វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 26 / 60
-
មាត់អាក្រក់ គុណនាម
ដែលមានសម្ដីអាក្រក់គឺសម្ដីទ្រគោះច្រឡោះបោះខ្មោះខ្មួរទៅរកអ្នកដទៃ
-
មាត់ឥតគម្រប គុណនាម
( ម . ព . មាត់ដាច )។
-
មាត់ឥតគ្រប គុណនាម
ដែលនិយាយបើកចំហរតាមតែរួចពីមាត់មិនលាក់មិនសំចៃទុក
-
មាត្រ នាម
រូបរាង, រូបស្បាត, ទំហំ
-
មាត្រដ្ឋាន នាម
ខ្នាតដែលជាផលធៀបនៃប្រវែងតាងនៅលើផែនទីនិងប្រវែងពិតនៅលើផ្ទៃផែនដី។
-
មាត្រា នាម
ការរាប់; ការថ្លឹង, ស្ទង់; ការវាស់; ខ្នាតរង្វាស់យ៉ាងដូចឈើរង្វាស់, ម៉ែត្រជាដើម។ខ្នាតសំឡេងអក្សរ
-
មាត្រាទណ្ឌ នាម
( ម . ព . មានទណ្ឌ )។
-
មាធម៌ នាម
បុរសដែលជាប្អូនធម៌របស់មាតាឬរបស់បិតា។
-
មាន កិរិយាសព្ទ
បាន, កប, ប្រកបដោយ, កើត, បរិបូរដោយ, គង់នៅ, ឋិតនៅ ...។
-
មានកម្ម កិរិយាសព្ទ
មានអំពើដែលធ្វើទុកមកពីនាយ; ច្រើនសំដៅសេចក្ដីចំពោះអំពើអាក្រក់
-
មានកូន កិរិយាសព្ទ
បានកូន។
-
មានកេរ្តិ៍ឈ្មោះ កិរិយាសព្ទ
( ម . ព . មានឈ្មោះ )។
-
មានកំណើត គុណនាមកិរិយាសព្ទ
ដែលធ្វើអ្វីៗចេះតែកបកើតប្រយោជន៍, មានសំណាង
-
មានខ្មាស កិរិយាសព្ទ
បរិបូរដោយសេចក្ដីខ្មាស
-
មានខ្លួន កិរិយាសព្ទ
មានរូបនៅជាអាង។
-
មានគុណ កិរិយាសព្ទ
ដែលប្រកបដោយគុណ។
-
មានគូស្រករ កិរិយាសព្ទ
មានគូគ្រងស្រករគ្នាឬមានគ្រួសារ, មានផ្ទះ, មានផ្ទះសំបែងមានប្ដីប្រពន្ធ។
-
មានគំនិត កិរិយាសព្ទ
ដែលមានការគិតច្រើន, មានមារយាទ។
-
មានចិត្ត កិរិយាសព្ទ
ដែលបរិបូរដោយសេចក្ដីប្រឹងប្រែងមិនច្រអូស, មិនទម្រន់, មិនមើលបំណាំ។
-
មានចិត្តមានថ្លើម
( ម . ព . មានចិត្ត )។
-
មានចំណេះ កិរិយាសព្ទ
បរិបូរដោយការចេះដឹង, មានវិជ្ជា
-
មានច្បាប់ គុណនាម
ដែលកាន់ត្រឹមត្រូវតាមច្បាប់, ដែលប្រកាន់តែតាមច្បាប់ឬដែលមានសុភាពរាបសាចេះគួរចេះសមមិនឆ្គង
-
មានជីវិត កិរិយាសព្ទ
គង់ជីវិតនៅ, រស់នៅ។
-
មានជោគ កិរិយាសព្ទ
មានសិរីសួស្ដី។
-
មានជោរមាននាច
( ព . ប្រ .) គឺចួនកាលមានលាភសក្ការៈសម្បូរចួនកាលក៏អត្តខាត់ដូចជាទឹកជោរនាច។
-
មានឈ្មោះ គុណនាម
ដែលលេចឮល្បីកេរ្តិ៍ឈ្មោះល្អ។
-
មានដូច្នេះជាអាទិ
មានដូច្នេះជាដើម។
-
មានដំណើរ កិរិយាសព្ទ
មានរឿង, កើតក្ដី។
-
មានតក់មាននាឡិ
( ព . ទ . បុ .) គឺនិយាយអំពីមនុស្សយើងដែលរមែងតែមានធំមានតូច, មានចេះមានល្ងង់, មានជាមានខូចប្រៀបដូចជារង្វាស់ដែលមាននាឡិក៏រមែងតែមានតក់ជាបន្ទាប់គ្នាមកដូច្នោះឯង; ចួនកាលគេនិយាយថាដូងមួយធ្លាយលែងអីនឹងមានតក់មាននាឡិបងប្អូនកូនចៅក្នុងក្រុមគ្រួសារតែមួយរមែងតែងតែមានល្អមានអាក្រក់, មានចេះមានល្ងង់ ...។
-
មានតម្រិះ គុណនាម
ដែលចេះត្រិះរិះត្រូវ; និយាយឱ្យពេញថាមានតម្រិះត្រូវ, មានតម្រិះល្អ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។