វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ភ ពាក្យដែលផ្ដើមដោយ "ភ" មាន 618 ពាក្យ
ទំព័រ 21 / 21
-
ភ្លេចឈ្មោះ
នឹកឈ្មោះគេពុំឃើញ។
-
ភ្លេចត្រចៀក
ធ្វេសស្មារតីមិនប្រុងត្រចៀកស្ដាប់ឬមិនប្រុងប្រយ័ត្នថែរក្សា។
-
ភ្លេចបាយភ្លេចទឹក គុណកិរិយា
( ព . ប្រ .) ដែលឈប់ឬលែងនឹកនាដល់ការបរិភោគដោយរវល់ខ្លាំងជក់នឹងអ្វីមួយឬកើតទុក្ខជាខ្លាំង )
-
ភ្លេចភ្លាំង
ភ្លេចដោយភ្លាំងស្មារតី។
-
ភ្លេចមុខ
ចាំមុខគេពុំបាន។
-
ភ្លេចមុខភ្លេចក្រោយ
( សំនួន .) ភ្លេចញឹកញយម្ដងភ្លេចនេះម្ដងភ្លេចនោះ
-
ភ្លេចរបស់
ចោលរបស់ដោយមិនបានចាប់ភ្លឹក។
-
ភ្លេចស្រឡះ
ភ្លេចសូន្យឈឹង។
-
ភ្លែត គុណកិរិយា
ដែលរហ័សភ្លាម, រហ័សណាស់
-
ភ្លែមៗ គុណកិរិយា
អំពីអាការដែលលៀនអណ្ដាតលិទ្ធខ្វៃៗ
-
ភ្លែល គុណកិរិយា
ធ្លែល
-
ភ្លោះ គុណនាម
ដែលកើតចេញមកមួយគូ
-
ភ្លៅ នាម
ប៉ែកជើងពីត្រឹមខាងលើជង្គង់ឡើងមកដល់ក្រលៀន។
-
ភ្លៅកង្កែប នាម
ឈ្មោះស្មៅអណ្ដែតទឹកមួយប្រភេទដើមមានសណ្ឋានស្រដៀងនឹងភ្លៅកង្កែបច្រើនដុះអាស្រ័យនឹងត្រឹបឬបឿន, ប្រើការធ្វើអន្លក់បាន។
-
ភ្លៅក្ងោក នាម
ឈ្មោះស្មៅមួយប្រភេទដើមមូលៗសាច់ស្វិតបែបភាពជាពួកប្រទាល, ប្រើការធ្វើជាបន្លែបាន, គេហៅថាដើមភ្លៅក្ងោក។
-
ភ្លៅនាង នាម
ឈ្មោះឈើមួយប្រភេទ។
-
ភ្លៅមាន់ នាម
ឈ្មោះស្មៅមួយប្រភេទដែលមានស្លឹកឆែកជា៥ដើមទងស្លឹកផ្កាផ្លែមានរោម។ប្រើជាឱសថព្យាបាលជំងឺចុះខ្សោយអស់កម្លាំងវិលមុខធីងធោងក្អកគ្រុនក្ដៅសម្រួលឱ្យស្ត្រីមានរដូវទៀងទាត់។
-
ភ្សាំ កិរិយាសព្ទ
ធ្វើឱ្យស៊ាំ, ឱ្យថ្នឹក
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។