វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 18 / 60
-
មហានិកាយ នាម
ឈ្មោះពួកបព្វជិតពុទ្ធសាសនិកក្នុងប្រទេសសៀមលាវខ្មែរសម័យសព្វថ្ងៃនេះ, ជាពីរឬជាគូនឹងធម្មយុត្តិកនិកាយ ( ឈ្មោះនិកាយទាំង២នេះកើតមានឡើងជាដំបូងនៅប្រទេសសៀមក្នុងសតវត្សទី២៤នៃពុទ្ធសករាជ។
-
មហានុភាព នាម
អានុភាពធំ, អំណាចខ្លាំង, មហាអំណាច។
-
មហាបណ្ឌិត នាម
អ្នកប្រាជ្ញធំ។
-
មហាបុរសរ័ត្ន នាម
មហាបុរសថ្លៃថ្លា, ...។
-
មហាបុរិសលក្ខណៈ នាម
លក្ខណៈ៣២យ៉ាងនារូបកាយនៃមហាបុរសគឺបុរសអស្ចារ្យក្នុងលោក, មានទំនាយថាបើនៅជាគ្រហស្ថនឹងបានជាស្ដេចចក្រពត្តិ, បើចេញបួសនឹងបានត្រាស់ជាព្រះពុទ្ធ ( មហាបុរិសលក្ខណៈទាំង៣២យ៉ាងនោះមាននិយាយក្នុងលក្ខណសូត្រនិងព្រហ្មាយុសូត្រខាងព្រះសុត្តន្តបិដកព្រះពុទ្ធសាសនា )។
-
មហាប្រសើរ នាម
ប្រសើរក្រៃពេក។
-
មហាប្រឹថពី នាម
ផែនដីធំគឺផ្ទៃផែនដីទាំងមូល។
-
មហាផល នាម
ផ្លែធំៗ; សំដៅយកផ្លែធំៗទាំងពួងមានផ្លែដូង, ត្រឡាច, ឪឡឹកជាដើម។
-
មហាផ្ទៃ នាម
ឈ្មោះក្រសួងរដ្ឋមន្ត្រីសម្រេចកិច្ចការរាជការទទួលភារៈគ្រប់គ្រងខាងការរដ្ឋបាល; ខ្មែរប្រើជាមហាថៃក៏បាន; សម័យមុនរួមក្រសួងធម្មការចូលផងហៅថាក្រសួងមហាថៃនិងធម្មការឬមហាថៃធម្មការ។សព្វថ្ងៃខ្មែរប្រើជាមហាផ្ទៃវិញ ( តាមក្នុងបុរាណសម័យព្រេងនាយ )។
-
មហាពន នាម
ព្រៃធំ ( ដូចគ្នានឹងមហាវ័នដែរ ), ឈ្មោះកណ្ឌទី៧នៃគម្ពីរមហាជាតក៍ : ( ព . ពុ .)
-
មហាពិធី នាម
ពិធីធំគឺរបៀបដែលរៀបជាពិធីបុណ្យឬក្បួនហែយ៉ាងធំ។
-
មហាពេទ្យ នាម
ពេទ្យធំ, គ្រូពេទ្យធំ។
-
មហាពោធិ នាម
ដើមពោធិ៍ដ៏ប្រសើរគឺដើមពោធិ៍ដែលព្រះសក្យមុនីគោតមទ្រង់គង់ក្នុងម្លប់ក៏បានត្រាស់ជាព្រះពុទ្ធ។
-
មហាពោធិស្ថាន នាម
ទីដែលព្រះពុទ្ធទ្រង់បានត្រាស់។
-
មហាព្រហ្ម នាម
ព្រហ្មធំ។
-
មហាព្រហ្មមុនី នាម
ឋានន្តរសម្រាប់បព្វជិតក្នុងកម្ពុជរដ្ឋទីរាជាគណៈរឿនហ្លួង, មាននាទីជាភត្តុទ្ទេសក៍និងការប្រិតប្រៀបរៀបចំភិក្ខុសង្ឃឱ្យមានសណ្ដាប់ធ្នាប់ត្រឹមត្រូវក្នុងព្រះរាជនិមន្តន៍ ... ( ជាគូគ្នានឹងព្រះមហាវិមលធម្ម )។
-
មហាព្រឹថពី នាម
ផែនដីធំគឺផ្ទៃផែនដីទាំងមូល។
-
មហាព្រើល នាម
ព្រើលធំ, ព្រើលខ្លាំង។
-
មហាភារតយុទ្ធ នាម
( ម . ព . ភារតយុទ្ធ )។
-
មហាភារតៈ នាម
( ម . ព . ភារតៈ )។
-
មហាភិនិស្ក្រម នាម
ការចេញដើម្បីគុណដ៏ធំក្រៃលែងគឺការចេញទ្រង់ព្រះផ្នួសនៃព្រះមហាសត្វក្នុងបច្ឆិមភព ( ការចេញបួសធ្វើទុក្ករកិរិយាឱ្យបានត្រាស់ជាព្រះពុទ្ធ )
-
មហាភិនិស្ក្រមណ៍ នាម
( ម . ព . មហាភិនិស្ក្រម )។
-
មហាភិនេស្ក្រមណ៍ នាម
( ម . ព . មហាភិនិស្ក្រម )។
-
មហាភូត នាម
( ម . ព . ភូតរូប )។
-
មហាមគ្គ នាម
ផ្លូវធំ។
-
មហាមន្ត្រី នាម
ឋានន្តរមន្ត្រីក្រុមព្រះរាជមន្ទីរ ( រឿនហ្លួង ) ជាចាងហ្វាងស្ដាំ
-
មហាមន្ទីរ នាម
គ្រឹហាធំ, វិហារធំ, ផ្ទះធំ, ទីចាត់ការធំ។
-
មហាមាត្យ នាម
( ម . ព . មហាមាត្រ )។
-
មហាមាត្រ នាម
មន្ត្រីមានស័ក្ដិធំ, សេនាបតី; ហៅថារាជមហាមាត្រក៏មាន ( ច្រើនប្រើតែពីក្នុងសម័យបុរាណ, សម័យសព្វថ្ងៃនេះជួនកាលប្រើជាឋានន្តរសម្រាប់មន្ត្រីសាមញ្ញក៏មាន )។
-
មហាមាយា នាម
ព្រះនាមព្រះអគ្គមហេសីនៃព្រះបាទសិរីសុទ្ធោទនៈ ( ព្រះមាតានៃព្រះសក្យមុនីសព្វញ្ញុពុទ្ធ )
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។