វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 29 / 60
-
មារ នាម
ឈ្មោះទេវបុត្រដែលជាសត្រូវចំពោះព្រះពុទ្ធ។
-
មារគា នាម
( ម . ព . មាគ៌ា )។
-
មារជិ នាម
អ្នកឈ្នះមារ ( ព្រះពុទ្ធ )។
-
មារជិត នាម
( ម . ព . មារជិ )។
-
មារជិន នាម
( ម . ព . មារជិ )។
-
មារជ្រែក នាម
មារចូលជ្រែកក្នុងរូបកាយនៃមនុស្ស។
-
មារធីតា នាម
កូនស្រីរបស់មារ។
-
មារព័ន្ធន៍ នាម
ចំណងមារ; ចំណងកិលេសគឺគ្រឿងសៅហ្មងចិត្តដែលទុកដូចជាចំណងពួកសត្វ។
-
មារយាទ នាម
ខេត្ត, ដែន; ព្រំដែន; ភ្លឺ ( ភ្លឺស្រែជាដើម ); ...។
-
មារវិជ័យ នាម
ជម្នះមារ; អ្នកឈ្នះមារ ( ព្រះពុទ្ធ )។
-
មារសេនា នាម
សេនាមារគឺពួករេហ៍ពលរបស់មារកាលដែលលើកមកផ្ចាញ់ព្រះពុទ្ធ។
-
មារាធិរាជ នាម
ក្រុងមារ។
-
មាលកសាលា នាម
រោងមានរង្វង់, រោងរាងមូល ( យ៉ាងដូចរោងមូលឥតមេដំបូលជាដើម ); បារាំរាងមូល ( ហៅថាមាលសាលាក៏បាន )។
-
មាលតី នាម
ឈ្មោះឈើតូចមួយប្រភេទជាពួកអារាមព្រឹក្សផ្កាសម្បុរសមានស្រទាប់ច្រើនដូចម្លិះរួតតែធំជាងក្លិនក្រអូបឈ្ងប់
-
មាលសាលា នាម
( ម . ព . មាលកសាលា )។
-
មាលា នាម
ផ្កាកម្រងឬកម្រងផ្កា, ភួងផ្កា។
-
មាលាការ នាម
អ្នកក្រងផ្កា, អ្នកលក់ផ្កាកម្រង។
-
មាលាការិកា នាម
( ម . ព . មាលាការ )។
-
មាលាការិនី នាម
( ម . ព . មាលាការ )។
-
មាលាចុម្ពដក នាម
ផ្កាកម្រងដែលធ្វើជាមួក, មួកភួងផ្កា។
-
មាលាធារី នាម
អ្នកពាក់កម្រងផ្កា។
-
មាលាភារី នាម
( ម . ព . មាលាធារី )។
-
មាលារិនី នាម
( ព . កា .) ( ម . ព . មាលាធារី )។
-
មាលាវិក័តិ នាម
ភួងផ្កាដែលក្រងលាយផ្កាច្រើនមុខចម្រុះឆ្លាស់គ្នា។
-
មាលិនី គុណនាមនាម
( ម . ព . មាលី )។
-
មាលី គុណនាមនាម
ដែលមានផ្កាកម្រង; អ្នកប្រដាប់ឬពាក់ផ្កាកម្រង
-
មាលីបទ នាម
កម្រងស្នាដៃអក្សរសិល្ប៍ជាប្រលោមលោករឿងខ្លីកំណាព្យចម្រៀងរឿងល្ខោនសេចក្ដីដកស្រង់ជាដើមដែលត្រូវបានជ្រើសរើសប្រមូលចងក្រងជាឯកសារមួយឬជាភាគទៅតាមសម័យកាលណាមួយដោយបង្ហាញនាមអ្នកនិពន្ធប្រវត្តិស្នាដៃអត្ថន័យសង្ខេបខ្លះៗនៃស្នាដៃ
-
មាល័យ នាម
កម្រងផ្កា, ភួងផ្កា ( ព . កា .) ហៅមនុស្សប្រុសដូចមាលាការដែរក៏បាន )។
-
មាល្បាយ គុណកិរិយា
( ព . បុ .) ក្រៃ, ក្រៃពេក; ម្ល៉េះ; ណាស់; អម្បាយ
-
មាស នាម
ខែ; ព្រះចន្ទ្រ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។