វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 47 / 50
-
ព្រោងព្រាត
( ម . ព . ព្រាតព្រោង )។
-
ព្រោន នាម
បង្គាធំៗរាងប៉ុនកូនដៃឬម្រាមដៃស្រដៀងនឹងកូនបង្កង។
-
ព្រោះ កិរិយាសព្ទគុណនាមធ.ឈ.
បាចគ្រាប់ពូជល្អិតៗមានគ្រាប់ស្ពៃ, ល្ង, ថ្នាំ, ស្រូវជាដើមដើម្បីឱ្យដុះលូតលាស់ឡើង
-
ព្រោះតែ ឈ.
ហេតុតែ។
-
ព្រោះថា ឈ.
ដ្បិតថា។
-
ព្រោះហេតុនេះ
ដោយហេតុនេះ។
-
ព្រោះហេតុនោះ
ដោយហេតុនោះ, អំពីហេតុនោះ។
-
ព្រោះហេតុនោះបានជា
ដោយហេតុនោះបានជា ...។
-
ព្រោះហេតុបានជា
ដោយហេតុនោះបានជា ...។
-
ព្រៅ គុណនាម
ដែលចាស់ក្រមុំសល់នៅឥតប្ដីឬដែលមិនមានប្ដីអស់មួយជីវិត។
-
ព្រំ កិរិយាសព្ទនាម
ប្រក់ភ្ជិតឬបូកបាយអភ្ជិតត្រង់កន្លែងប្រទល់ក្បាលកណ្ដបឬក្បាលក្បឿង
-
ព្រំដែន នាម
ខណ្ឌសីមាបែងចែកទឹកដីរវាងប្រទេសនិងប្រទេស។
-
ព្រំដែនគោក នាម
ខណ្ឌសីមាដែលបែងចែកព្រំដែនគោករវាងប្រទេសនិងប្រទេស
-
ព្រំដែនទឹក នាម
ខណ្ឌសីមាដែលបែងចែកព្រំដែនទឹករវាងប្រទេសនិងប្រទេស
-
ព្រះ នាម
ពាក្យនេះខ្មែរប្រើក្លាយមកដោយវ > ព + រ + ះ > ព្រះ; សម្រាប់ហៅឋានន្តរមន្ត្រីស័ក្ដិ៦ហ៊ូពាន់ចុះបន្ទាប់ពីទីឧកញ៉ាមក
-
ព្រះកច្ឆៈ នាម
( ម . ព . ព្រះពាហុមូល )។
-
ព្រះកម្ចាត់ នាម
ឈ្មោះឈើមួយប្រភេទប្រើជាថ្នាំរម្ងាប់រោគ ( ច្រើនហៅក្លាយថារលួសបារាំង )។
-
ព្រះកម្ចាយ នាម
ឈ្មោះឈើមួយប្រភេទសម្រាប់ប្រើជាថ្នាំរម្ងាប់រោគ។
-
ព្រះកែវមរកត នាម
ព្រះពុទ្ធរូបមរកតដែលព្រះនាគសេនមហាថេរសាងក្នុងមជ្ឈិមប្រទេសក្នុងកាលខាងដើមនៃសតវត្សទី៦នៃពុទ្ធសករាជ ...។
-
ព្រះក្រាប នាម
ឈ្មោះស្មៅមួយប្រភេទស្លឹកធំៗដុះក្រាបរាបផ្ទាប់នឹងដី។
-
ព្រះក្រុង នាម
ឈ្មោះរុក្ខជាតិវល្លិមួយប្រភេទស្លឹកស្រដៀងនឹងស្លឹកបាសដើមនិងស្លឹកមានរោមល្អិតៗពណ៌ស។អ្នកខ្លះហៅប្រក្រុងឬប៉ក្រុង
-
ព្រះខ័នរាជ្យ នាម
ព្រះខ័នសម្រាប់រាជ្យព្រះខ័នសម្រាប់ព្រះមហាក្សត្រគ្រងរាជ្យ។
-
ព្រះខ្លប នាម
ឈ្មោះស្មៅមួយប្រភេទមានបន្លាខ្លីៗស្លឹកល្អិតៗកាលណាប៉ះពាល់នឹងអ្វីមួយឬកម្រើកដោយខ្យល់ក៏ខ្លបក្ដោបស្លឹកចូលក្នុង, ផ្កាសម្បុរក្រហមស្ទើរស្វាយ។
-
ព្រះចង្កូមកែវ
ព្រះទន្តស្រួចនៃព្រះសក្យមុនីសព្វញ្ញុពុទ្ធ។
-
ព្រះចេស្ដា
តេជះអំណាចនៃព្រះមហាក្សត្រ ( រ . ស .)។
-
ព្រះជីវ៍ នាម
ព្រះពុទ្ធរូបអង្គធំតម្កល់លើបល័្លង្កក្នុងឧបោសថាគារ ( ដែលហៅតាមទម្លាប់ថាវិហារ )។ខ្មែរបុរាណហៅប្រតិដ្ឋប្រដូចថាព្រះពុទ្ធរូបអង្គធំនោះទុកដូចជាព្រះពុទ្ធគង់ព្រះធរមាននៅឡើយ
-
ព្រះដំណាក់ផែ នាម
ដំណាក់អណ្ដែតទឹកសម្រាប់ព្រះរាជាទ្រង់ចុះគង់ក្រសាលតាមកាលរដូវ។
-
ព្រះតេជព្រះគុណ នាម
គុណនៃអំណាចឬអំណាចនិងគុណ
-
ព្រះថោង នាម
ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេ
-
ព្រះថ្កោល នាម
ឈ្មោះប្រទាលមួយប្រភេទមានមើមដុះលើគោកគឺនៅខ្ពស់លើដី ( អ្នកស្រុកខ្លះហៅថាព្រះថ្គោល )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។