វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 8 / 50
-
ពព្រើស គុណនាម
( ម . ព . ប៉ប្រឹស )។
-
ពព្រៀក គុណនាម
និយាយអំពីភ្នែកដែលចេញពពឹកប៉ផ្ដៀចជានិច្ចព្រោះកើតរោគមានអៀស៊ីជាដើម
-
ពព្រៀប គុណនាម
ដែលពេញព្រៀបខ្លាំង
-
ពព្លាក់ គុណនាមនាម
ឈ្មោះបក្សីមួយប្រភេទមានសម្បុរពព្លាក់ជាសត្វរត្តិចរអាស្រ័យនៅផ្ទាល់លើផែនដីវេលាថ្ងៃក្រាបលាក់ខ្លួនវេលាយប់ចេញរកស៊ី។
-
ពព្លាក់ច្រុងកាំបិត
( ព . ប្រ .) សត្វពព្លាក់យំក្នុងពេលយប់ឮសូរស្រដៀងនឹងសូរដំច្រុងកាំបិតឬដំដែកធ្វើកាំបិត។
-
ពព្លាក់ដំដែក
( ម . ព . ពព្លាក់ច្រុងកាំបិត )។
-
ពព្លិកពព្លាក់ គុណនាម
ដែលពព្លាក់ខ្លាំង, ដែលពព្លាក់ក្រវេមក្រវាម
-
ពព្លែម គុណកិរិយា
ដែលបញ្ចេញអណ្ដាតលិទ្ធបបូរមាត់ព្លែមៗឬប្លែមៗរឿយៗ
-
ពភក់ គុណនាម
ដែលមានសុទ្ធតែភក់ជ្រាយៗឥតមានទឹក
-
ពភល គុណកិរិយា
ដែលចេញភលៗមក
-
ពភីង ឧទានសព្ទ
សូរឮភីងៗផ្ទួនៗ
-
ពភឹប ឧទានសព្ទ
សូរឮភឹបៗរឿយៗ
-
ពភឹល ឧទានសព្ទ
សូរឮភឹលៗរឿយៗ
-
ពភឺត ឧទានសព្ទ
សូរឮភឺតៗផ្ទួនៗរឿយៗ
-
ពភឺស ឧទានសព្ទ
សូរឮភឺសៗផ្ទួនៗរឿយៗ
-
ពភុង ឧទានសព្ទ
សូរឮភុងៗរឿយៗ
-
ពភូស ឧទានសព្ទ
សូរឮភូសៗរឿយៗ
-
ពភ្លក់ គុណនាម
ដែលមានសម្បុរអាប់អន់សៅហ្មង, ដែលមានសម្បុរស្រដៀងនឹងព័ណ៌ភក់
-
ពភ្លន គុណកិរិយា
ភ្លនៗរឿយៗ
-
ពភ្លា នាម
ឈ្មោះឈើធំមួយប្រភេទផ្លែតូចៗមូលៗសាច់ស្វិតរអិលៗ
-
ពភ្លាក់ពភ្លើ គុណនាមគុណកិរិយា
ដែលរលាក់រលើដោយភ័ន្តស្មារតី, ដោយវង្វេង
-
ពភ្លាក់ពភ្លើក គុណកិរិយា
ដែលមានដំណើរភ្លើកៗរលាក់រលើដោយភ័ន្តច្រឡំផ្លូវ
-
ពភ្លាម គុណនាមគុណកិរិយា
ដែលចាំងឬបាញ់រស្មីវែងៗភ្លែតៗរឿយៗ
-
ពភ្លីពភ្លើ គុណនាមគុណកិរិយា
ដែលភ្លីភ្លើក្រៃពេក, ភ្លីភ្លើខ្លាំង
-
ពភ្លីមពភ្លាម គុណនាមគុណកិរិយា
ដែលពភ្លាមក្រៃពេក; ដែលរឡេមរឡាមហួសពេក
-
ពភ្លីះពភ្លែះ គុណនាម
ដែលពភ្លែះក្រៃពេក។
-
ពភ្លឹបពភ្លែត គុណនាម
ដែលមានអាការភ្លឹបៗភ្លែតៗរឿយៗ
-
ពភ្លឹម គុណនាម
ដែលភ្លឹមៗ
-
ពភ្លឹមពភ្លែត គុណនាម
ដែលមានសភាពភ្លឹមៗភ្លែតៗរឿយៗ
-
ពភ្លឹះ គុណកិរិយា
ដែលភ្លឹះៗរឿយៗ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។