វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 1 / 60
-
ម នាម
តួអក្សរទី៥ក្នុងវគ្គទី៥នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាមមានអក្ខរសូរអន្តរជាតិ [m] ព្យញ្ជនៈសូរច្រមុះមានទីបន្លឺនៅមាត់និងជាសូរស្ទះឃោសៈ។
-
មក កិរិយាសព្ទ
ឃ្លាតពីទីខាងនាយអាយ, ឃ្លាតពីទីនោះចូលដល់ទីនេះ, វិលត្រឡប់វិញ
-
មករ នាម
ឈ្មោះត្រីសមុទ្រមួយប្រភេទមានខ្លួនធំក្បាលខ្លីក្រមុបធ្មេញនឹងចង្កូមស្ញាញគួរស្បើម ( មានតំណាលក្នុងរឿងរ៉ាវពីព្រេងនាយ ); ខ្មែរហៅសំដៅត្រីថ្ករក៏មាន, ច្រើននិយាយថាឆ្លាមមករ។
-
មករន្ទ នាម
រសនៃផ្កា, ទឹកដមផ្កា; ទឹកឃ្មុំ ( សម្រាប់ប្រើក្នុងកាព្យ )
-
មកររាសី នាម
( ម . ព . មករៈ )។
-
មករា នាម
ឈ្មោះខែទី១តាមសុរិយគតិមាន៣១ថ្ងៃនិងរាសីរូបមករ។
-
មករៈ នាម
មករឬរាសីមករគឺឈ្មោះខែទី១០នៃសុរិយគតិ, មានថ្ងៃ៣១
-
មកអាយរ៉ា
មកអាយហ្ន៎ះ! ឬមកអាយភ្លាម
-
មកា នាម
ឈ្មោះឈើមួយប្រភេទស្លឹកស្រដៀងនឹងរាជឆ្ពឹសឬរាជព្រឹក្ស
-
មការន្ត នាម
ឈ្មោះនិគ្គហិតដែលពោលឮសូរសំឡេងជាអក្សរមប្រកបខាងចុង ( អ័ម, អាម ) ដូចជាកំ, តំ ( ក័ម, ត័ម ) កាំ, ចាំ ( ក័ម, ច័មឬកាម, ចាម ) ជាដើម។
-
មកុដ នាម
គ្រឿងប្រដាប់ធ្វើដោយមាសសុទ្ធមានរាងក្រឡូមមានកំពូលរំលេចដោយក្បាច់រចនាដ៏វិចិត្រដាំត្បូងសម្រាប់ក្សត្រិយ៍ទ្រង់រាជ្យទ្រង់ពាក់ព្រះសិរ, រាប់បញ្ចូលក្នុងរាជកកុធភណ្ឌ
-
មក៍ កិរិយាសព្ទ
( ម . ព . ម៏ )។
-
មក៏ កិរិយាសព្ទ
( ម . ព . ម៏ )។
-
មក្ខជន នាម
ជនអ្នកលុបគុណគេ, មនុស្សរមិលគុណ
-
មក្លាំ នាម
ឈ្មោះសំពត់អន្លូញសូត្រមួយប្រភេទស្ត្រីខ្មែរត្បាញចាក់ជាក្រឡាល្អិតៗលាយព័ណ៌ក្រហមនិងខ្មៅឆ្លាស់គ្នាស្រដៀងនឹងសម្បុរគ្រាប់អង្ក្រេមអង្ក្រមទុំ
-
មក្លឿ នាម
ឈ្មោះឈើដំណាំមួយប្រភេទផ្លែប្រើជាគ្រឿងជ្រលក់សំពត់យកព័ណ៌ខ្មៅ; ខ្លឹមមានសម្បុរខ្មៅសាច់រឹងប្រើធ្វើជាការឈើរាយរងបាន
-
មគធពាក្យ នាម
សម្ដីអ្នកមគធៈ, សម្ដីរបស់ជនជាតិមគធៈ។
-
មគធភាសា នាម
ភាសាអ្នកមគធៈ។មគធភាសានេះចែកជា២យ៉ាងគឺទេសិយាភាសាសម្រាប់និយាយស្ដីជាប្រក្រតីរបស់អ្នកប្រទេសមគធៈគឺសម្ដីសម្រាប់ស្រុក; តន្តីឬតន្តីភាសាសម្ដីដែលមានរបៀបទៀងទាត់តាមដំណើរវេយ្យាករណ៍, ជាភាសាសម្រាប់ប្រើតែក្នុងគម្ពីរក្បួនច្បាប់, លុះតែហាត់រៀនឱ្យចេះវេយ្យាករណ៍ទើបអាចដឹងសេចក្ដីបានប្រើការកើត។តន្តីនេះជាមូលភាសារបស់ពួកជនអ្នកមគធៈ, ហៅថាបាលីឬបាឡីក៏បាន; បាលីនេះឯងពួកពុទ្ធសាសនិកជនខាងប៉ែកទក្ខិណនិកាយរៀនទន្ទេញសូត្រគោរពថាជាភាសាដ៏ប្រសើរព្រោះព្រះត្រៃបិដកដែលជាពុទ្ធវចនៈឬពុទ្ធសាសនាប្រតិស្ឋាននៅដោយភាសានេះ។
-
មគធរដ្ឋ នាម
ដែនមគធៈ, ប្រទេសមគធៈ។
-
មគធរាជ នាម
ព្រះរាជាក្នុងដែនមគធៈក្នុងប្រទេសឥណ្ឌាពីសម័យពុទ្ធកាលមានក្នុងក្រុងរាជគ្រឹះជារាជធានី។
-
មគធរាស្ត្រ នាម
( ម . ព . មគធរដ្ឋ )។
-
មគធៈ នាម
ឈ្មោះដែនធំមួយក្នុងប្រទេសឥណ្ឌាពីក្នុងពុទ្ធកាល, មានក្រុងរាជគ្រឹះជារាជធានីលុះតបន្ទាប់មកមានក្រុងបាដលិបុត្រជារាជធានី; ក្នុងសម័យសព្វថ្ងៃនេះសំដៅត្រង់ប្រទេសឥណ្ឌាដែលហៅថាប៊ិហារ ( ពិហារ ) ជាដែនមគធៈក្នុងសម័យបុរាណ។
-
មគ្គ នាម
ផ្លូវ; ផ្លូវប្រតិបត្តិ; លំអាន; ទ្វារ ...។
-
មគ្គចិត្ត
ចិត្តដែលប្រកបដោយលោកុត្តរមគ្គ ( ព . ពុ .)។
-
មគ្គញ្ញាណ
ប្រាជ្ញាដែលឃើញអរិយមគ្គ ( ព . ពុ .)។
-
មគ្គទេសក៍ នាម
អ្នកសម្ដែងផ្លូវគឺអ្នកនាំផ្លូវ
-
មគ្គទេសិកា នាម
( ម . ព . មគ្គទេសក៍ )។
-
មគ្គនកម្ម នាម
ការជ្រើសរើស, ការរើសសម្រាំង; ការស្វែង
-
មគ្គនាយក នាម
អ្នកនាំផ្លូវ; អ្នកដឹកនាំ, អ្នកប្រាប់ផ្លូវល្អផ្លូវអាក្រក់ឬផ្លូវខុសផ្លូវត្រូវ។
-
មគ្គនាយិកា នាម
( ម . ព . មគ្គនាយក )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។