វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ភ ពាក្យដែលផ្ដើមដោយ "ភ" មាន 618 ពាក្យ
ទំព័រ 10 / 21
-
ភូតគាម នាម
ពួកតិណជាតិ, លតាជាតិ, រុក្ខជាតិដែលកើតហើយគឺសារពើស្មៅ, វល្លិ, ឈើដែលដុះហើយ។
-
ភូតគាមរោគសាស្ត្រ នាម
វិទ្យាសាស្ត្រដែលសិក្សាអំពីរោគរបស់រុក្ខជាតិ។
-
ភូតគាមវណ្ណនា នាម
ការសិក្សាពិពណ៌នាអំពីភូតគាម។
-
ភូតគាមសាស្ត្រ នាម
វិទ្យាសាស្ត្រសិក្សាអំពីភូតគាម។
-
ភូតគាមោសថវិទ្យា នាម
ការសិក្សាអំពីរុក្ខជាតិឱសថឬរុក្ខជាតិដែលអាចយកមកធ្វើជាឱសថបាន។
-
ភូតគ្រាម នាម
( ម . ព . ភូតគាម )។
-
ភូតនៅហោរចោរនៅជាង
( ព . ទ . បុ .) ធម្មតាហោរច្រើនតែភូតកុហកផ្សំខ្លះ, ធម្មតាជាងមាសប្រាក់ច្រើនតែលបគៃកិបយកមាសប្រាក់ដែលគេយកមកជួលឱ្យធ្វើគ្រឿងមាសប្រាក់ខ្លះ ( ប៉ុន្តែបើតាមពិត, មិនមែនសុទ្ធតែដូច្នោះទាំងអស់គ្នាទេ )។
-
ភូតពេទ្យ នាម
ពេទ្យចាប់ខ្មោចឬដេញខ្មោចបិសាចដែលមកយាយី។
-
ភូតភរ កិរិយាសព្ទ
( ម . ព . ភរ )។
-
ភូតរូប នាម
រូបដែលកើតមានតាមធម្មតាគឺធាតុទាំង៤ ( ដី, ទឹក, ភ្លើង, ខ្យល់ ); ហៅថាមហាភូតរូបក៏បាន។
-
ភូតវិទូ នាម
អ្នកដែលអាចទាក់ទងនឹងភូតទាំងឡាយបាន។
-
ភូតវេទ្យ នាម
( ម . ព . ភូតពេទ្យ )។
-
ភូធន នាម
អ្នកដែលមានផែនដីជាទ្រព្យឬមានទ្រព្យពេញទាំងផែនដី ( ព្រះរាជា )
-
ភូធរ នាម
អ្នកទ្រទ្រង់នៅលើផែនដី ( ភ្នំ )។
-
ភូធរវង្ស នាម
វង្សស្តេច។
-
ភូបថ នាម
ប្លង់នៃគន្លងផែនដី។ប្លង់នៃគន្លងផែនដីនិងប្លង់នៃអេក្វាទ័របង្កើតបានរង្វាស់មុំ២៣០២៧ដឺក្រេដោយទម្រេតអ័ក្សប៉ូលនៃផែនដី។
-
ភូបាល នាម
អ្នកគ្រប់គ្រងរក្សាផែនដី ( ព្រះរាជា ) ព្រះភូបាល
-
ភូម នាម
ទេវតាដែលឋិតនៅផ្ទាល់លើផែនដី។ខ្មែរហៅទេវតាឬបិសាចដែលអាស្រ័យនៅទីស្រែចម្ការថាព្រះភូម។
-
ភូមទេវតា នាម
( ម . ព . ភុម្មទេវតា )។
-
ភូមរា នាម
ដូចគ្នានឹងភមរ, ភមរីដែរ។
-
ភូមរិន្ទ នាម
ដូចគ្នានឹងភមរិន្ទដែរ។
-
ភូមរី នាម
( ម . ព . ភូមរា )។
-
ភូមា នាម
ឈ្មោះប្រទេសមួយក្នុងភាគដីឥណ្ឌូចិននៅជាខាងឯលិចប្រទេសសៀម
-
ភូមិ នាម
ផែនដី, ទីដី; តំបន់; ផ្ទៃ; ទី; ជាន់; ថ្នាក់។ខ្មែរច្រើនប្រើសំដៅទីដែលមានប្រជុំផ្ទះលំនៅក្នុងតំបន់នីមួយៗ
-
ភូមិករ នាម
ភូមិឋានភូមិដែលមានមនុស្សរស់នៅទឹកដីដែលមានមនុស្សរស់នៅ
-
ភូមិគ្រឹះ នាម
ផ្ទះធំដាច់ឡែកតែឯងមានរបងព័ទ្ធជុំវិញនិងភាគច្រើនមានសួនច្បារផង
-
ភូមិឋាន
ទីភូមិ។
-
ភូមិន្ទ នាម
អ្នកដែលជាធំជាងអស់ប្រជាជនលើផែនដី ( ព្រះរាជា )។សព្ទថាភូធន, ភូធរ, ភូធរេសឬភូធរេស្វរ៍, ភូនាថ, ភូនាយក, ភូនេតា, ភូបតី, ភូបាល, ភូបេន្ទ្រ, ភូបេសឬភូបេស្វរ៍, ភូភុជៈ, ភូមិន្ទ, ភូមិប; ភូមិស្សរៈ, ភូមេន្ទ្រ, ភូមេសឬភូមេស្វរ៍, ភូវន័យ, ភូវនាថ, ភូវនាយក, ភូសក្កឬភូសក្រ ... ទាំងអស់នេះប្រែថាព្រះរាជាដូចគ្នាប្លែកបន្តិចបន្តួចតែរាជស័ក្ដិធំតូចជាងគ្នាប៉ុណ្ណោះ, ត្រូវប្រើពាក្យថាព្រះដាក់នាំខាងដើមផ្សំផង, តែបើប្រើក្នុងកាព្យមិនបាច់ដាក់ពាក្យថាព្រះផ្សំក៏បានខ្លះដោយសម្រួលពាក្យចួន។
-
ភូមិបាល នាម
ឈ្មោះក្រុមក្នុងក្រសួងរាជការមានមុខងារនាទីខាងកាន់កាប់បញ្ជីដីភូមិនិងដីស្រែចម្ការរបស់ប្រជាពលរដ្ឋ
-
ភូមិប្រទេស
ប្រទេសផែនដីនីមួយៗ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។