វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 25 / 60
-
មាត់ងាយ
( ម . ព . មាត់ឥតគម្រប, មាត់ដាច )។
-
មាត់ចាប នាម
( ព . ប្រ .) ហែបឬរង្វះតូចដែលទើបបែក, ទើបប្រះច្រហស្រដៀងនឹងមាត់ចាបដែលហា ( ច្រើននិយាយតែផ្លែកប្បាស )
-
មាត់ចាបមាត់ព្រាប
សម្ដីដែលអ្នកផងនិយាយដោយឮតៗគ្នាពុំប្រាកដ, សម្ដីរាត់រាយផ្ដេសផ្ដាស ( ព . ទ . បុ .)។
-
មាត់ច្រើន គុណនាម
ដែលមានចំនួនមនុស្សច្រើនឬតិចនៅបរិភោគអាហារក្នុងបន្ទុកមួយ
-
មាត់ឆែប នាម
បបូរមាត់ដែលដាច់ឬដែលខ្វះពីកំណើតមានសណ្ឋានជារង្វះច្រហ។
-
មាត់ឆៅ គុណនាម
ដែលស្ដីថាឆ្អិនៗឆៅៗគឺដែលហ៊ានស្ដីថាឱ្យគេម៉ាំងៗឥតមានសំចៃ
-
មាត់ឆ្នេរ នាម
( ម . ព . ឆ្នេរ )។
-
មាត់ជិត គុណនាម
មាត់ជិតល្អការណ៍អ្វីមិនគួរនិយាយមិននិយាយ។
-
មាត់ជ្រូក នាម
ឈ្មោះខែត្រមួយក្នុងដែនកម្ពុជាក្រោម ( យួនហៅចូដុក ) ពីដើមជាខែត្ររបស់កម្ពុជរដ្ឋហៅថាខែត្រទ្រាំងត្រើយត្បូងឋិតនៅទល់គ្នានឹងខែត្រទ្រាំងត្រើយឯជើង ( ខែត្រតាកែវសព្វថ្ងៃនេះ )។
-
មាត់ដង្កាប់ នាម
( ព . ប្រ .) មាត់ច្រកឬប្រហប់, ធ្នារជាកន្លែងនៅរបស់បច្ចាមិត្តដែលត្រូវការរករឿងរកហេតុជានិច្ច ( មានអាការហាក់ដូចជាមាត់របស់ដង្កាប់ )
-
មាត់ដាច គុណនាម
មាត់បិទមិនជិតការណ៍ដែលមិនគួរនិយាយក៏ចេះតែនិយាយប្រាប់គេដែរច្រើនតែបំផ្លើសពន្លើសផងទៀត។
-
មាត់តិច
( ម . ព . មាត់ច្រើន )។
-
មាត់ទទេ គុណកិរិយា
ថា, និយាយ, សូត្រឥតមើលអក្សរឬឥតមានអក្សរនៅមុខ
-
មាត់ទន្លេ នាម
ទីដែលនៅប្របតាមបណ្ដោយច្រាំងទន្លេ
-
មាត់ទឹក នាម
ទីដែលនៅប្របជិតទឹកដូចជាសមុទ្រទន្លេព្រែកស្ទឹងបឹងបួរជាដើម
-
មាត់ធំ គុណនាម
ស្ដីឬឆ្លើយឆ្លងខ្ជាំងៗ; និយាយថា
-
មាត់នៀវ នាម
រង្វះឬចន្លោះដែលប្រសព្វមុខក្ដារ
-
មាត់ពាក្យ
ការជជែកប្រកែកគ្នាតឹងសម្ដីរកខុសរកត្រូវឬការនិយាយថានាយថាអាយដោយយល់ទាស់
-
មាត់ព្រហែត គុណនាម
មាត់ដែលប្រហាតមិនចាប់រសជាតិគឺដឹងរសមិនប្រាកដព្រោះជិវ្ហាបសាទប្រែប្រួលខុសប្រក្រតីដោយហេតុទាស់មានទើបនឹងស្វាងគ្រុនជាដើម។ព្រហែតៗ ( ព្រហ៊ែតព្រហ៊ែត ) ដែលមានអាការស្ពែតៗ ( ប្រើចំពោះតែមុខនិងមាត់ )
-
មាត់ព្រែក នាម
ទីដែលនៅប្របតាមបណ្ដោយច្រាំងព្រែក
-
មាត់ព្រៃ នាម
ទីឬប៉ែកខាងមុខនៃព្រៃ
-
មាត់មានគម្រប គុណនាម
( ម . ព . មាត់ជិត )។
-
មាត់រអិល គុណនាម
ដែលទប់មាត់មិនសូវបាន, ច្រើនរបូតមាត់និយាយតាមតែប្រទះ
-
មាត់រឥល គុណនាម
ដែលទប់មាត់មិនសូវបាន, ច្រើនរបូតមាត់និយាយតាមតែប្រទះ
-
មាត់រឹង គុណនាម
ដែលមានសម្ដីរឹង, ចចេស, ពូកែឆ្លើយឆ្លងមិនងាយព្រមទទួលខុស
-
មាត់សមុទ្រ នាម
ឆ្នេរដែលជាប់នឹងសមុទ្រ ( ម . ព . ឆ្នេរផង )
-
មាត់ស៊ីអំបិលប្រហុក
( ព . ទ . បុ .) ទាក់ទងនឹងពាក្យសម្ដីដែលហាចេញមកនឹងអាចបង្កឱ្យមានហេតុភេទមិនល្អកើតឡើង ( ជាប្រផ្នូលមិនល្អ )
-
មាត់ស៊ីអំបិលព្រហក់
( សំនួន .) សម្ដីមនុស្សមិនចេះទាយដែលទាយថាដោយស្មានក៏ស្រាប់តែត្រូវដូចមាត់ថាពុំមានល្អៀង ( ព . ទ . បុ .)។
-
មាត់ស្ទឹង នាម
ច្រាំងដែលនៅប្របជាប់នឹងស្ទឹង
-
មាត់អណ្ដើក គុណនាម
ឃែតទទេឥតបានអ្វី ( ព . ទ . បុ .)។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។