វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 43 / 50
-
ព្រឹក្ស នាម
ឈើ។ពាក្យនេះខ្មែរច្រើនប្រើតែដែលផ្សំជាបទសមាសរៀងជាខាងចុងនៃនាមសព្ទដែលជាឈ្មោះឈើផ្សេងៗ, ដូចជាកល្បព្រឹក្ស, ជម្ពូព្រឹក្ស, និគ្រោធព្រឹក្ស, ពោធិព្រឹក្សជាដើម។
-
ព្រឹក្សង្កូរ នាម
ពន្លកឈើ; លំពង់ឬខ្នែងឈើខ្ចី។
-
ព្រឹក្សា នាម
ឈើទាំងឡាយ។
-
ព្រឹក្សាជាតិ នាម
ជាតិឈើ, ឈើទាំងពួង, ឈើទួទៅ។
-
ព្រឹត្តិ នាម
អំពើ, កិច្ចការ; ការប្រព្រឹត្តទៅ; ការរស់នៅ, ការចិញ្ចឹមជីវិត ...។
-
ព្រឹត្តិការ នាម
អ្នកតែងព្រឹត្តិមេសូត្រ; អ្នកតែងសេចក្ដីអធិប្បាយវេយ្យាករណ៍; បើស្ត្រីជាព្រឹត្តិការិកា ( ព . វ .)។
-
ព្រឹត្តិការណ៍ នាម
ហេតុឬដំណើរប្រព្រឹត្តទៅតាមប្រក្រតី, ហេតុដែលតែងមានជាធម្មតា
-
ព្រឹត្តិការិកា នាម
( ម . ព . ព្រឹត្តិការ។
-
ព្រឹត្តិកាល នាម
ពេលវេលាឬសម័យដែលព្រឹត្តិការណ៍អ្វីមួយកើតឡើង
-
ព្រឹត្តិបត្រ នាម
សន្លឹកក្រដាសសម្រាប់បោះឆ្នោត; សេចក្ដីរាយការណ៍ជាផ្លូវការអំពីរឿងរ៉ាវផ្សេងៗ; តារាងសម្រាប់ចុះពត៌មានអំពីកិរិយាមារយាទនិងអំពីកិច្ចការរបស់សិស្សឬអ្នករាជការ។
-
ព្រឹទ្ធ គុណនាម
ដែលចម្រើន; ដែលមានវ័យចម្រើន ( មានអាយុច្រើន ), ចាស់, បុរាណ : ព្រាហ្មណ៍ព្រឹទ្ធគឺព្រាហ្មណ៍ចាស់; ចាស់ព្រឹទ្ធឬចាស់ព្រឹទ្ធចាស់ព្រេងគឺចាស់ពីព្រេងនាយយូរមកហើយ; ពីព្រេងព្រឹទ្ធគឺពីព្រេងនាយជំនាន់ចាស់ៗយូរហើយ; បើស្ត្រីជាព្រឹទ្ធា
-
ព្រឹទ្ធបុរស នាម
នាយកមហាវិទ្យាល័យ។
-
ព្រឹទ្ធសភា នាម
ឈ្មោះសភាមួយជាអង្គការនយោបាយសម្រាប់ប្រទេសខ្លះស្រដៀងនឹងក្រុមប្រឹក្សាព្រះរាជាណាចក្រនៅប្រទេសយើង។
-
ព្រឹទ្ធា គុណនាម
( ម . ព . ព្រឹទ្ធ )។
-
ព្រឹទ្ធាចារ្យ នាម
អាចារ្យដែលមានអាយុច្រើន, អាចារ្យចាស់ទុំ; ច្រើនសំដៅសេចក្ដីថាចាស់ស្រុកឬចាស់ទុំ, ដូចជាថា
-
ព្រឹទ្ធាបចាយនៈ នាម
សេចក្ដីគោរពចំពោះបុគ្គលចាស់ឬការគោរពកោតក្រែងចំពោះចាស់ព្រឹទ្ធាចារ្យត្រកូលរៀមច្បង
-
ព្រឹទ្ធិ នាម
សេចក្ដីចម្រើន; សេចក្ដីមាំមួន; ចំណាស់; លាភ, ការបាន; ចំណេញ, ការប្រាក់; ទ្រព្យដែលចម្រើនកើនឡើង; ជម្នះ ...។
-
ព្រឹទ្ធិកម្ម នាម
ការយកចំណេញហួសច្រើនពេក ( ស៊ីចំណេញច្រើនពេក ) ឬយកការប្រាក់ធ្ងន់ហួសប្រមាណ
-
ព្រឹទ្ធិរោគ នាម
រោគធំអណ្ឌៈ ( រោគកោប ); ហៅថាវុទ្ធិរោគក៏បាន។
-
ព្រឹទ្ធី នាម
( ម . ព . ព្រឹទ្ធិ )។
-
ព្រឹន្ទ គុណនាម
ច្រើន; ទាំងអស់។
-
ព្រឹន្ទបាលទោ នាម
ព្រឹន្ទបាលថ្នាក់ទី២ ( ឋានន្តររបស់នាយទាហានរងនៅត្រង់ចន្លោះពលបាលឯកនិងព្រឹន្ទបាលឯក។
-
ព្រឹន្ទបាលឯក នាម
ព្រឹន្ទបាលថ្នាក់ទី១ ( ឋានន្តររបស់នាយទាហានរងខ្ពស់ជាងព្រឹន្ទបាលទោ។
-
ព្រឹប ឧទានសព្ទ
សូរឮដោយបាញ់កាំភ្លើងព្រមគ្នាជាដើម។
-
ព្រឹម កិរិយាសព្ទ
ញញើត; ច្រើននិយាយថាមិនព្រឹម, ឥតព្រឹម, គ្មានព្រឹម ...។
-
ព្រឹមៗ គុណនាមគុណកិរិយា
ដែលភ្លឺឬឆេះ, បើកតិចៗភ្លឹមៗ
-
ព្រឹល នាម
គ្រាប់ភ្លៀងរឹងៗមានសណ្ឋានជាទឹកកកដែលធ្លាក់ក្នុងវេលាមានត្រជាក់ខ្លាំងឬធ្លាក់នៅទីមានចំហាយត្រជាក់ខ្លាំង
-
ព្រឹលៗ គុណនាមគុណកិរិយា
ដែលភ្លឺតិចៗឬដែលមើលឃើញតិចៗមិនច្បាស់
-
ព្រឹសភរាសី នាម
( ម . ព . ព្រឹសភៈ )។
-
ព្រឹសភៈ នាម
គោឈ្មោល, គោឡើងក, គោបាឬរាសីគោឈ្មោល ...។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។