វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ភ ពាក្យដែលផ្ដើមដោយ "ភ" មាន 618 ពាក្យ
ទំព័រ 3 / 21
-
ភត្ត នាម
បាយ, អាហារ
-
ភត្តការ នាម
អ្នកធ្វើភត្ត, អ្នកចម្អិនភត្ត, អ្នកគ្រួ, ចុងភៅ; ( រ . ស .) អ្នកពិសេស, ពួកពិសេស។
-
ភត្តការិកា នាម
( ម . ព . ភត្តការ )។
-
ភត្តការិនី នាម
( ម . ព . ភត្តការ )។
-
ភត្តការី នាម
( ម . ព . ភត្តការ )។
-
ភត្តកាល នាម
ពេលបរិភោគភោជន, ពេលបាយ ( ច្រើននិយាយសំដៅពេលបាយព្រឹក )
-
ភត្តកិច្ច នាម
កិច្ចបរិភោគភត្ត, ការបរិភោគអាហារ
-
ភត្តតិរែក នាម
ពាក្យសាមញ្ញសម្រាប់និយាយផ្សំជាមួយនឹងសម្បត្តិថាសម្បត្តិភត្តតិរែកដូចជាថា
-
ភត្តាគារ នាម
ផ្ទះលក់ភោជនាហារ, រោងបាយ។
-
ភត្តានុមោទនា នាម
អនុមោទនាភត្តគឺការពោលពាក្យសរសើរអានិសង្ឃដែលទាយកបានឱ្យភត្តជាទាន
-
ភត្តាភិហារ នាម
អ្នកចាត់ចែងភោជន, អ្នករៀបចំភោជនាហារ, អ្នកលើកភត្តបម្រើភ្ញៀវ។
-
ភត្តាវសាន នាម
ទីបំផុតនៃភត្តគឺពេលបរិភោគរួចហើយ។
-
ភត្តាហារ នាម
ភោជនាអាហារ; អាហារទួទៅ។
-
ភត្តុទ្ទេសកៈ នាម
អ្នកសម្ដែងភត្តគឺភិក្ខុដែលសង្ឃសន្មតឱ្យជាអ្នកទទួលភារៈខាងមុខការចាត់ចែងភត្តដល់ពួកបព្វជិតក្នុងវត្តតាមលំដាប់វេនដែលទាយកនិមន្ត ... ( ព . វិ .)។
-
ភត្តុទ្ទេសក៍ នាម
( ម . ព . ភត្តុទ្ទេសកៈ )។
-
ភទន្ត គុណនាមនាម
ដែលចម្រើនដោយសីលាទិគុណ; លោកអ្នកចម្រើន; សម្រាប់ប្រើក្នុងសំបុត្រស្នាមហៅបព្វជិតដោយសេចក្ដីគោរព
-
ភទន្តេ ឧទានសព្ទ
សូមទ្រង់ព្រះចម្រើន!, សូមទ្រង់ព្រះមេត្តាប្រោស!, បពិត្រព្រះអង្គទ្រង់ចម្រើន!; ជាពាក្យឆ្លើយទទួលព្រះពុទ្ធតម្រាស់ដែលត្រាស់ហៅភិក្ខុទាំងឡាយ។
-
ភទន្តៈ គុណនាមនាម
( ម . ព . ភទន្ត )។
-
ភទ្ទកប្ប នាម
កប្បឬកល្បដ៏ចម្រើន; ឈ្មោះកប្បឬកល្បដែលមានព្រះពុទ្ធត្រាស់៥ព្រះអង្គដូចយ៉ាងកប្បយើងសព្វថ្ងៃនេះមានព្រះសព្វញ្ញុពុទ្ធ៥ព្រះអង្គគឺព្រះពុទ្ធកកុសន្ធៈ, កោនាគមនៈ, កស្សប, គោតម, អរិយមេត្តេយ្យ។
-
ភទ្រកល្ប នាម
( ម . ព . ភទ្ទកប្ប )។
-
ភទ្របទ នាម
ឈ្មោះផ្កាយពួកមួយ ( ព . ស . ហ .)។
-
ភប់ កិរិយាសព្ទ
ចួប, ប្រទះ; ប្រសព្វ; ច្រើននិយាយថា។
-
ភប់ប្រសព្វ
បានគ្នាជាគូស្រករ, នៅរួមសុខរួមទុក្ខ។
-
ភប់ភាន់
ប្រព្រឹត្តល្មើសដោយភាន់ច្រឡំ; ដើរហើរ, ស្មន់អន្ធករ។
-
ភប់ភ័ន្ត
( ម . ព . ភប់ភាន់ )។
-
ភព នាម
សេចក្ដីចម្រើន; ដំណើរកើត; ប្រទេសឬទីសម្រាប់សព្វសត្វកើតស្លាប់, លោក
-
ភពប្រព័ន្ធព្រះអាទិត្យ នាម
ភពទាំងឡាយដែលវិលជុំវិញព្រះអាទិត្យមានភពពុធភពសុក្រភពផែនដីភពអង្គារភពព្រហស្បតិ៍ភពសៅរ៍ភពអ៊ុយរ៉ានុសនិងភពណិបទូន។ភពទាំងនេះចែកជា២ក្រុមគឺក្រុមដែលនៅជិតព្រះអាទិត្យ ( ពុធសុក្រផែនដីនិងអង្គារ ) ជាភពតូចហើយខ្នាប់មានប្រភេទសិលាដែលប្លែកៗគ្នានិងមានសម្បកភពរឹងនិងមួយក្រុមទៀតដែលនៅឆ្ងាយពីព្រះអាទិត្យ ( ព្រហស្បតិ៍សៅរ៍អ៊ុយរ៉ានុសនិងណិបទូន ) ជាភពធំហើយមិនសូវខ្នាប់។
-
ភពផែន
( ម . ព . ផែនពិភព )។
-
ភពផែនដី នាម
ភពទី៣ដែលនៅជិតព្រះអាទិត្យបន្ទាប់ពីភពសុក្រនិងភពពុធដែលមានចម្ងាយប្រមាណពី១៤៧,១ទៅ១៥២,១លានគីឡូម៉ែត្រពីព្រះអាទិត្យទៅតាមការប្រែប្រួលនៃអិចសង់ទ្រីស៊ីតេរបស់អេលីប។ភពផែនដីវិលជុំវិញខ្លួនឯង ( រង្វិលខ្ញាល់ ) និងវិលជុំវិញព្រះអាទិត្យ ( រង្វិលជុំ ) តាមគន្លងជាអេលីប។ភពផែនដីមានរណបតែមួយគឺព្រះចន្ទ។
-
ភពរុងភពឆ្មារ
ភពធំភពតូច។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។