វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 48 / 50
-
ព្រះថ្គោល នាម
( ម . ព . ព្រះថ្កោល )។
-
ព្រះទម្រង់ខុរំ
កាំបិតកោរ។
-
ព្រះទម្រង់គទាវុធ
ដំបង។
-
ព្រះទម្រង់មណីរត្ន
ចិញ្ចៀន។
-
ព្រះទម្រង់អគ្គី
កាំភ្លើង។
-
ព្រះទម្រង់អសិ
ដាវ។
-
ព្រះទីន័ងគជេន្ទ្រ
ដំរីជំនិះក្សត្រិយ៍។
-
ព្រះទីន័ងនាវា
ទូកឬកប៉ាល់សម្រាប់ក្សត្រិយ៍ទ្រង់គង់។
-
ព្រះទីន័ងហត្ថី
( រ . ស .) ដំរីឈ្មោលជាជំនិះក្សត្រិយ៍ទ្រង់រាជ្យ ( ព្រះទីន័ងគជេន្ទ្រ )។
-
ព្រះទីន័ងអស្សតរ
សេះជំនិះក្សត្រិយ៍។
-
ព្រះទ្រង់ភ្នែន នាម
( ម . ព . ព្រះពុទ្ធរូបទ្រង់ភ្នែនក្នុងភ្នែន )។
-
ព្រះទ្រហឹង នាម
ឈ្មោះស្មៅធំមួយប្រភេទស្លឹកស្រដៀងនឹងរំចេក។
-
ព្រះធរណីស្រូប
ផែនដីស្រូបចូលលិចចុះបាត់ទៅ
-
ព្រះនេត្រព្រះ នាម
ឈ្មោះស្រុកមួយក្នុងខេត្តបាត់ដំបង។
-
ព្រះបដិមា នាម
ព្រះពុទ្ធរូប។
-
ព្រះបត់ នាម
គំនូរព្រះពុទ្ធរូបជាដើមដែលគូរនឹងផ្ទាំងសំពត់អាចបត់ឬមូរបាន។
-
ព្រះបរមសព
សពក្សត្រិយ៍ទ្រង់រាជ្យ។
-
ព្រះបាទ ឧទានសព្ទ
( ម . ព . បាទ២)។
-
ព្រះបាទម្ចាស់ ឧទានសព្ទ
( ម . ព . ព្រះបាទ )។
-
ព្រះប្រធាន នាម
( ម . ព . ព្រះជីវ៍ )។
-
ព្រះពន្លាកិល នាម
ព្រះពន្លាខ្នាតតូចដែលមានជើងសសរថ្កល់លើផែនដីត្រូវលើកសែងយកពីទីមួយទៅទីមួយបាន។
-
ព្រះពន្លាជ័យ នាម
ព្រះពន្លាសម្រាប់ព្រះរាជាទ្រង់ប្រថាប់សម្រាកក្នុងវេលាកំពុងធ្វើសង្គ្រាម។
-
ព្រះពន្លាភាក់
( ម . ព . ព្រះពន្លាភ័ក )។
-
ព្រះពន្លាភ័ក
ព្រះពន្លាឬវាំងដែលគេសង់បណ្ដោះអាសន្នសម្រាប់ថ្វាយព្រះរាជាទ្រង់ប្រថាប់មួយពេលមួយគ្រា ( សរសេរជាភាក់ក៏មាន )។
-
ព្រះពាហុមូល
( រ . ស .) ក្លៀកក្សត្រិយ៍។
-
ព្រះពុទ្ធទ្រង់ប្រោសប្រស់
( ព . ប្រ .) ព្រះពុទ្ធទ្រង់ប្រៀនប្រដៅឱ្យមនុស្សលះទិដ្ឋិខុសចេញបាន ( ដោយហេតុមនុស្សនោះមានសេចក្ដីប្រមាទជ្រុលដែលទុកដូចជាស្លាប់ស្រេចទៅហើយឱ្យដឹងខុសត្រូវឡើងទុកដូចជារស់ឡើងវិញ; មានរឿងអហឹសបុរសដែលហៅថាអង្គុលិមាលជាឧទាហរណ៍។
-
ព្រះពុទ្ធប្បដិមា នាម
( ម . ព . ព្រះបដិមា )។
-
ព្រះពុទ្ធរូបទ្រង់ភ្នែន
ព្រះពុទ្ធរូបដែលពែនព្រះបាទ។
-
ព្រះភូមិ នាម
អមនុស្សដែលជាអ្នកថែរក្សាភូមិ
-
ព្រះមហាក្សត្រ នាម
ស្តេចគ្រងរាជ្យសម្បត្តិ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។