វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ភ ពាក្យដែលផ្ដើមដោយ "ភ" មាន 618 ពាក្យ
ទំព័រ 15 / 21
-
ភ្ងា គុណនាម
ពុំងា, ប្រសើរ, ថ្លៃថ្លា, ជាទីស្រឡាញ់, ...។
-
ភ្ងាប្រិយ គុណនាម
ដែលគួរស្រឡាញ់គួរថ្នាក់ថ្នម, ពុំងា, ស្ងួនភ្ងា
-
ភ្ងារ កិរិយាសព្ទ
ភ្ញាក់មួយភាំងពីដេកលក់, ភ្ញាក់ស្លុងស្មារតីដឹងខ្លួនមួយស្របក់តូច
-
ភ្ងាស នាម
ឈ្មោះឈើព្រៃមួយប្រភេទដើមតូចសំបកមានក្រមរជ្រួញៗសម្បុរខ្មៅជាំស្លឹកល្អិតៗរឹងៗផ្កាល្អិតៗជាកញ្ចុំៗសម្បុរស្វាយប្រើការធ្វើជាឧស។
-
ភ្ងូត កិរិយាសព្ទ
ញ៉ាំងអ្នកដទៃឱ្យងូត។
-
ភ្ងើកៗ គុណកិរិយាគុណនាម
ដែលងក់ងើបៗរឿយៗ, រំងើកៗ
-
ភ្ងើយ កិរិយាសព្ទ
ធ្វើឱ្យងើយ, ចាប់លើកឱ្យងើយឡើងលើ។
-
ភ្ងំ កិរិយាសព្ទ
ធ្វើឱ្យងំ។
-
ភ្ជង់ កិរិយាសព្ទ
ធ្វើឱ្យជង់, ផ្ដោតដាក់ចំដូចគេជង់, ផ្ដោតតម្រង់ឱ្យចំ
-
ភ្ជរ ប.
ពាក្យសាមញ្ញសម្រាប់និយាយផ្សំនឹងពាក្យភ្ជុំថាភ្ជុំភ្ជរគឺប្រជុំគ្នាធ្វើបុណ្យនៅទីវត្តអារាមក្នុងថ្ងៃភ្ជុំបិណ្ឌ ( ថ្ងៃ១៥រោចខែភទ្របទ )។
-
ភ្ជល់ នាម
ស្លឹកកំពូលទ្រាំងដែលដាក់គ្របប្រជល់មុខប្រក់លើគ្នាដេរខ្ទាស់ជាបន្ទះ; ទោះបីត្បាញជាការុងឬសម្ពៀតជាដើមក៏ហៅភ្ជល់បានដែរ
-
ភ្ជាប់ កិរិយាសព្ទ
ធ្វើឱ្យជាប់គ្នា, បញ្ជាប់។
-
ភ្ជាំ កិរិយាសព្ទ
ធ្វើឱ្យជាំ, ឱ្យជ្រាបចូលជោកជាំ
-
ភ្ជាំសំពត់ កិរិយាសព្ទ
យកសំពត់ទៅជ្រលក់ត្រាំច្របាច់ឱ្យដិតជោកជាំដោយទឹកមក្លឿជាដើម។
-
ភ្ជិត កិរិយាសព្ទ
ធ្វើឱ្យជិត; ដាក់ប៉ះឱ្យជិតសាច់គ្នា
-
ភ្ជុំ កិរិយាសព្ទ
ធ្វើឱ្យជុំ, ឱ្យជួបជុំគ្នា, ឱ្យប្រជុំគ្នា
-
ភ្ជុំជាតក កិរិយាសព្ទ
រួបរួមជាតិកំណើតពួកអ្នកដែលអន្ទោលមកកើតចួបគ្នាដោយព្រះសព្វញ្ញុពុទ្ធទ្រង់សរញាណឃើញច្បាស់ហើយទ្រង់ត្រាស់សម្ដែងប្រាប់។
-
ភ្ជុំជាតិ កិរិយាសព្ទ
( ម . ព . ភ្ជុំជាតកក្នុងភ្ជុំ )។
-
ភ្ជុំបិណ្ឌ នាម
( ម . ព . បិណ្ឌ )។
-
ភ្ជួរ កិរិយាសព្ទ
រម្លើងដីដោយនង្គ័លឱ្យរបើកជាអាចម៍បំណះ
-
ភ្ជើញ កិរិយាសព្ទ
ដេរភ្ជាប់មុខសំពត់ស្លៀកឱ្យមានសណ្ឋានដូចមាត់ថង់
-
ភ្ជោក កិរិយាសព្ទ
ធ្វើឱ្យជោក, បញ្ជោក ( ម . ប្រ ., ច្រើនប្រើតែបញ្ជោក )។
-
ភ្ជ័រ កិរិយាសព្ទ
ដាក់ស៊កភ្ជាប់ដោយជ័រ, ដោយកាកល័ខជាដើម
-
ភ្ជ័រភ្ជាប់ កិរិយាសព្ទ
ផ្សារធ្វើឱ្យជាប់ដោយជ័រ។នាសម័យបុរាណលោកយកអាចម៍ល័ក្ដមកធ្វើជាជ័រសម្រាប់ភ្ជ័រភ្ជាប់អ្វីផ្សេងៗ។
-
ភ្ញច់ កិរិយាសព្ទ
ដាក់ញច់ផ្អឹបសង្កត់យូរ
-
ភ្ញល់ កិរិយាសព្ទ
ដាក់ញល់, ញល់រឿយៗ។
-
ភ្ញាក់ កិរិយាសព្ទ
រឭកពីដេកលក់
-
ភ្ញាក់កំណើត
រឭកឃើញកំណើតរបស់ខ្លួនក្នុងជាតិនេះដែលជាមនុស្សមានសភាពយ៉ាងណា។
-
ភ្ញាក់ខ្លួន
ដឹងខ្លួនដូចគេភ្ញាក់ពីដេក។
-
ភ្ញាក់គំនិត
ដឹងច្បាស់ជាខ្លួនគិតខុស។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។