វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 41 / 50
-
ព្រហ្មលិខិត នាម
ជោគវាសនា; ដំណើរនៃជីវិតរបស់មនុស្សម្នាក់ៗ។
-
ព្រហ្មលោក នាម
លោកជាទីនៅនៃពួកព្រហ្ម, ឋានព្រហ្ម។
-
ព្រហ្មវិមាន នាម
វិមាននៃព្រហ្ម។
-
ព្រហ្មវិហារ នាម
ធម៌ជាទីនៅនៃព្រហ្ម, ធម៌ជាលំនៅនៃចិត្តដ៏ប្រសើរ; មាន៤យ៉ាងគឺ១- មេត្តាផ្សាយសេចក្ដីរាប់អានទៅរកសព្វសត្វ; ២- ករុណាផ្សាយសេចក្ដីអាណិតទៅរកសព្វសត្វ; ៣- មុទិតាផ្សាយអំណរទៅរកសព្វសត្វដែលបានសេចក្ដីសុខចម្រើនគឺមានអំណរនឹងគេបានសុខចម្រើន; ៤- ឧបេក្ខាផ្សាយសេចក្ដីស្មោះស្មើទៅរកសព្វសត្វ។
-
ព្រហ្មសូត្រ នាម
អំបោះដ៏ប្រសើរគឺអំបោះមង្គលក្នុងយញ្ញពិធីឬអំបោះដែលប្រសិទ្ធីជាមង្គលសម្រាប់ពាក់សីសៈឬសៀតត្រចៀកស្ពាយឆៀងជាដើម ( តាមលទ្ធិព្រាហ្មណ៍ )។
-
ព្រហ្មា នាម
ព្រហ្ម ( ព . កា .)។
-
ព្រហ្មាណ្យ
( ម . ព . ព្រហ្មញ្ញនិងព្រហ្មាណ្យ )។
-
ព្រហ្មាធិបតី នាម
ព្រហ្មជាអធិបតីគឺព្រហ្មដែលជាចម្បងជាងអស់ពួកព្រហ្ម ( ហៅថាព្រហ្មិន្ទ, ព្រហ្មេន្ទ្រ, ព្រហ្មេស្វរ៑ក៏បាន )។
-
ព្រហ្មាន នាម
( ម . ព . ព្រហ្ម )។
-
ព្រហ្មាស្ត្រ នាម
ឈ្មោះសរដ៏វិសេសមួយប្រភេទ
-
ព្រហ្មិន្ទ
( ម . ព . ព្រហ្មាធិបតី ( ព . កា .)។
-
ព្រហ្មេន្ទ្រ
( ម . ព . ព្រហ្មិន្ទ )។
-
ព្រហ្មេស្វរ៑
( ម . ព . ព្រហ្មាធិបតី ( ព . កា .)។
-
ព្រហ្ម័ន នាម
ព្រហ្ម។
-
ព្រអូញ គុណនាម
( ម . ព . ព្រញូញ )។
-
ព្រា នាម
ឈ្មោះកាំបិតធំមួយប្រភេទមានរាងខាងចុងជមខុបពីលើចុះមកក្រោម
-
ព្រាក ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យព្រាត់ថា
-
ព្រាកៗ គុណនាមគុណកិរិយា
ដែលចាំងពន្លឺ, រស្មីផ្លេកៗខ្ជាកៗ
-
ព្រាង កិរិយាសព្ទ
ធ្វើមួយទ្រួសល្បងមើលសិន; និយាយ, ស្នើមួយលើកមុនល្បងមើលសិន
-
ព្រាច កិរិយាសព្ទ
សាចរាចទៅ, ចាប់បាចរាចទៅ
-
ព្រាត គុណនាមគុណកិរិយា
ដែលដេរដាសដាច់ៗពីគ្នា, ដែលរដឹកហូរហែ
-
ព្រាតព្រោង គុណនាមគុណកិរិយា
ដែលភ្លឺព្រោងរដឹកដាច់ៗពីគ្នា។
-
ព្រាត់ កិរិយាសព្ទ
បែកឃ្លាតចាកបុគ្គលជាទីស្រឡាញ់, ឃ្លាតបាត់លែងបានចួបគ្នាទៀត
-
ព្រាត់ប្រាស កិរិយាសព្ទ
( ម . ព . ប្រាស )។
-
ព្រាត់ព្រាក កិរិយាសព្ទ
( ម . ព . ព្រាក )។
-
ព្រាន នាម
ប្រមាញ់, នេសាទ
-
ព្រានព្រៃ នាម
ពនេចរ។
-
ព្រានសន្ទូច នាម
អ្នកចងសន្ទូចឬអ្នកស្ទូចត្រី។
-
ព្រានសំណាញ់ នាម
អ្នកបង់សំណាញ់។
-
ព្រាប នាម
ឈ្មោះបក្សីមួយប្រភេទរូបរាងស្រដៀងនឹងលលកតែសម្បុរផ្សេងគ្នា, មានច្រើនបែប, ច្រើននៅអាស្រ័យនឹងដំបូលផ្ទះឬដំបូលកុដិ, សាលា, វិហារជាដើម; ព្រាបយំហៅថាព្រាបថ្ងូរព្រោះវាយំឮសូរក្រអួនរនរន្ថាន់ដូចគេថ្ងូរ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។