វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 30 / 60
-
មាសក នាម
ទម្ងន់ដែលស្មើគ្នានឹងសណ្ដែករាជមាសមួយគ្រាប់។
-
មាសឆ្អិន នាម
មាសដែលមានសម្បុរបរិសុទ្ធ។
-
មាសផ្កាកប្បាស នាម
មាសមួយប្រភេទមានសម្បុរលឿងខ្ចីស្រដៀងនឹងផ្កាកប្បាសលឿង។
-
មាសពិសី នាម
ពាក្យសម្រាប់ហៅស្ត្រីជាទីស្រឡាញ់ដោយប្រៀបប្រដូចនឹងមាសឬកែវប្រសើរ ( ប្រើក្នុងកាព្យ )។
-
មាសម័យ គុណនាម
ដែលធ្វើហើយដោយមាស, ដែលយកមាសសុទ្ធធ្វើ
-
មាសសន្លឹក នាម
មាសដែលផែយ៉ាងស្ដើងស្ទើរនឹងទៅជាទឹកហើយកាត់ជាបំណែកតូចៗដាក់ក្នុងផ្នត់ក្រដាសរៀបជារបៀបដាក់ក្នុងប្រអប់សម្រាប់ប្រើការបិទឬទឹបគ្រឿងរចនាផ្សេងៗ។
-
មាសសេស នាម
មួយខែខាងចុងគិម្ហរដូវ
-
មាសស្ងួន គុណនាមនាម
ឈ្មោះចេកមួយប្រភេទស្រដៀងនឹងចេកនួន។
-
មាសា នាម
ខែទាំងឡាយ, ច្រើនខែ ( ព . កា .)។
-
មាសានុប្បវត្តិ នាម
ដំណឹងដែលត្រូវប្រាប់រាល់ខែ, សំបុត្របកខែ ( ហៅថាមាសានុប្រព្រឹត្តិក៏បាន )។
-
មាសានុប្រព្រឹត្តិ នាម
ដូចគ្នានឹងមាសានុប្បវត្តិដែរ។
-
មាសិកជន នាម
មនុស្សអ្នកធ្វើការយកឈ្នួលខែ, អ្នកស៊ីឈ្នួលខែ; អ្នកស៊ីប្រាក់ខែ។
-
មាសិកា នាម
ថ្លៃឈ្នួលខែ; ប្រាក់ខែ។
-
មាំ គុណនាមគុណកិរិយា
ដែលរឹងប៉ឹង, ខ្ជាប់, ជាប់, ស៊ប់, ស្និទ្ធជិត, ប្រាដកប្រជា, សម្បើម, មែន
-
មាំទាំ គុណនាម
ខ្ជាប់ខ្ជួន, ស៊ប់សួនណាស់។
-
មាំមួន គុណនាម
ដែលមាំណាស់, ដែលរឹងប៉ឹងណាស់, ដែលសំណំសំនួនណាស់
-
មិគជាតិ នាម
ជាតិម្រឹគ, សត្វដែលរាប់ចូលក្នុងពួកម្រឹគ
-
មិគទាយពន នាម
ព្រៃដែលឥស្សរជនមានក្សត្រិយ៍ជាដើមឱ្យអភ័យដល់ពួកម្រឹគគឺព្រៃដែលព្រះរាជាជាដើមហាមផ្ដាច់មិនឱ្យឈ្មោះណាមួយបៀតបៀនពួកម្រឹគៗដែលនៅអាស្រ័យក្នុងព្រៃនោះក៏រមែងបានសេចក្ដីសុខទាំងអស់គ្នា ( ហៅថាម្រឹគទាយពនឬម្រឹគទាយវ័នក៏បាន )
-
មិគទាយវ័ន នាម
( ម . ព . មិគទាយពន )។
-
មិគព័ន្ធន៍ នាម
គ្រឿងប្រដាប់ដាក់ឱ្យជាប់ម្រឹគឬឱ្យត្រូវម្រឹគស្លាប់ដូចយ៉ាងអន្ទាក់, បង្កាត់, ខ្នារ, អង្គប់ជាដើម
-
មិគរាជ នាម
ស្ដេចនៃម្រឹគ, ម្រឹគជាស្ដេច ( ស្ដេចម្រឹគ ); បើញីជាមិគរាជិនី។
-
មិគសិរ នាម
ឈ្មោះខែទី១តាមចន្ទគតិមាន២៩ថ្ងៃ
-
មិងមាំង គុណកិរិយាគុណនាម
ដែលងេងងោងស្រឡាំងកាំងស្ទាក់ស្ទើរអារម្មណ៍មិនជាក់លាក់
-
មិច កិរិយាសព្ទ
ប៉ប្រិចភ្នែកខ្លាំងសម្ដែងអាការជាសញ្ញាឱ្យអ្នកដទៃដឹងក្នុងដំណើរអ្វីមួយ, ប៉ប្រិចភ្នែកខ្លាំងឱ្យសញ្ញាគ្នា
-
មិចមួល កិរិយាសព្ទ
ចាប់មួលបិចដោយធ្ងន់ដៃ។
-
មិច្ឆា គុណនាមគុណកិរិយា
ខុស, មិនពិត, មិនមែន
-
មិច្ឆាកម្មន្តៈ នាម
ការងារខុស។
-
មិច្ឆាចារ នាម
ដំណើរប្រព្រឹត្តទាស់ខុសប្រពៃណី; មារយាទអាក្រក់; ច្រើនប្រើសំដៅសេចក្ដីថា " ដំណើរលួចភរិយាគេ " ( ប្រើជាមិថ្យាចារក៏មាន )។
-
មិច្ឆាជីព នាម
ការចិញ្ចឹមជីវិតខុសដូចយ៉ាងចាប់មនុស្សលក់ជារបរជាដើម។
-
មិច្ឆាជីវៈ នាម
( ម . ព . មិច្ឆាជីព )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។