ខ្លួនទៅឆ្វេងទៅស្ដាំឬប្រឹងពត់បន្ទន់ខ្លួនឱ្យដាបទាបចុះ, ប្រឹងសន្ធឹងជ្រោងដៃសណ្ដូកជើងពត់ខ្លួន ( និយាយថាមិតពត់ក៏មាន )។
-
មឹន កិរិយាសព្ទ
ដំភ្ជិតសាច់គ្នា, ដាក់ស្លង់ដំភ្ជិត
-
មឹះៗ គុណកិរិយាគុណនាម
ដែលមុយៗភ្លឹះៗ
-
មឹះៗកេះឆ្នាំងបាយធ្លុះ
( ព . ទ . បុ .) និយាយពីមនុស្សដែលមឹះៗសោះទេប៉ុន្តែបើធ្វើអ្វីតែមិនទាន់កើតក៏មិនលែងដូចជាគេកេះឆ្នាំងដីទាល់តែធ្លុះ។
-
មឺត កិរិយាសព្ទ
( ម . ព . មឹត )។
-
មុក្ដា នាម
ឈ្មោះកែវឬត្បូងមានតម្លៃមួយប្រភេទ; ត្បូងដែលកើតអំពីខ្យង, គជ់ខ្យង; ខ្យងដាំ
-
មុក្ដាហារ នាម
ខ្សែ - កឬកង - កដែលប្រដាប់ដោយមុក្ដា
-
មុខ នាម
ប្រធាននៃសរីរប្រទេសគឺប៉ែករូបកាយត្រង់ទីប្រជុំនៃថ្ងាស, ចិញ្ចើម, ភ្នែក, ច្រមុះ, មាត់, ចង្កា។
-
មុខការ នាម
ការដោយមុខគឺការដោយឡែកពីគ្នា។
-
មុខកំពូល នាម
ឈ្មោះស្រុកមួយក្នុងខេត្តកណ្ដាល។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។