វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 14 / 60
-
មរដក នាម
( ម . ព . មរតក )។
-
មរណ នាម
( ម . ព . មរណៈ )។
-
មរណកាល នាម
កាលកំណត់ដែលត្រូវស្លាប់, ពេលស្លាប់; ខ្មែរច្រើននិយាយសំដៅសេចក្ដីថា " ស្លាប់ " ឬ " សេចក្ដីស្លាប់ "
-
មរណចេតនា នាម
ចេតនាដែលប៉ងនឹងសម្លាប់
-
មរណទុក្ខ នាម
ទុក្ខដែលកើតព្រោះមរណៈ, ទុក្ខដែលមានក្នុងវេលាជិតនឹងស្លាប់។
-
មរណទូត នាម
បម្រើរបស់មរណៈគឺជរាព្យាធិដែលទុក្ខដូចជាបម្រើរបស់សេចក្ដីស្លាប់ប្រើឱ្យមក, ហៅថាយមទូតក៏បាន ( ព . ប្រ .)។
-
មរណធម៌ នាម
ធម្មតារបស់មរណៈឬមរណៈដែលរមែងមានជាធម្មតា។
-
មរណនាម នាម
នាមសម្រាប់បុគ្គលស្លាប់; សម្រាប់ប្រើចំពោះតែឥស្សរជនថ្នាក់ខ្ពស់មានក្សត្រិយ៍ទ្រង់រាជ្យជាដើម, ដូចជាព្រះបាទសម្ដេចព្រះហរិរក្សរាមា, លុះទ្រង់សោយព្រះទិព្វជង្គតទៅហើយ, ថ្វាយព្រះមរណនាមជាព្រះបរមកោដ្ឋ ( ព្រះករុណាព្រះបរមកោដ្ឋ )។
-
មរណបណ្ណ នាម
សំបុត្រប្រាប់សេចក្ដីឱ្យអ្នកដទៃសម្លាប់គេ។
-
មរណប្បមាណ នាម
( ម . ព . មរណប្រមាណ )។
-
មរណប្រមាណ នាម
ចំនួនមនុស្សស្លាប់ក្នុងចំណោមប្រជាជនសរុបនៅកន្លែងណាមួយនិងពេលវេលាកំណត់ណាមួយ។
-
មរណភាព នាម
ដំណើរស្លាប់, សេចក្ដីស្លាប់ ( ស្លាប់ )។
-
មរណភ័យ នាម
ភ័យអំពីមរណៈ, សេចក្ដីខ្លាចស្លាប់។
-
មរណលតា នាម
បញ្ជីមរណភាព។
-
មរណលេខា នាម
សាលក្រមកាត់ទោសប្រហារជីវិត។
-
មរណវេលា នាម
ពេលជិតស្លាប់, ពេលស្លាប់។
-
មរណសង្គ្រាម នាម
ដូចគ្នានឹងមច្ចុសង្គ្រាមដែរ។
-
មរណសញ្ញា នាម
សញ្ញាក្នុងមរណៈ; ការកត់សម្គាល់ថាមានសេចក្ដីស្លាប់
-
មរណសម័យ នាម
( ម . ព . មរណវេលា )។
-
មរណស្សតិ នាម
ដំណើរនឹកដល់សេចក្ដីស្លាប់, ការនឹកទៅរកសេចក្ដីស្លាប់; ហៅថាមរណនុស្សតិ " ការនឹករឿយៗដល់សេចក្ដីស្លាប់ " ក៏បាន។
-
មរណហេតុ នាម
ហេតុនៃសេចក្ដីស្លាប់, ដំណើរដែលនាំបណ្ដាលឱ្យស្លាប់។
-
មរណា នាម
សេចក្ដីស្លាប់ ( ព . កា .)។
-
មរណាភិប្រាយ នាម
ដំណើរចង់ស្លាប់, ការតាំងចិត្តនឹងសម្លាប់ខ្លួន។
-
មរណាសន្ន នាមគុណនាម
ការជិតស្លាប់, ដែលជិតស្លាប់ដែលជិតផុតដង្ហើម។
-
មរណាសន្នកម្ម នាម
អំពើ ( ល្អឬអាក្រក់ ) ដែលធ្វើក្នុងកាលជិតស្លាប់។
-
មរណាសន្នកាល នាម
កាលឬវេលាជិតស្លាប់។
-
មរណុបាយ នាម
ឧបាយនឹងឱ្យស្លាប់, ឧបាយសម្លាប់, ឧបាយបម្រុងនឹងសម្លាប់។
-
មរណោបាយ នាម
( ម . ព . មរណុបាយ )។
-
មរណៈ នាម
សេចក្ដីស្លាប់។
-
មរណ៍ នាម
( ម . ព . មរណៈ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។