វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 21 / 60
-
មហាហង្ស នាម
សត្វហង្សធំឬប្រសើរគឺរាជហង្ស, ជាពាក្យសន្មតហៅដោយប្រៀបប្រដូច។
-
មហាហិង្គុ នាម
ឈ្មោះជ័រស្លមួយប្រភេទមានក្លិនស្អុយឆួលហឹរក្ដៅភាយសម្រាប់ប្រើផ្សំជាគ្រឿងឱសថខ្មែរតាំងពីក្នុងបុរាណកាលរៀងមកហៅថាថ្នាំមហាហិង្គុ។
-
មហាហ្ម័ត នាម
( ម . ព . មហាម៉ាត់ )។
-
មហាឡិក នាម
( ម . ព . មហាតលិក )។
-
មហាអមាត្យ នាម
អាមាត្យធំ ( សេនាបតី )។
-
មហាអវីចី នាម
ឈ្មោះនរកអវីចីធំ។
-
មហាអុច នាម
ឈ្មោះរោគមួយប្រភេទកើតនៅស្បែកពងបែកៗក្រៀមៗឡើងសម្បុរខ្មៅជាំបណ្ដាលឱ្យក្រហល់ក្រហាយរោលរាល។
-
មហាអុជ នាម
( ម . ព . មហាអុច )។
-
មហាអំណត់ នាម
អំណត់ខ្លាំង, ដែលអត់ឃ្លានខ្លាំងណាស់ឬដែលប៉ិនអត់ទ្រាំពេក។
-
មហាអំណាច នាម
អំណាចធំ, ដែលមានអំណាចច្រើនជាដើម។
-
មហាឥសី នាម
ឥសីធំ, ឫសីប្រសើរ។
-
មហាឧបរាជ នាម
ឋានន្តរស័ក្ដិសម្រាប់ក្សត្រិយ៍ទីឧបរាជក្នុងកម្ពុជរដ្ឋ
-
មហាឧបាសក នាម
ឧបាសកធំដែលចូលទៅជិតព្រះរតនត្រៃហើយបានបម្រើព្រះរតនត្រៃយ៉ាងខ្ជាប់ខ្ជួន
-
មហាឧបាសិកា នាម
នាមបញ្ញត្តិរបស់នាងវិសាខាដែលបានសម្រេចសោតាបត្តិផលហើយជាឧបដ្ឋាយិកាដ៏ធំរបស់ព្រះសម្ពុទ្ធបានកសាងវត្តបុព្វារាមថ្វាយសង្ឃនឹងបច្ច័យ៤។
-
មហាឫសី នាម
( ម . ព . មហាឥសី )។
-
មហិច្ឆតា នាម
សេចក្ដីប្រាថ្នាធំ, ការចង់បានច្រើន, សេចក្ដីលោភលន់
-
មហិទ្ធានុភាព នាម
អានុភាពនៃឫទ្ធិធំឬឫទ្ធិខ្លាំង
-
មហិទ្ធិឫទ្ធិ នាម
ឫទ្ធិធំឬឫទ្ធិខ្លាំងក្រៃលែងឬក៏ឫទ្ធិសម្បើម
-
មហិន្ទត្ថេរ នាម
នាមមហាថេរមួយអង្គជាព្រះអរហន្តមួយអង្គជារាជបុត្រព្រះបាទអសោកឬធម្មាសោក, ជាអ្នកនាំព្រះពុទ្ធសាសនាពីមជ្ឈិមប្រទេសទៅប្រតិស្ឋានឯលង្កាទ្វីបក្នុងរាជក្សត្រិយ៍កោះលង្កាទ្រង់ព្រះនាមព្រះបាទទេវានម្បិយតិស្សៈក្នុងខាងដើមនៃសតវត្សរ៍ទី៤នៃពុទ្ធសករាជ ( ហៅថាមហាមហិន្ទត្ថេរក៏បាន )។
-
មហិមន្ត គុណនាម
( ម . ព . មហិមា )។
-
មហិមា នាម
ភាវៈធំ, ទូលាយ។
-
មហិស្សរាធិបតី នាម
ព្រះមហាក្សត្រដែលជាអធិបតីលើពួកក្សត្រិយ៍ទ្រង់រាជ្យ ( រាជាធិរាជ; ស្ដេចចក្រពត្តិ )។
-
មហិស្សរៈ នាម
ព្រះឥសូរ; ម្ចាស់ផែនដី, ស្ដេចផែនដី ( ក្សត្រិយ៍ទ្រង់រាជ្យ )។
-
មហី នាម
ផែនដី។
-
មហីលតា នាម
វល្លិក្នុងផែនដី ( វល្លិដី ), ឫសដីគឺជន្លេន ( ព . ខ្ព .)។
-
មហឹសា នាម
ក្របីទាំងឡាយ
-
មហឹសី នាម
ក្របីញី, មេក្របី។
-
មហុស្សាហៈ នាម
ឧស្សាហៈធំ, ឧស្សាហ៍ច្រើន, ព្យាយាមមាំ, ព្យាយាមធំ។
-
មហុស្សាហ៍
( ម . ព . មហុស្សាហៈក្នុងឧស្សាហៈ )។
-
មហេសក្ខ នាម
ពាក្យសម្រាប់ហៅទេវតាដែលមានអានុភាពធំ; សរសេរជាមហេស័ក្ខក៏បាន; ក្នុងកាព្យប្រើជាមហេសក្ខាក៏បាន។ប្រើជាបទសមាសក៏បាន
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។